*កម្ពុជា និងគុយបា រួមគ្នាតាំងពិព័រណ៍រូបថត ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ*អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន អគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅរសៀលនេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់ *គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ឱ្យលុបពាក្យ “Scambodia” ចេញពីអត្ថបទរបស់ខ្លួនជាបន្ទាន់*ម្ចាស់ដេប៉ូ «សុខ ស្រ៊ុន» នៅខណ្ឌព្រែកព្នៅ រងការចោទពីស្រ្តីម្នាក់ថា ទិញមីជាតិចំនួន ៨៤០កេស តែមិនឲ្យលុយ, ស្រ្តីរងគ្រោះស្នើឲ្យនគរបាលជួយដោះស្រាយជូនគាត់*រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីការពារជាតិចិន មកដល់កម្ពុជា ក្រោមកិច្ចទទួលស្វាគមន៍យ៉ាងកក់ក្តៅ*រដ្ឋមន្រ្តីក្រសួងរ៉ែ បង្ហាញពីលក្ខណៈពិសេសនៃទំនប់វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដែលជាអាគុយធម្មជាតិដំបូងគេនៅកម្ពុជា *រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា-ចិន នឹងមានជំនួបជាមួយគ្នា នៅល្ងាចថ្ងៃទី២២ ខែមេសា ដោយពិភាក្សាអំពីកិច្ចការសំខាន់មួយចំនួន *ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ!*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា*ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស*ខេត្តតាកែវ: ប្រជាពលរដ្ឋនៅក្រុងតាកែវ សំណូមពរឱ្យអាជ្ញាធរចុះបង្ក្រាបទីតាំងឆ្នោតកន្ទុយលេខវៀតណាមដែលកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ*សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទេយ្យវត្ថុ រួមទាំងបច្ច័យ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់១០២ យាងចូល ១០៣ព្រះវស្សា*ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំស្តីពីការបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន*សម្តេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងចូលបន្ទប់វះកាត់, ការវះកាត់រួចរាល់ ព្រះអង្គបានដឹងព្រះកាយវិញហើយ *កម្ពុជា និងកាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព វរសេនីយ៍ត្រី ឌុល ដេត វីរយុទ្ធជនឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ*កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»*UPDATE: ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ យុវជនដែលដេញគប់ និងវាយឡានអ្នកដទៃ ត្រូវបានចាប់ខ្លួនចំនួន៩នាក់*លោក ឃួង ស្រេង តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានដឹកនាំដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ លើកទី២ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ

កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត»

(សៀមរាប)៖ សកម្មភាពក្នុងរយៈពេល៤ថ្ងៃ បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រហែលជាង ១ម៉ឺននាក់ ដែលបានមកចូលរួមលេងកម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត។

 

ក្រៅពីការងារធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹតិ្តការណ៍សៀមរាបសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។

 

ជាលើកទី២ហើយ ដែលបានរៀបចំឱ្យមានកម្មវិធី សប្បាយៗនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានដូចជា៖ ដាក់ឱ្យឆ្លើយសំណួរ លេងកីឡា និងល្បែងប្រជាប្រិយ ដើមី្បឈ្នះរង្វាន់ពីកងរាជអាវុធហត្ថ ព្រមទាំងការស្លៀកពាក់ឯកសណ្ឋាន ដោយមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ ប្រហែលប្រមាណជាង ១មុឺននាក់(១០,០០០នាក់)។ រាល់សកម្មភាពទាំងនេះ គឺដើម្បីធ្វើឱ្យមានចំណងមិត្តភាពប្រជាពលរដ្ឋ និងកងរាជអាវុធហត្ថឱ្យកាន់តែជិតស្និទ្ធ នឹងភាពសិទ្ធស្នាលបំផុត។ ក្នុងនោះដែរក៏បានធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ (Hotline)1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ៕