*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា សុំសេចក្តីសុខចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង

 

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីប្រារព្ធពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងសិរីសួស្ដី សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង នៅរង្វង់មូលខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

 

ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉េង ពោធិ៍សា និងលោកស្រី រួមជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ នៃខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទ្ទិស និងថ្វាយគ្រឿងសក្ការដល់ទសបារមី វត្ថុសក្តិសិទ្ធិក្នុងលោក ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦។

 

សូមជម្រាបជូនផងដែរ យោងតាមផែនការរៀបចំរបស់រដ្ឋបាលខេត្តគឺមានស្តង់តាំងពិព័រណ៍ ការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈ និងការសម្តែងទស្សនីយ៍ភាព ដែលមានទីតាំងនៅមាត់ទន្លេវ៉ៃគោ មានដូចតទៅ ៖

 

*ថ្ងៃទី១ ពេលរសៀលមានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង ល្បែងដណ្តើមកៅអី និងពេលយប់មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងល្ខោនបាសាក់ទោល ការសម្តែងរបាំគែន ការសម្តែងរបាំកណ្តូបសេះ។

 

*ថ្ងៃទី២ ពេលព្រឹកមានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខ្លែងខាបកូនមាន់ ល្បែងបោះអង្គញ់ និងរាំដណ្តើមកៅអី។ ពេលរសៀល មានលេងល្បែងវាយក្អម ល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងរាំដណ្តើមកៅអី។ ពេលរាត្រី មានការប្រគុំតន្ត្រីចម្រៀងហសហសម័យ ការសម្តែងរបាំក្ងោកប៉ែលិន ចាប៉ីដងវែង ការប្រគំតន្ត្រីសហសម័យ ការសម្តែងល្ខោនយីកេរ។

 

*ថ្ងៃទី៣ ពេលព្រឹក មានលេងល្បែងដណ្តើមស្លឹកឈើ ល្បែងចោលឈូង ល្បែងវាយក្អម ល្បែងខាបកូនមាន់ ល្បែងបោះអង្គញ់ រាំដណ្តើមកៅអី ពេលរសៀល មានលេងល្បែងបៀមទឹកដាក់ដប ល្បែងទាញព្រ័ត្រ ល្បែងលោតបាវ ល្បែងលាក់កន្សែង និងល្បែងដណ្តើមកៅអី។ ពេលរាត្រី មានការប្រគំតន្ត្រីចម្រៀងសហសម័យ ការសម្តែងរបាំគោះត្រឡោក ការសម្តែងរបាំនេសាទ ការសម្តែងរបាំខ្លែង ការសម្តែងរបាំគោះអង្រែ ការសម្តែងរបាំដួងច័ន្ទ ការសម្តែងរបាំនារីជាជួរ របាំកន្សែងស្នេហ៍ ការសម្តែងរបាំក្រម៉ា ដែលនូវរាល់ការសម្តែងនេះរៀបចំឡើងដោយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។

 

ចំណែកឯនៅរវង្វង់មូលខេត្តស្វាយរៀង ក៏មានការប្រគំតន្ត្រីសម័យដែលរៀបចំឡើងដោយ ក្រុមហ៊ុនវឌ្ឍនៈ ក្នុងរយៈពេល ៣ថ្ងៃនេះ៕