*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន 

 

(ស្វាយរៀង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបានខិតខំបង្ក្រាបបទល្មើសឆបោកតាមអនឡាញ (Online Scams) យ៉ាងសកម្ម និងបានណែនាំឲ្យបន្ដយកចិត្តទុកដាក់បង្ក្រាប ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន។

 

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ ៣០,៦លានដុល្លារអាមេរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណ និងកោតសរសើរដល់ឯកឧត្ដមអភិបាលខេត្ត គណៈអភិបាលខេត្ត ដែលបានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តិនូវបញ្ជារបស់រាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាកុំឲ្យខេត្តស្វាយរៀងក្លាយជាខេត្តដែលមានបញ្ហាកេរិ្តឈ្មោះ និងប៉ះពាល់ដល់សន្តិសុខ លើរឿងនេះ»។

 

ក្នុងន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រសិនបើសន្តិសុខ និងសុវត្ថិភាពត្រូវធានាបានល្អ នោះនឹងក្លាយជាគន្លឹះសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងតំបន់។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា ក្នុងរយៈពេល២០ឆ្នាំខាងមុខ ការអភិវឌ្ឍរោងចក្រនឹងមិនមែនមាននៅតែបាវិតប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកទៅកាន់តំបន់ជុំវិញផងដែរ។

 

បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, បញ្ហាឆបោកអនឡាញ គឺជាបញ្ហាតំបន់ មិនមែនកើតមានតែកម្ពុជានោះទេ ប៉ុន្តែទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងសកម្មពីភាគីកម្ពុជា ក្នុងការបង្ការ និងបោសសម្អាត ដើម្បីរក្សាបរិយាកាសសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ និងវិនិយោគិន។

 

សូមជម្រាបថា កម្លាំងសមត្ថកិច្ចក្នុងខេត្តស្វាយរៀងបានបង្ក្រាបបទល្មើសឆបោកតាមអនឡាញជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ជាពិសេសជនជាតិវៀតណាម ព្រមទាំងរឹបអូសវត្ថុតាងពាក់ព័ន្ធនឹងបទល្មើស។ ជាមួយគ្នានេះ អាជ្ញាធរខេត្តបានអំពាវនាវ ម្ចាស់កាស៊ីណូ អាផាតមិន ផ្ទះសំណាក់ និងទីតាំងប្រមូលផ្តុំសហការផ្តល់ព័ត៌មាន និងមិនទទួលជនសង្ស័យស្នាក់នៅ ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេះឲ្យមានប្រសិទ្ធភាព។

 

យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ, ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបចំនួន៩៨កន្លែង នៅភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន៦៨កន្លែង, ខេត្តកំពត ចំនួន៨កន្លែង, ខេត្តស្វាយរៀង ចំនួន៧កន្លែង, ខេត្តបាត់ដំបង ចំនួន៤កន្លែង, ខេត្តត្បូងឃ្មុំ ចំនួន២កន្លែង, ខេត្តសៀមរាប ចំនួន២កន្លែង, ខេត្តបន្ទាយមានជ័យ ចំនួន២កន្លែង, ខេត្តព្រះសីហនុ ចំនួន២កន្លែង, ខេត្តមណ្ឌលគិរី ចំនួន១កន្លែង, ខេត្តព្រៃវែង ចំនួន១កន្លែង, ខេត្តកណ្ដាល ចំនួន១កន្លែង, ខេត្តកោះកុង ចំនួន១កន្លែង និងខេត្តកំពង់ស្ពឺ ចំនួន១កន្លែង។

 

ក្នុងប្រតិបត្តិការបង្ក្រាបទាំង៩៨កន្លែងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សក្នុងរង្វង់ប្រតិបត្តិការចំនួន៥,៧៧១នាក់ ស្មើនឹង២៣សញ្ជាតិ។ ក្នុងនោះអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ចំនួន៤៤០៧នាក់ (ស្មើ១៩សញ្ជាតិ), បានបញ្ជូនទៅកាន់ស្ថាប័នតុលាការ ចំនួន១២៧នាក់ (ស្មើ៦សញ្ជាតិ) និងអនុញ្ញាតឲ្យត្រឡប់ទៅវិញ ចំនួន៣៤២នាក់ (ស្មើ៣សញ្ជាតិ)។ ដោយឡែក កំពុងបន្ដនីតិវិធីនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៨៩៥នាក់ (ស្មើ១០សញ្ជាតិ)។

 

យោងតាមទិន្ន័យរបស់ Fresh AI បានបង្ហាញថា ខេត្តស្វាយរៀង មានព្រំប្រទល់ខាងជើង និងខាងលិចជាប់ខេត្តព្រៃវែង ខាងកើត និងខាងត្បូងជាប់ប្រទេសវៀតណាម និងមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២កន្លែង។ លទ្ធផលជំរឿន ខេត្តស្វាយរៀង មានប្រជាជនចំនួន ៦១៣ ១៥៩នាក់ ព្រមទាំងមានចំងាយពីភ្នំពេញ ទៅកាន់ខេត្តស្វាយរៀង ប្រហែល ១២៥គីឡូម៉ែត្រ៕