*ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវមានតម្លាភាព និងទប់ស្កាត់ភាពមិនប្រក្រតីក្នុងការដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំ-សង្កាត់ *រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?

រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី

(ភ្នំពេញ)៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥ (CIFF) បានត្រឡប់មកវិញនៅថ្ងៃទី២៤ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលបញ្ជាក់ជាថ្មីពីកិត្យានុភាពរបស់ខ្លួន ក្នុងនាមជាព្រឹត្តិការណ៍វប្បធម៌ និងភាពយន្តអន្តរជាតិដ៏ធំបំផុតប្រចាំកម្ពុជា។ កម្មវិធីឆ្នាំនេះប្រមូលផ្តុំភាពយន្តចំនួន ១៥០រឿងមកពី៤០ប្រទេស ក្នុងនោះមានភាពយន្ត កម្ពុជាប្រមាណ ៦០រឿង ជាមួយនឹងកម្មវិធីដ៏សំបូរបែប ដែលមានទាំងភាពយន្តប្រឌិត ភាពយន្តឯកសារ ភាពយន្តខ្លី គំនូរជីវចល និងព្រឹត្តិការណ៍ពិសេសៗជាច្រើន។

 

ក្នុងរយៈពេល ៦ថ្ងៃនេះ CIFF នឹងផ្តល់ជូនការចាក់បញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ជាង ១៥០ ដោយឥតគិតថ្លៃ នៅតាមទីតាំងសំខាន់ៗក្នុងរាជធានីភ្នំពេញ រួមមានរោងភាពយន្ត Legend Cinema Olympia, រោងភាពយន្ត Legend Exchange Square, រោងភាពយន្ត Fable Cinema, វិទ្យាស្ថានបារាំង (Institut français du Cambodge), មជ្ឈមណ្ឌលបុប្ផាណា, Rosewood Phnom Penh, រោងភាពយន្ត Sabay Cinema (ផ្សារទំនើប អ៊ីអនទី១) ព្រមទាំងការចាក់បញ្ចាំងនៅទីវាល (open-air) នៅ WalkingStreet មាត់ទន្លេ និងកម្មវិធី «ពិធីបុណ្យជនជាតិដើមភាគតិច៖ ទឹក ដី ព្រៃឈើ»នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ផងដែរ។

 

ថ្លែងនៅក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៥នេះ, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាមរយៈកិច្ចប្រឹងប្រែងគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការចូលរួមសហការពីដៃគូពាក់ព័ន្ធនានា ឆ្នាំនេះគឺជាឆ្នាំទី១៥ ដែលមហោស្រពភាពយន្តអន្តរជាតិកម្ពុជាបានរៀបចំឡើង ហើយបានក្លាយជាព្រឹត្តិការណ៍ភាពយន្ត ដ៏ធំបំផុតក្នុងប្រទេស និងតំបន់អាស៊ាន ដែលមានភាពយន្តប្រមាណ១៥០ចំណងជើង មកពី៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជាចំនួន ៦០ចំណងជើង នឹងធ្វើការចាក់បញ្ចាំងរយៈពេល០៦ថ្ងៃ នៅលើផ្ទាំងសំពត់សនៃរោងភាពយន្តជាច្រើនក្នុងរាជធានីភ្នំពេញ ដើម្បជូនសាធារណជនទស្សនាដោយសេរី។

 

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកជំទាវរដ្ឋមន្ត្រីក៏សូមស្វាគមន៍លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករកម្ពុជា ដែលត្រូវបានតែងតាំងធ្វើជាអភិបាលកិត្តិយស នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជានាឆ្នាំនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម របស់លោកជំទាវអ្នកឧកញ៉ា ដែលបានគំាទ្រយ៉ាងមោះមុតសំដៅជំរុញលើកកម្ពស់ការយល់ដឹង និងសារសំខាន់នៃឧស្សាហកម្មភាពយន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព។

 

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះបន្តទៀតថា ការរៀបចំកម្មវិធី «មហោស្រពភាពយន្តអន្តរជាតិកម្ពុជា» នាពេលនេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ជាមួយនេះមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ក៏បានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការទាក់ទាញទេសចរណ៍វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នាជាលក្ខណៈអន្តរជាតិផងដែរ។ ជាក់ស្តែង ជារៀងរាល់ឆ្នាំមហោស្រពនេះ បានទាក់ទាញផលិតករភាពយន្តបរទេស តារាសម្តែង និងភ្ញៀវអន្តរជាតិជាច្រើន មកចូលរួមក្នុងព្រឹត្តិការណ៍នេះផង និងមកស្នាក់នៅផង ដើម្បីស្វែងយល់អំពីសិល្បៈវប្បធម៌ ប្រវត្តិសាស្រ្ត និងទទួលយកនូវបទពិសោធន៍នៃការធ្វើបដិសណ្ឋារកិច្ច និងស្នាមញញឹមរបស់ប្រជាជនកម្ពុជាផងដែរ។

 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសូមចាត់ទុកថា សកម្មភាពដែលរៀបចំនាពេលនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ជាពិសេសលើវិស័យភាពយន្ត និងជាការផ្តល់ឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ សិល្បករ-សិល្បការិនី និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្តបានជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត។

 

ដោយឡែកលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្នុងនាមជា «អភិបាលកិត្តិយស» នៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដ៏មានសារៈសំខាន់នេះ បានប្ដេជ្ញាចិត្តនឹងចូលរួមចំណែក ក្នុងការលើកកម្ពស់វិស័យវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតរបស់កម្ពុជា ព្រមទាំងបង្ហាញឱ្យឃើញពីការរួមចំណែកយ៉ាងសំខាន់ នៃវិស័យទាំងនេះចំពោះការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសជាតិទៅថ្ងៃអនាគត។

 

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ និងជាអ្នកគាំទ្រយ៉ាងសកម្មលើវិស័យសិល្បៈនិងវប្បធម៌ មានគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែ ទូលំទូលាយអំពីសារៈសំខាន់នៃវិស័យភាពយន្ត ដែលរឹងមាំនិងមាននិរន្តរភាពនៅកម្ពុជា។ លោកជំទាវអ្នកឧកញ៉ាទទួលស្គាល់ថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់លើកកម្ពស់វិស័យភាពយន្ត និងទេពកោសល្យច្នៃប្រឌិតរបស់ខ្មែរ ជំរុញកំណើនសេដ្ឋកិច្ចច្នៃប្រឌិតនិងលើកទឹកចិត្ត ឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធ រវាងវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីជួយកសាងឧស្សាហកម្មភាពយន្ត ឱ្យមានការរីកចម្រើនខ្លាំងក្លាសម្រាប់ពេលអនាគត។

 

លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង បថ្លែងថា «កម្ពុជាជាដែនដីដែលពោរពេញដោយសិល្បៈវប្បធម៌ដ៏រស់រវើក។ ពន្លឺចែងចាំងនៃមរតកវប្បធម៌ខ្មែរ នឹងញ៉ាំងឱ្យស្នាដៃភាពយន្តរបស់ផលិតករបរទេសគ្រប់រូប ក្លាយជាផ្ទាំងទស្សនីភាពដ៏ទាក់ទាញបំផុតមួយ នៅលើទីផ្សារអន្តរជាតិ។ កម្ពុជាសូមស្វាគមន៍វត្តមានសិល្បករផលិតករបរទេសគ្រប់រូប មកកាន់កម្ពុជាដែលជាស្ទូឌីយោវប្បធម៌ដ៏ចំណាស់ និងធំបំផុតមួយនៅលើលោក។ ក្នុងនាមជាអភិបាលកិត្តិយស នាងខ្ញុំមានមោទនភាពក្នុងការគាំទ្ររួមចំណែកជួយ និងលើកទឹកចិត្តគ្រប់បែបយ៉ាងចំពោះ វត្តមានលោកអ្នកមកថតភាពយន្តនៅកម្ពុជា»។

 

សូមបញ្ជាក់ថា មហោស្រពនេះនឹងបើកដំណើរការជាផ្លូវការ ជាមួយនឹងកម្មវិធីកម្រាលព្រំក្រហម (Ope