*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ាង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែង អំពាវនាវមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតនៃប្រទេសកម្ពុជា ព្រមទាំងពិភពលោកទាំងមូលគ្មានការរីករាលដាលនៃជំងឺនេះបន្តទៅទៀត។

 

ការអំពាវនាវរបស់លោករដ្ឋមន្រ្តីសុខាភិបាល បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន» ដែលរៀបចំដោយ

មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦។

 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកស្រី Amy Cawthorne តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា, លោកស្រី Kirsty Harris តំណាងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា, លោក ជួប សុខចំរើន តំណាងអង្គការសសង្គមស៊ីវិល និងលោក លោកស្រី ព្រមទាំងសិស្សានុសិស្ស ជាច្រើនរូបទៀតផងដែរ។

 

លោកសាស្រ្តាចារ្យ ឈាង រ៉ាង បានថ្លែងថា «កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែធ្វើឡើងដើម្បីជាការចងចាំ ជាការរំលឹកតែប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំសូមអំពាវនាវយើងទាំងអស់គ្នា ទាំងមន្ត្រីរាជការ បុគ្គលិក និងប្រជាពលរដ្ឋបង្វែរនូវពិធីទិវាកំចាត់រោគរបេងនេះ ឱ្យក្លាយទៅជាការសាមគ្គីភាពមួយ ដែលយើងទាំងអស់គ្នាខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដើម្បីឱ្យអនាគតនៃប្រទេសជាតិយើង គ្មានជំងឺរបេង ពិភពលោក គ្មានជំងឺរបេង សម្រាប់បច្ចុប្បន្ន និងអនាគតរបស់កម្ពុជា និងពិភពលោកទាំងមូល»។

 

ជាមួយគ្នានេះរដ្ឋមន្រ្តីសុខាភិបាល បានសម្តែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក្រសួង រាជធានី ខេត្ត មន្រ្តីដឹកនាំ និងគ្រប់គ្រងសុខាភិបាល រាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធិផលជាទីមោទនៈ នាថ្ងៃនេះ។

 

មួយវិញទៀតលោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក រដ្ឋាភិបាលសហរដ្ឋអាមេរិក មូលនិធិសកល (Global Fund) អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននឹងកំពុងជួយឧបត្ថម្ភគាំទ្រ ដល់ការងារកំចាត់រោគរបេង គ្រប់លំដាប់ថ្នាក់ ធ្វើឱ្យការងារទទួល បានលទ្ធផលយ៉ាងល្អប្រសើរ។

 

នៅក្នុងឱកាសឧត្ដុង្គឧត្តមនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ារដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនបងប្អូនជនរួមជាតិក្នុងឱកាសអបអរសាទរ ទិវារបេងពិភពលោក ២៤ មីនា ២០២៦ ក្រោមប្រធានបទ «មែនហើយ! យើងអាច បញ្ចប់ជំងឺរបេងបាន៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន»។

 

ទន្ទឹមនឹងនេះផងដែរលោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា គោលបំណងសំខាន់ៗ ក្នុងការប្រារព្ធទិវាពិភពលោកកំចាត់រោគរបេងនេះ គឺដើម្បីជំរុញការលើកកម្ពស់សុខភាពប្រជាជនឱ្យកាន់តែទូលំទូលាយ និងបង្កើនការយល់ដឹង និងយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យបានយល់អំពីទំហំនៃបញ្ហា

និងផលវិបាកនៃជំងឺរបេងដោយមិនអាចមើលរំលងនូវចំណុចសេសសល់បានឡើយ។

 

លោកបន្តថានៅក្នុងឆ្នាំ ២០២៥កន្លងទៅ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសំរបសំរួលល្អ របស់មន្ត្រីសុខាភិបាលបំរើការងារនៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ជាមួយសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឱ្យកម្មវិធីជាតិកំចាត់រោគរបេង ទទួលបាននូវសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបាន អត្រាព្យាបាល ជោគជ័យបាន ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%៕