*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងមានការវិវឌ្ឍរីកចម្រើនល្អ និងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ

(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និងបណ្តាតំណាងដៃគូអភិវឌ្ឍ សរុបប្រមាណ ៥០០រូប។

 

កិច្ចប្រជុំចំនួន ២ ថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាកាលទី៤ ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ជាពិសេសការដោះស្រាយនូវបញ្ហាប្រឈមនានា ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលបំណង នៃការកសាង «គណនេយ្យភាពសមិទ្ធកម្ម» ដោយកំណត់យក «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ជាស្នូល។

 

ក្នុងសុន្ទរកថាបើក នាថ្ងៃទី១, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ផ្អែកលើវឌ្ឍនភាព ដែលបាន និងកំពុងលេចចេញជារូបរាងឡើង តាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាំងពីដំណាក់កាលទី ១ រហូតមកដល់ដំណាក់កាលទី ៤, ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងមានការវិវឌ្ឍរីកចម្រើនល្អ និងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្លើយតបទៅតាមស្តង់ដាអន្តរជាតិ ដែលធានាបានកាន់តែប្រសើរនូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព និងគណនេយ្យភាព ក្នុងបរិបទកម្ពុជា, និងមានភាពបត់បែន និងធន់ទៅនឹងការប្រែប្រួល នៃស្ថានភាពសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងលើសកលលោក។

 

ទន្ទឹមនឹងគ្នានេះដែរ លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលជាតំណាងបណ្ដាដៃគូអភិវឌ្ឍទាំងអស់ ក៏បានលើកឡើងផងដែរថា កម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ នៅកម្ពុជា បាននិងកំពុងវិវឌ្ឍពីប្រព័ន្ធដែលផ្អែកលើអនុលោមភាព ទៅជាឧបករណ៍គោលនយោបាយយុទ្ធសាស្រ្ដ គាំទ្រដល់ការវិនិយោគ ការអភិវឌ្ឍធុរកិច្ច និងចីរភាព។ ការបន្ដពង្រឹងប្រព័ន្ធនេះ នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការទាកទាញវិនិយោគបន្ថែមមកប្រទេសកម្ពុជា ពីបណ្ដាប្រទេសក្នុងសហគមន៍អឺរ៉ុប។

 

លោក Bryan Fornari បានបញ្ជាក់បន្ថែមថា ដៃគូអភិវឌ្ឍនឹងបន្ដប្ដេជ្ញាគាំទ្រទាំងក្នុងទិដ្ឋភាពហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស សំដៅចូលរួមក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យសម្រេចបានតាមគោលដៅរំពឹងទុក។

 

បន្ទាប់ពីស្ដាប់បទឧទ្ទេសនាមលើប្រធានបទសំខាន់ៗ នៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងលើលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងទិសដៅទៅមុខ និងតាមរយៈកិច្ចពិភាក្សាដោយមានការចូលរួមយ៉ាងសកម្ម និងរស់រវ៉ើក ដើម្បីផ្លាស់ប្តូរទស្សនៈ និងមតិយោបល់ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធ ទាំងអង្គភាពនិងស្ថាប័ន នៃរាជរដ្ឋាភិបាល បណ្តាដៃគូអភិវឌ្ឍនានា និងអង្គការសង្គមស៊ីវិល រយះពេល ២ ថ្ងៃ, អង្គពិធីទាំងមូលបានទទួលស្គាល់អំពីវឌ្ឍនភាព និងសារៈសំខាន់ មិនអាចខ្វះបាន នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

 

ទោះជាយ៉ាងនេះក្ដី នៅមានការងារជាច្រើនចាំបាច់ត្រូវបន្ដពង្រឹងបន្ថែម ជាពិសេស ការអនុវត្តវិធានការទាំងឡាយ ដែលបានរំលេចនៅក្នុងឯកសារគោល ឬ យុទ្ធសាស្រ្តគន្លឹះៗ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ដែលទទួលបានការអនុម័ត និងដាក់ឱ្យអនុវត្តនៅអំឡុងឆ្នាំ២០២៥ កន្លងទៅ និងនាពេលថ្មីៗនេះ។

 

ក្នុងស្មារតីនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចនូវការងារជាអាទិភាពសរុបចំនួន ២២ ទាំងក្នុងក្របខ័ណ្ឌការងារកែទម្រង់ការគ្រប់គ្រប់ហិរញ្ញវត្ថុសាធារណៈ និងការសម្របសម្រួលក្រោមក្របខ័ណ្ឌអន្តរកែទម្រង់ ដែលក្រសួង-ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, រួមទាំង គ.ហ.ស. ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់តាមមុខងារ និងភារកិច្ចរៀងខ្លួន។

 

មុននឹងបញ្ចប់កិច្ចប្រជុំ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងផ្ដល់មូលវិចារដ៏ថ្លៃថ្លាចំពោះសហការី នៃរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, អង្គភាពពាក់ព័ន្ធទាំងអស់ក្រោមឱវាទ កសហវ. ដែលបានខិតខំជំរុញអនុវត្តសកម្មភាពទាំងឡាយ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសម្រេចបានលទ្ធផលល្អជាច្រើន គួរជាទីមោទនៈ។

 

ទន្ទឹមនឹងនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់បណ្ដាដៃគូអភិវឌ្ឍទាំងអស់ រួមមានសហគមន៍អឺរ៉ុប, ធនាគារអភិវឌ្ឍន៍អាស៊ី, ធនាគារពិភពលោក, មូលនិធិរូបិយវត្ថុអន្ដរជាតិ, យូនីសែហ្វ, រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍ, រដ្ឋាភិបាលអូស្ត្រាលី, និងស្ថាប័នអន្ដរជាតិផ្សេងទៀត ដែលបាននិងកំពុងបន្ដផ្ដល់ជំនួយ, ទាំងហិរញ្ញវត្ថុ និងបច្ចេកទេស, ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា៕