*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

កម្ពុជា-អូស្ត្រាលី បន្តពិភាក្សាគ្នាស្វែងរកឱកាសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការអភិវឌ្ឍជំនាញនៅកម្ពុជា

 

(ភ្នំពេញ)៖ បន្ទាប់ពីបានខិតខំរួមគ្នាសម្រេចបាននូវការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា (ACE Cambodia) ជាលើកដំបូង ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលីលើការអភិវឌ្ឍជំនាញនៅកម្ពុជាកាលពីម្សិលមិញរួចមក, នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី ប្រីជែត ខូលៀរ (Bridget Collier) ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និង លោកស្រី សារ៉ន ប៊ូរ៉ូ (Sharan Burrow) ប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថាន Bendigo Kangan (BKI) នៅទីស្តីការក្រសួង ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលវិស័យឧស្សាហកម្មនៅកម្ពុជាកំពុងមានតម្រូវការខ្ពស់។

 

ក្នុងបរិយាកាសដ៏រីករាយ លោករដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ស្ថានទូតអូស្រ្តាលី និងវិទ្យាស្ថាន BKI ជាមួយក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ការជឿជាក់ជ្រើសរើសបង្កើតបានភាពជាដៃគូ ឈានដល់ការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្រ្តនេះ។

 

សមិទ្ធផលនេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ សម្រាប់ជាគំរូឈានទៅពង្រីកឱកាសក្នុងការរួមគ្នាអភិវឌ្ឍជំនាញប្រកបដោយស្តង់ដាខ្ពស់នៅកម្ពុជា។ តាមរយៈការបន្តពិភាក្សាប្រកបដោយការស្ថាបនា និងការផ្លាស់ប្តូរទស្សនៈគ្នាដោយភាពស្និទ្ធស្នាល លោកបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកកិច្ចសហការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យបណ្តុះបណ្តាលជំនាញតាមស្តង់ដារអូស្រ្តាលីនៅកម្ពុជា។

 

លោកបានលើកឡើងពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដល់យុវជនគោលដៅ ១.៥ លាននាក់ ដែលជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍជំនាញនៅកម្ពុជា ជាពិសេសការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម ដោយផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ព្រមទាំងសិស្សបោះបង់ការសិក្សាផងដែរ ដើម្បីជាមធ្យោបាយឱ្យយុវជនទទួលបានជំនាញមុនចូលទីផ្សារការងារ ដោយសារតែកម្មវិធី TVET មានភាពបត់បែនខ្ពស់។

 

ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងសមស្របនឹងតម្រូវការឧស្សាហកម្ម ដើម្បីធានាថានិស្សិតបញ្ចប់ការសិក្សាអាចបំពេញតម្រូវការរបស់និយោជកបាន ព្រមទាំងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង។ លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីតម្រូវការនៃការបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ផងដែរ ដែលវិទ្យាស្ថាន BKI អាចពិចារណាក្នុងការពង្រីកការបណ្តុះបណ្តាលនាពេលអនាគត។

 

ជាការឆ្លើយតប ភាគីអូស្រ្តាលីបានថ្លែងអំណរគុណចំពោះក្រសួងការងារ និងសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចសហការជាមួយវិទ្យាស្ថាន BKI ក៏ដូចជាក្រុមហ៊ុន RMA Cambodia ដោយគូសបញ្ជាក់ថា មជ្ឈមណ្ឌល ACE Cambodia ពិតជាមានសារៈប្រយោជន៍ខ្លាំងចំពោះការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលជាសញ្ញានៃការរីកចម្រើនទំនាក់ទំនង និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ ភាគីអូស្ត្រាលី ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រ និងពង្រឹងទំនាក់ទំនងកិច្ចសហការបន្តជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការអនុវត្តស្តង់ដារជំនាញប្រកបដោយនិរន្តរភាព ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៅកម្ពុជា៕