*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

«យុទ្ធនាការខ្មែរត្រូវតែខ្លាំង» លើកទី៤ ធ្វើឡើងក្រោមប្រធានបទ៖ «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល»

 

(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានរៀបចំជាលើកទី៤ ក្រោមប្រធានបទ៖ «ពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មក្នុងវិស័យសុខាភិបាល» ដែលធ្វើឡើងក្នុងគោលបំណងពង្រឹងគ្រឹះសុខភាពប្រជាជន និងជំរុញឧត្តមភាពប្រកួតប្រជែងរបស់វិស័យសុខាភិបាលឯកជនឱ្យកាន់តែរឹងមាំ។

 

កម្មវិធីនេះរៀបចំឡើងដោយ វិទ្យាស្ថានស៊ីអ៊ីអូ នៅសាលប្រជុំនៃ រាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរពេទ្យ ម្ចាស់គ្លីនិក ឱសថស្ថាន តំណាងសមាគមគ្រូពេទ្យ និងសហគ្រិនឆ្នើមៗក្នុងវិស័យសុខាភិបាលប្រមាណ ៣០០នាក់។

 

លោកបណ្ឌិត អោម សេងបូរ៉ា ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស៊ីអ៊ីអូ និងជាអ្នកផ្តួចផ្តើម «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» បានលើកឡើងថា ប្រជាជនខ្មែរទាំងអស់គ្នា គឺជាសហស្ថាបនិកនៃយុទ្ធនាការនេះ។ លោកបានបញ្ជាក់ថា «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» គឺជាចលនាដើម្បីបំផុសស្មារតីប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ឱ្យមានភាពខ្លាំងលើវិស័យសំខាន់ៗជាច្រើន រួមមាន កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា កម្លាំងស្មារតី វិន័យ សាមគ្គីភាព ផលិតភាព បច្ចេកវិទ្យា យោធា នយោបាយ និងសេដ្ឋកិច្ច។

 

លោកបណ្ឌិតបានបន្ថែមថា ការកសាងភាពខ្លាំងរបស់ជាតិ គឺជាកត្តាសំខាន់ក្នុងការធ្វើឱ្យប្រទេសមានសមត្ថភាពទប់ទល់នឹងវិបត្តិ និងឧបសគ្គនានា ជាពិសេសហានិភ័យពីការប្រកួតប្រជែង និងឥទ្ធិពលពីបរទេស។ ជាមួយគ្នានេះ ការបំផុសចលនានេះក៏ជាផ្នែកមួយក្នុងការគាំទ្រដល់ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ធម្មទានាចារ្យ កឹម អឿន នាយកប្រតិបត្តិវិទ្យាស្ថានស៊ីអ៊ីអូ បានលើកឡើងថា គុណភាពពលរដ្ឋនីមួយៗ បានកំណត់គុណភាពប្រជាជាតិមួយ ហើយសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍជាតិ។

 

លោកបានប្រៀបធៀបថា កងកម្លាំងប្រដាប់អាវុធ គឺជាអ្នកការពារសុវត្ថិភាពជាតិ ខណៈដែល វិស័យសុខាភិបាល គឺជាកងទ័ពសេដ្ឋកិច្ច ដែលការពារអាយុជីវិត និងកសាងទំនុកចិត្តរបស់ប្រជាជន។

 

នាយកប្រតិបត្តិវិទ្យាស្ថានស៊ីអ៊ីអូ បានបញ្ជាក់ថា «យុទ្ធនាការខ្មែរត្រូវតែខ្លាំង» លើកទី៤ មានគោលបំណងសំខាន់ក្នុងការពង្រឹងភាពខ្លាំងសម្រាប់អាជីវកម្មសុខាភិបាលកម្ពុជា តាមរយៈគោលដៅសំខាន់៣ចំណុច៖

 

១៖ ការរួបរួម៖ វិទ្យាស្ថានស៊ីអ៊ីអូ នឹងគាំទ្រការបង្កើត «សហគមសហគ្រិនសុខាភិបាល» ដើម្បីក្លាយជាវេទិកាសម្រាប់ការសហការគ្នា គាំទ្រគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្មសុខាភិបាលឯកជន។

 

២៖ ស្តង់ដារ៖ វិទ្យាស្ថានស៊ីអ៊ីអូ និងអ្នកពាក់ព័ន្ធនានា នឹងរៀបចំបង្កើត នីតិវិធីប្រតិបត្តិការស្តង់ដារ (SOPs) សម្រាប់ការគ្រប់គ្រង និងដឹកនាំអាជីវកម្មសុខាភិបាលឯកជន ដើម្បីឱ្យមានស្តង់ដារខ្មែរ ដែលអាចប្រកួតប្រជែងជាមួយស្តង់ដារអន្តរជាតិ។

 

៣៖ សមត្ថភាព៖ វិទ្យាស្ថានស៊ីអ៊ីអូ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាល និងបង្វឹកសមត្ថភាពដល់សហគ្រិនក្នុងវិស័យសុខាភិបាល ដើម្បីពង្រឹងជំនាញក្នុងការគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពវិជ្ជាជីវៈខ្ពស់។

 

វេទិកានេះក៏មានគោលដៅជំរុញឱ្យវិស័យសុខាភិបាលឯកជនក្នុងស្រុកកាន់តែរឹងមាំ ដើម្បីទទួលបាន ទំនុកចិត្តពីប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយរបស់ប្រជាជនដែលត្រូវទៅព្យាបាលនៅបរទេស ដែលអាចបណ្តាលឱ្យខាតបង់ទាំង សេដ្ឋកិច្ចជាតិ និងកិត្យានុភាពប្រទេស៕