*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..!

រាជធានីភ្នំពេញ : បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋទូទៅពិសេសនៅក្នុងតំបន់នៃភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់មកថា អាជ្ញាធរនៃរដ្ឋបាលពោធ៌សែនជ័យ បានអនុវត្តន៍ជាគោលការទាំងឡាយណាដែលជំរុញឲ្យអ្នកលក់ដូរមួយចំនួនដែលធ្វើការផ្លាស់ប្ដូរពីទីតាំងដែលរដ្ឋបាលសង្កាត់ខណ្ឌបានចាត់ទុកថាជាការរំលោភលើទីតាំងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយពិសេសបន្ថែមទៀតបានរំលោភលើចំណីផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្មប្រកបការងារក្នុងគោលបំណងចំណេញជាផលប្រយោជន៍ផ្ទាល់ខ្លួន តែមិនបានគិតដល់ផលប៉ះពាល់ដល់ចំពោះប្រជាពលរដ្ឋទូទៅឬធ្វើឲ្យមានផលប៉ះពាល់ដល់ការគ្រប់គ្រងក្នុងមូលដ្ឋាន។

ដោយឡែកមតិមួយចំនួននៅតែបន្តទៀតថាការបណ្ដែតបណ្ដោយឱ្យទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវវិញស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ានោះ គឺធ្វើអោយមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ ជារៀងរាល់ថ្ងៃ ព្រោះតែទីតាំងនេះបានធ្វើការលក់ដូររំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋជាយូរឆ្នាំមកហើយ និងពេលវេលាខ្លះក៏មានបញ្ហាកើតឡើងដោយសារមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារកត្តានៃការប្រមូលផ្ដុំគ្នាលក់ដូរដោយមិនមានសណ្ដាប់ធ្នាប់ក៏ថាបាន។

គួររំលឹកបញ្ជាក់បន្ថែមឡើងវិញថាកន្លងមកមានការលើកទឹកចិត្ត និងកោតសរសើរចំពោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានអនុវត្តលើការទប់ស្កាត់មិនឲ្យមានការសាងសង់ដូចជាសំយ៉បមកលើផ្លូវសាធារណៈ ការរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមដងវិថីមួយចំនួនដើម្បីធ្វើការសាងសង់ជាសំណង់ផ្សេងៗជាទម្លាប់មិនល្អ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការងាររុះរើនិងមានការអប់រំដល់ម្ចាស់ទីតាំងនីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់បានជោគជ័យដោយមានការគាំទ្រពីមជ្ឈដ្ឋានទូទៅដែលចាត់ទុកថាបានអនុវត្តយ៉ាងល្អត្រឹមត្រូវសម្រាប់កិច្ចការដឹកនាំក៏ដូចជាគោលនយោបាយរបស់រដ្ឋបាលខណ្ឌពោធិសែនជ័យផងដែរ។

ប៉ុន្តែនៅក្នុងការអនុវត្តដោយកំណត់យកទីតាំងខាងមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ និងជៀសវាងការរំលោភបំពានណាមួយដូច្នេះបានជារដ្ឋបាលសង្កាត់ចោមចៅ១ បានធ្វើសេចក្តីជូនដំណឹងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថាដោយសង្ខេបថា(សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់តូប និងបងប្អូនបានតយ៉ាបលក់ដូរមកលើដីចំណីផ្លូវ និងផ្លូវ សាធារណៈ សូមធ្វើការរុះរើសំណង់ និងទំនិញផ្សេងៗ ចេញវិញឱ្យអស់ពីលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយ ទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ក្នុងករណីរឹងរូសមិនព្រមអនុវត្តទៅតាម ខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១ និងចុះចាត់វិធានការរុះរើសំណង់ទាំងនេះ ចេញឱ្យអស់ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូច ខាតបាត់បង់សម្ភារៈដែលមាននៅទីនោះឡើយ) និងសេចក្តីជូនដំណឹងជាលើកទី២ កាលពីថ្ងៃទី០២ ខែកុម្ភះ ដោយមានខ្លឹមសារសង្ខេបថា(សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះតយ៉ាប និងបងប្អូនអាជីករ អ្នកលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវ សាធារណៈសូមធ្វើការរុះរើសំណង់និងទំនិញផ្សេងៗចេញវិញ ព្រមទាំងបញ្ឈប់ការសាងសង់សំណង់ផ្សេងៗ និងតយ៉ាប ព្រមការលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្នុងករណីរឹងរូសមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១និងចុះចាត់ វិធានការរុះរើសំណង់ទាំងនេះ ចេញឱ្យអស់ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមានទៅលើទីតាំងខាងលើនេះឡើយ)។
បើយោងតាមប្រសិទ្ធភាពសម្រាប់គ្រប់មជ្ឈដ្ឋានគឺរាល់បុគ្គលនីមួយៗត្រូវគោរពច្បាប់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ពិសេសច្បាប់ស្ដីអំពីភូមិបាលដែលត្រូវបានចែងមានចំនួន ជុំវិញការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋដូចមានចែងព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ភូមិបាលដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ ដែលមានចំនួន២៦៨មាត្រា។ ចំពោះមាត្រា២៥៩បានចែងថា :
(ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..!

មហាជនរង់ចាំមើលថាតើការអនុវត្តគោលការណ៍របស់រដ្ឋបាលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានប្រសិទ្ធភាព និងមានតម្លាភាពដូចរដ្ឋបាលខណ្ឌអនុវត្តកន្លងមកដែរឬទេ ខណៈដែលសេចក្តីជូនដំណឹងបានចេញជាពីរលើករួចទៅហើយរហូតដល់ហួសសុពលភាពចំពោះអ្នករំលោភបំពានលើចំណីរផ្លូវសាធារណៈរបស់រដ្ឋ..!

រាជធានីភ្នំពេញ : បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋទូទៅពិសេសនៅក្នុងតំបន់នៃភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់មកថា អាជ្ញាធរនៃរដ្ឋបាលពោធ៌សែនជ័យ បានអនុវត្តន៍ជាគោលការទាំងឡាយណាដែលជំរុញឲ្យអ្នកលក់ដូរមួយចំនួនដែលធ្វើការផ្លាស់ប្ដូរពីទីតាំងដែលរដ្ឋបាលសង្កាត់ខណ្ឌបានចាត់ទុកថាជាការរំលោភលើទីតាំងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ហើយពិសេសបន្ថែមទៀតបានរំលោភលើចំណីផ្លូវសាធារណៈសម្រាប់ធ្វើអាជីវកម្មប្រកបការងារក្នុងគោលបំណងចំណេញជាផលប្រយោជន៍ផ្ទាល់ខ្លួន តែមិនបានគិតដល់ផលប៉ះពាល់ដល់ចំពោះប្រជាពលរដ្ឋទូទៅឬធ្វើឲ្យមានផលប៉ះពាល់ដល់ការគ្រប់គ្រងក្នុងមូលដ្ឋាន។

ដោយឡែកមតិមួយចំនួននៅតែបន្តទៀតថាការបណ្ដែតបណ្ដោយឱ្យទីតាំងដែលស្ថិតនៅតាមបណ្ដោយផ្លូវវិញស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅខាងមុខសួនឧស្សាហកម្មកាណាឌីយ៉ានោះ គឺធ្វើអោយមានផលប៉ះពាល់ដល់អ្នកធ្វើដំណើរ ជារៀងរាល់ថ្ងៃ ព្រោះតែទីតាំងនេះបានធ្វើការលក់ដូររំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋជាយូរឆ្នាំមកហើយ និងពេលវេលាខ្លះក៏មានបញ្ហាកើតឡើងដោយសារមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារកត្តានៃការប្រមូលផ្ដុំគ្នាលក់ដូរដោយមិនមានសណ្ដាប់ធ្នាប់ក៏ថាបាន។

គួររំលឹកបញ្ជាក់បន្ថែមឡើងវិញថាកន្លងមកមានការលើកទឹកចិត្ត និងកោតសរសើរចំពោះរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានអនុវត្តលើការទប់ស្កាត់មិនឲ្យមានការសាងសង់ដូចជាសំយ៉បមកលើផ្លូវសាធារណៈ ការរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋនៅតាមដងវិថីមួយចំនួនដើម្បីធ្វើការសាងសង់ជាសំណង់ផ្សេងៗជាទម្លាប់មិនល្អ ដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការងាររុះរើនិងមានការអប់រំដល់ម្ចាស់ទីតាំងនីមួយៗប្រកបដោយការទទួលខុសត្រូវខ្ពស់បានជោគជ័យដោយមានការគាំទ្រពីមជ្ឈដ្ឋានទូទៅដែលចាត់ទុកថាបានអនុវត្តយ៉ាងល្អត្រឹមត្រូវសម្រាប់កិច្ចការដឹកនាំក៏ដូចជាគោលនយោបាយរបស់រដ្ឋបាលខណ្ឌពោធិសែនជ័យផងដែរ។

ប៉ុន្តែនៅក្នុងការអនុវត្តដោយកំណត់យកទីតាំងខាងមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ា ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់  និងជៀសវាងការរំលោភបំពានណាមួយដូច្នេះបានជារដ្ឋបាលសង្កាត់ចោមចៅ១ បានធ្វើសេចក្តីជូនដំណឹងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ដោយមានខ្លឹមសារថាដោយសង្ខេបថា(សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់តូប និងបងប្អូនបានតយ៉ាបលក់ដូរមកលើដីចំណីផ្លូវ និងផ្លូវ សាធារណៈ សូមធ្វើការរុះរើសំណង់ និងទំនិញផ្សេងៗ ចេញវិញឱ្យអស់ពីលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយ ទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ក្នុងករណីរឹងរូសមិនព្រមអនុវត្តទៅតាម ខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១ និងចុះចាត់វិធានការរុះរើសំណង់ទាំងនេះ ចេញឱ្យអស់ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូច ខាតបាត់បង់សម្ភារៈដែលមាននៅទីនោះឡើយ) និងសេចក្តីជូនដំណឹងជាលើកទី២ កាលពីថ្ងៃទី០២ ខែកុម្ភះ ដោយមានខ្លឹមសារសង្ខេបថា(សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះតយ៉ាប និងបងប្អូនអាជីករ អ្នកលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវ សាធារណៈសូមធ្វើការរុះរើសំណង់និងទំនិញផ្សេងៗចេញវិញ ព្រមទាំងបញ្ឈប់ការសាងសង់សំណង់ផ្សេងៗ និងតយ៉ាប ព្រមការលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្នុងករណីរឹងរូសមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១និងចុះចាត់ វិធានការរុះរើសំណង់ទាំងនេះ ចេញឱ្យអស់ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមានទៅលើទីតាំងខាងលើនេះឡើយ)។
បើយោងតាមប្រសិទ្ធភាពសម្រាប់គ្រប់មជ្ឈដ្ឋានគឺរាល់បុគ្គលនីមួយៗត្រូវគោរពច្បាប់ឲ្យមានភាពស្មើៗគ្នាចំពោះមុខច្បាប់ ពិសេសច្បាប់ស្ដីអំពីភូមិបាលដែលត្រូវបានចែងមានចំនួន ជុំវិញការរំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋដូចមានចែងព្រះរាជក្រមប្រកាសឲ្យប្រើច្បាប់ភូមិបាលដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០១ ដែលមានចំនួន២៦៨មាត្រា។ ចំពោះមាត្រា២៥៩បានចែងថា :
(ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ៥០.០០០.០០០ (ហាសិបលាន) រៀល ឬ/និង ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ ។