*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចាត់ទុក App NoDurg ជាមធ្យោបាយសំខាន់ដើម្បីរាយការណ៍ពីបទល្មើសគ្រឿងញៀន និងជំរុញមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវមាន App នេះ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់ទុកកម្មវិធីទូរស័ព្ទដៃ (App NoDrug) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាមធ្យោបាយសំខាន់ដើម្បីរាយការណ៍អំពីបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់សមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបោសសម្អាតគ្រឿងញៀន។

 

ការលើកឡើងរបស់លោកអភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាសហអធិបតីជាមួយលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងពិធីផ្សព្វផ្សាយយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។

 

ឧបនាយករដ្ឋមន្ដ្រី ស សុខា ដែលបានទាញយកកម្មវិធី (App) នេះមកប្រើប្រាស់ និងមើលដោយផ្ទាល់ បានអះអាងថា App NoDrug ពិតជាកម្មវិធីមួយដ៏ល្អ និងរួមចំណែកយ៉ាងសំខាន់ដើម្បីបោសសម្អាតគ្រឿងញៀនចេញពីមូលដ្ឋាន។ លោកបានទាញនូវការចាប់អារម្មណ៍ឲ្យមន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែទាញយកកម្មវិធីនេះមកប្រើប្រាស់ និងពន្យល់ទៅកាន់ប្រជាពលរដ្ឋ។

 

លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា មុនណែនាំដល់ប្រជាពលរដ្ឋឲ្យប្រើប្រាស់កម្មវិធីនេះ ក្នុងនាមជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធត្រូវតែមានកម្មវិធីនេះ និងយល់ឲ្យច្បាស់អំពីផលប្រយោជន៍ គុណតម្លៃនៃកម្មវិធីនេះ។ លោកបានគូសបញ្ជាក់ថា មធ្យោបាយរាយការណ៍អំពីបទល្មើសគ្រឿងញៀនមួយនេះ គឺរក្សាការសម្ងាត់ដល់អ្នករាយការណ៍ មិនឲ្យអ្នកណាដឹងឡើយ។

 

សូមជម្រាបថា កម្មវិធីទូរស័ព្ទដៃ NoDrug បានក្លាយជាមធ្យោបាយដ៏ល្អទាន់សម័យ និងពេញនិយម សម្រាប់មហាជនទូទៅធ្វើទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍ពីបញ្ហាបទល្មើស

គ្រឿងញៀនដែលកើតមាននៅតាមសហគមន៍ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចជួយ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា។

 

មកទល់បច្ចុប្បន្ននេះ មានអ្នកទាញយកកម្មវិធីនេះទុកប្រើប្រាស់ ប្រមាណជិត៧ម៉ឺននាក់។ ជាក់ស្តែង តាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug អង្គភាពជំនាញបានទទួលរបាយ ការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានចំនួនសរុប២,៩២០ករណី ក្នុងនោះបានដោះស្រាយរួចចំនួន១,៧២៣ករណី កំពុងដោះស្រាយចំនួន៣៥៦ករណី ព័ត៌មានមិនត្រឹមត្រូវចំនួន ២១៦ករណី ការសាកល្បងចំនួន៩១ករណី ព័ត៌មានផ្សេងៗចំនួន១៨៣ករណី និងព័ត៌មានដដែលចំនួន៣៥១ករណី។