*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

អភិបាលរាជធានីភ្នំពេញ៖ ទោះបញ្ចប់យុទ្ធនាការបង្ក្រាប Scams Online ដែលកំណត់ត្រឹមពាក់កណ្តាលខែមីនា តែអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ នៅបន្តត្រួតពិនិត្យ ហើយបោសសំអាតដូចភ្លៀងរលឹម

 

(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវឲ្យក្រុមជនល្មើសទាំងនោះអាចជ្រកកោនបានទៀតឡើយ។

 

អាជ្ញាធរខណ្ឌ និងកងកម្លាំងទាំងអស់ ត្រូវត្រួតពិនិត្យ និងបោសសម្អាតឲ្យបានដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានរបស់ខ្លួន បើទោះយុទ្ធនាការត្រូវបានបញ្ចប់កំណត់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ តាមផែនការដែលដាក់ចេញ។

 

ការណែនាំរបស់លោក បានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារ បង្ក្រាប និងបោសសម្អាត Online Scams នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២៦។

 

លោក ឃួង ស្រេង បានលើកឡើងថា តាមផែនការរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបញ្ជាឲ្យបង្រ្កាប និងបោសសម្អាតឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ខាងមុខ។

 

លោកបន្តថា «យើងនៅពេលតែ១សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីអនុវត្តផែនការនេះឲ្យទទួលបានជោគជ័យ។ កន្លងមកនេះ យើងអនុវត្តការងារនេះ បានល្អប្រសើរហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនព្រលែងដៃទេ គឺបន្តធ្វើជាប់ជាប្រចាំ។ ពួកគេអាចជ្រកនៅតាមទីតាំងមួយចំនួន ដែលយើងនឹកស្មានមិនដល់។ ជាមួយការបោសសម្អាតបទល្មើសនេះហើយ ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញឿន ក៏ត្រូវបន្តបោសសម្អាតផងដែរ ដើម្បីបង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងតែដើរលើផ្លូវត្រូវហើយ សូមបន្តដើរលើផ្លូវនេះទៅមុខទៀត សំដៅធ្វើយ៉ាងណាឲ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គ្មាននៅក្នុងមូលដ្ឋានរបស់យើងគ្រប់គ្រង»។

 

ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ព្រមទាំងកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្វើការងារបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នេះកន្លងមក ទទួលបានជោគជ័យល្អ។

 

ក្នុងកិច្ចប្រជុំនោះលោក ឃួង ស្រេង បានស្នើឱ្យអាជ្ញាធរ និងកងកម្លាំងទាំងអស់នៅពេលអនុវត្តការងារ នៃប្រតិបត្តិការបង្រ្កាបបោសសម្អាត (ONLINE SCAMS)នេះ ត្រូវតែម៉ត់ចត់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងមានបញ្ហាគ្រោះថ្នាក់ ផ្តើមពីការធ្វេសប្រហែស។ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវតែអស់ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦។ ចំពោះការងារបន្ត គឺអាជ្ញាធរខណ្ឌនីមួយៗ ត្រូវបន្តម្ចាស់ការ ក្នុងត្រួតពិនិត្យបង្រ្កាប និងបោសសម្អាតឱ្យបានដូចភ្លៀងរលឹម។

 

លោក ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌ ត្រូវណែនាំបន្តដល់ក្រុមប្រឹក្សាសង្កាត់ មេភូមិ មេក្រុមចូលរួមបង្រ្កាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។ បន្ថែមពីនេះ ក្នុងខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌដូនពេញ ដែលមានកន្លែងស្នាក់នៅប្រមូលផ្ដុំរបស់កម្មកររោងចក្រ ត្រូវចុះទៅសាកសួរសុខទុក្ខពីជីវភាពរស់នៅរបស់គាត់ ហើយឆ្លៀតរកមើលបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផង។ លោកបន្តទៀតថា ក្រោយបញ្ចប់យុទ្ធនាការនេះ ទៅធានាថា «ស្អាត គ្មាន (ONLINE SCAMS) គ្រឿងញៀន ក៏ត្រូវធ្វើរួមគ្នាធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ យើងក្លាយជាតំបន់ស»៕