មិនធម្មតាមិនធម្មតា រថយន្តខ្នាតវេអងធំៗ ផ្ទុកទំនិញដោយមិនមានការត្រួតពិនិត្យ ចេញតាមច្រកទ្វារទ្វេភាគីបុសមន ទាំងថ្ងៃទាំងយប់គ្មានពេលវេលាដែលកំណត់ដោយច្បាប់ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
មិនធម្មតាមិនធម្មតា រថយន្តខ្នាតវេអងធំៗ ផ្ទុកទំនិញដោយមិនមានការត្រួតពិនិត្យ ចេញតាមច្រកទ្វារទ្វេភាគីបុសមន ទាំងថ្ងៃទាំងយប់គ្មានពេលវេលាដែលកំណត់ដោយច្បាប់ ស្ថិតក្នុងឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
ពាក់ព័ន្ធនឹងបញ្ហានៃការត្រួតពិនិត្យទំនិញ និងសកម្មភាពរបស់មន្ត្រីនៅច្រកនេះ មានសេចក្តីរាយការណ៍ និងការលើកឡើងមួយចំនួនការចោទប្រកាន់ពីការខ្វះចន្លោះក្នុងការត្រួតពិនិត្យមានការចុះផ្សាយព័ត៌មានក្នុងស្រុកមួយចំនួនបានលើកឡើងពីការរិះគន់ចំៗថា មន្ត្រីនៅច្រកទ្វេភាគីបុសមនហាក់ដូចជាមានការបន្ធូរបន្ថយ ឬមិនបានត្រួតពិនិត្យឱ្យបានតឹងរ៉ឹងលើទំនិញនាំចូលពីវៀតណាម ដែលអាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ដូចជាការត្អូញត្អែរពីការបង់ប្រាក់អ្នករកស៊ីដឹកទំនិញតាមច្រកនេះធ្លាប់បានបញ្ចេញមតិថា ពួកគេត្រូវបង់ប្រាក់ឱ្យសមត្ថកិច្ច និងមន្ត្រីគយជាច្រើនស្ថាប័ន ដើម្បីអាចដំណើរការអាជីវកម្មបាន។
ព័ត៌មានអំពីភាពមិនប្រក្រតីនៅច្រកបុសមន ត្រូវបានផ្សព្វផ្សាយដោយអ្នកសារព័ត៌មានក្នុងស្រុក ដើម្បីដាស់តឿនដល់ថ្នាក់ដឹកនាំឱ្យចុះត្រួតពិនិត្យ ការរាយការណ៍របស់អង្គភាពអ្នកសារព័ត៌មានក្នុងនាមជាពលរដ្ឋ គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានតម្លាភាព។
ប្រសិនបើមន្ត្រីគយ និងសមត្ថកិច្ចច្រកទ្វារប្រមូលប្រាក់ដាក់ហោប៉ៅផ្ទាល់ខ្លួន អំពើពុករលួយដោយមិនបញ្ជូនចូលថវិការដ្ឋ វានឹងបង្កផលវិបាកសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
តាមប្រភពនានាដែលភ្នាក់ងារព័ត៌មាន ទទួលបាន ច្រកទ្វាព្រំដែនទ្វេភាគីបុសមន មានផែស្ងួតសម្រាប់ផ្ទេរទំនិញនាំចូលពីប្រទេសវៀតណាម រួមមាន ពូក តុ កៅអី ទូ ដែកក្រឡាក្រួច សម្ភារ គ្រឿងជ័រ សំបកម៉ូតូ បន្លែផ្លែឈើ បន្លែនាំចូលមាន ស្ពៃក្តោប ស្ពៃបូកគោ ផ្កាខាត់ណា ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម ផ្លែឈើមាន ប៉ោម សារី មៀន ក្រូច និងដូង។ ទំនិញនាំចូលពីប្រទេសវៀតណាម ជាមធ្យមក្នុងមួយថ្ងៃ ចាប់ពី ៣៦គ្រឿងទៅ ៥០គ្រឿង ក្នុងនោះបន្លែផ្លែឈើមាន ២០ទៅ២៥គ្រឿង ក្នុងមួយថ្ងៃ ដឹកទៅលក់នៅរាជធានីភ្នំពេញ និងមានចែកចាយក្នុងខេត្តស្វាយរៀងព្រៃវែងផងដែរ។


