*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនសារនយោបាយដល់ជនរួមជាតិថា «យើងមិនអាចឲ្យការឈឺចាប់ព្រោះជម្លោះទឹកដីជាមួយថៃ ធ្វើឱ្យយើងដួលនោះឡើយ យើងត្រូវប្រែក្លាយការឈឺចាប់ទៅជាភាពរឹងមាំ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនសារនយោបាយដល់ជនរួមជាតិថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

 

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

 

សម្តេចបវធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ពិតណាស់យើងឈឺ យើងអាចថាយើងរបួសខ្លះ ប៉ុន្តែ មិនអាចឱ្យការឈឺ ឬរបួសផ្លូវកាយ ផ្លូវចិត្តនេះធ្វើឱ្យយើងដួលនោះទេ យើងត្រូវរឹងមាំឡើង កាន់តែលំបាក កាន់តែឈឺ កាន់តែរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែររបស់យើងទៅខាងមុខ ព្រោះអត់មានអ្នកណាពង្រឹងជាតិយើងទេ»។

 

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលឈឺចាប់នេះ យើងត្រូវធ្វើការងារពង្រឹងសមត្ថភាព ជាក់ស្តែងក្មួយៗដែលប្រលងជាប់និទ្ទេស A ព្រមទាំងក្មួយៗដែលមិនបាននិទ្ទេស A ក៏ដូចគ្នា។ មិនថាថ្នាក់ណានោះទេ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិយើងទាំងអស់គ្នា។ ខ្មែរត្រូវខ្លាំងដោយសារជនជាតិខ្មែរត្រូវខ្លាំង សម្រាប់ប្រព័ន្ធអប់រំ នៅកម្ពុជា គឺក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំពង្រឹងសមត្ថភាព លោកគ្រូ អ្នកគ្រូ ដើម្បីជំរុញការអប់រំឱ្យកាន់តែប្រសើរនៅគ្រប់វិស័យទាំងអស់។

 

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្តថា សម្តេចយល់ពីអារម្មណ៍របស់មន្ត្រីនៅតាមក្រសួង ស្ថាប័ន ពីព្រោះជាអារម្មណ៍ធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលប្រទេសជាតិ ប្រឈមនឹងសង្គ្រាម។ ពិសេសនៅពេលឃើញ ស្ថានភាពប្រែប្រួលនៅតាមព្រំដែន អាចមានអារម្មណ៍ថាបាក់ទឹកចិត្ត តែចំពោះបញ្ហានេះគឺមិនអាចនៅអញ្ចឹងនោះទេ ពិតណាស់ចំពោះបែបនេះមាន ប៉ុន្តែ យើងត្រូវដើរទៅមុខ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវរស់រវើក ត្រូវរួមគ្នាពពង្រឹងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ។

 

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញារមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ កសាងសមត្ថភាពរបស់យើងកាត់បន្ថយភាពអសកម្ម ឬមួយការងារចន្លោះប្រហោងណាមួយដើម្បីរួមគ្នាកសាង ប្រទេសជាតិរបស់យើង។ ដូច្នេះ នៅគ្រប់វិស័យទាំងអស់ ត្រូវដើរទៅមុខ កាន់តែលំបាក កាន់តែភ័យ កាន់តែប្រឹង ដើម្បីកសាងប្រទេជាតិយើងឱ្យកាន់តែរីកចម្រើន។

 

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាល គឺការខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ នៅលើបញ្ហាព្រំដែន គឺជាគោលការណ៍ដែលរាជរដ្ឋាភិបាល បានខិតខំដាក់ទិសដៅ ពីព្រោះមានតែវិធីសាស្ត្រដោះស្រាយបញ្ហាលើគោលការណ៍តែប៉ុណ្ណោះ ទើបអាចធានាបាននូវប្រសិទ្ធភាពដែលអាយូរអង្វែង។ លទ្ធផលអាចយឺត អាចលំបាកខ្លះ ប៉ុន្តែ យើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នាហើយរកវិធីមួយ ដើម្បីដោះស្រាយបញ្ចប់ និងមិនឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខក្សាន្តរបស់យើង កន្លែងដែលពីមុនជាសមរភូមិប្រយុទ្ធ ក្រោយមកប្រែក្លាយជាការអភិវឌ្ឍ ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង ប៉ុន្តែ ជាអកុសល ក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ យើងសង្គមថា វានឹងបញ្ចប់ ប្រែក្លាយអភិវឌ្ឍន៍ រស់រវើកឡើងវិញ។

 

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់ ដោយផ្នែកលើច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស ដូចនឹងជំហរដែលខ្ញុំបានបញ្ជាក់ការពីមុន សូមបងប្អូនឈឺទុកចិត្ត និងយោគយល់ ដូចអ្វីដែលបងប្អូនចង់បាននោះទេ»៕