*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ 

(ភ្នំពេញ)៖ កម្ពុជា-ឡាវ ប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។

 

តាមប្រភពដដែលបានឱ្យដឹងថា ក្នុងបរិបទដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែកក់ក្តៅ និងជិតស្និទ្ធថែមទៀត និងប្តេជ្ញាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តណាមួយប្រើប្រាស់ទឹកដីរបស់ប្រទេសមួយ ដើម្បីបំផ្លាញសន្តិសុខ ស្ថិរភាព ឬអធិបតេយ្យរបស់ប្រទេសមួយទៀតឡើយ ស្របតាមស្មារតី មិត្តភាពជាប្រពៃណី សាមគ្គីភាព ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងជាបងប្អូនយូរអង្វែងរវាងកម្ពុជា និងឡាវ ដើម្បីវិបុលភាពរួម ។

 

ថ្នាក់ដឹកនាំទាំងពីរ បានកោតសរសើរចំពោះកិច្ចសហការ និងការរក្សាបានសន្តិសុខតាមព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន សំដៅធ្វើឱ្យព្រំដែនយើងមានសុខសន្តិភាព និងបានឯកភាពបង្កើន និងពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរតាម រយៈការផ្លាស់ប្តូរនទពិសោធន៍ ដើម្បីចូលរួមចំណែកឆ្លើយតបទៅនឹងតម្រូវការក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងពង្រឹងយន្តការយោធាក្នុង ក្របខ័ណ្ឌបីប្រទេសកម្ពុជា-ឡាវ-វៀតណាម ។

 

ថ្នាក់ដឹកនាំទាំងពីរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការសម្រេចបានការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនបាន៨៦% និងបានឯកភាព រួមគ្នាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ប្រមាណ១៤% ដើម្បីប្រែក្លាយតំបន់ព្រំដែនជាព្រំដែនមិត្តភាព សន្ដិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរ៕