ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខ្ញុំបាទ បណ្ឌិត សួន សុខឌឿន ប្រធានសមាគមអ្នកសារព័ត៌មាន អិន អឹម អ កម្ពុជា និងអន្តរជាតិ

បានចាត់ចែង ឧបត្ថម្ភខោអាវប្រជាការពារ ចំនួន ១៦ កំប្លេ ជូនដល់បងប្អូនប្រជាការពារ ដែលកំពុងបំពេញភារកិច្ចនៅក្នុង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
📌 ការប្រគល់អំណោយនេះ បានអនុវត្តតាមរយៈ
លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស
ដែលបានអញ្ជើញចុះប្រគល់ខោអាវប្រជាការពារ ជូនដល់បងប្អូនប្រជាការពារ ចំនួន ១៦ នាក់
ដែលកំពុងបំពេញភារកិច្ចក្នុងការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានឃុំច្រេស។
🎁 ក្នុងនោះ ម្នាក់ៗទទួលបាន៖
👕👖 ខោអាវប្រជាការពារ ចំនួន ០១ កំប្លេ
👉 សរុបចំនួន ១៦ កំប្លេ
🤝 ការឧបត្ថម្ភនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រដ៏មានអត្ថន័យយ៉ាងខ្លាំង ដល់បងប្អូនប្រជាការពារ
ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ប្រកបដោយទំនួលខុសត្រូវខ្ពស់
ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម
ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាបន្តបន្ទាប់។


