*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់ ៣ឆ្នាំ ឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

 

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានរយៈពេល៣ឆ្នាំហើយ នៃការទទួលមរណភាពរបស់ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាប្អូនថ្លៃសម្ដេចតេជោ ហ៊ុនសែន និងជាប្អូនង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

 

ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតចំពោះប្អូន ដែលធ្លាប់មានអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ក្នុងអតីតកាលនោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងគ្រួសារទាំងមូល ព្រមទាំងលោក តាន់ បញ្ញាវុធ ត្រូវជាស្វាមី, លោកស្រី កូវ សុវណ្ណារិទ្ធ ត្រូវជាបុត្រី បានមូលមតិគ្នា ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ដែលពិធីនេះបានប្រារព្ធធ្វើនៅព្រឹកថ្ងៃអង្គារ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

 

ពិធីបុណ្យខាងលើនេះបានយាងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំលឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួងរ៉ា សម្តេចព្រះសង្ឃនាយករងទី២ ,សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន និងសម្តេច ព្រះមង្គល មុនីរង្សី ហ៊ូ ឈីវនាថ សមាជិកថរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សរុប៩ព្រះអង្គ ប្រារព្ធពិធីជាលំដាប់លំដោយ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

 

ក្នុងនោះក៏មានការប្រារព្ធពិធី ថ្វាយបង្គំព្រះពុទ្ធរូបធ្វើបទនមស្ការសមាទានសីលតាមសិក្ខាបទ ដើម្បីរំឭកនឹកគុណព្រះរតនត្រៃ និងព្រះសម្មាសម្ពុទ្ធព្រះមរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិ ដែលពុទ្ធឱវាទ និងព្រះធម៌វិន័យ របស់ព្រះអង្គ គឺជាប្រទីបបំភ្លឺ ផ្លូវដល់មនុស្សលោកគ្រប់រូបឱ្យប្រកាន់ខ្ជាប់នូវអំពើល្អជាកុសល លះបង់អំពើបាបសាង នូវកុសលទានតម្កល់ទុកសម្រាប់អនាគតជាតិ។

 

សូមរម្លឹកថាលោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្រសូត្រនៅថ្ងៃសុក្រ៨កើត ខែផល្គុនឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែ មីនា ឆ្នាំ១៩៥៧ និងទទួលមរណភាព នៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នំា២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ។ ការទទួលអនិច្ចកម្មរបស់លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ គឺជាការបាត់បង់មួយដ៏ធំធេង នូវ មាតា ជីដូន ដែលមានព្រហម្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។ ថ្វីដ្បិតតែរូបកាយនិងជីវិត របស់លោកជំទាវបានបាត់បង់ក៏ពិតមែន តែដំបូន្មានប្រកបដោយមធុរស និងព្រហ្មវិហារធម៌ សេចក្តីល្អ និងគុណធម៌ដ៏ឧត្តុង្គឧត្តមវិសុទ្ធថ្លៃថ្លា និងគំរូនៃសេចក្តីអង់អាចក្នុងការតស៊ូជំន្នះឧបសគ្គគ្រប់បែបយ៉ាងរបស់លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ នឹងស្ថិតនៅក្នុងការចងចាំ របស់កូនចៅ និងញាតមិត្តទាំងអស់ឥតមានថ្ងៃបំភ្លេចបានឡើយ។

 

ក្នុងឱកាសពិធីបុណ្យនេះ សម្តេច អ្នកឧកញ៉ា លោក លោកស្រី អ្នកផ្តើមបុណ្យនិងក្រុមគ្រួសារបានវេរទេយ្យវត្ថុ និងគ្រឿងអត្ថបរិក្ខានិងបច្ច័យថ្វាយ និងប្រគេនសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងព្រះ សម្តេចព្រះមហាថេរទាំង៩ព្រះអង្គ ប្រកបដោយ សទ្ធាជ្រះថ្លាបំផុត ព្រមទាំងអញ្ជើ្ញរាប់ព្រះសង្ឃ ៦៩ព្រអង្គ ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នមាតាបិតាបុព្វការីជនដែលបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះដែលរួមមាន៖ វិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតា មាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនវិញ្ញាណក្ខ័ន អ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក បិតាមាតាបង្កើតសម្តេចតេជោ ហ៊ុន សែន ជាពិសេស ជូនវិញ្ញញាណក្ខន្ធ លោកជំទាវ មហសទ្ធាភិរ័ក្ខធម្មសិរីរត៍ ប៊ុន សុថា ដែលបានចូលមរណកាល អស់រយៈពេលគម្រប់៣ឆ្នាំនាថ្ងៃនេះ រួមទាំងវិញ្ញាណក្ខន្ធញាតិការសាច់សារលោហិតក្នុងសង្សារវដ្តទាំងអស់ អញ្ជើញមកទទួលយក មនុញ្ញផល ដែលសម្តេច, អ្នកឧកញ៉ា, លោក លោកស្រី ឧទ្ទិសជូនក្នុងពេលនេះ និងបានសោយសុខក្នុងឋានដ៍ ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

 

តាមរយៈអំណាចនៃផល្លានិសង្ឃកើតចេញពី ពិធីបុណ្យទក្ខិណានុប្បទានក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយក, សម្តេច ព្រះសង្ឃនាយករង, សម្តេច ព្រះមហាថេរ, ព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមលើកថ្វាយ គុណបុណ្យព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់រក្សា និងប្រោសព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ស្ថិតនៅជាម្លប់ដ៍ត្រជាក់សម្រាប់កូនចៅនាបច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ជាពិសេសដើម្បីជាសរសរស្តម្ភ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្ថិតនៅជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សា ការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕