*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

រដ្ឋមន្រ្តីសុខាភិបាលថ្លែងក្នុងសន្និបាតសុខាភិបាល ដោយសង្កត់ធ្ងន់ថា «ម្នាក់ៗ គឺជាម្ចាស់ ម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវ»

ភ្នំពេញ)៖ បន្ទាប់ពីពិធីបើកសន្និបាតសុខាភិបាល លើកទី៤៥ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវទស្សនាទាននៃកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងការពង្រីកសេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល នៃយុទ្ធសាស្ត្របញ្ជកោណ ដំណាក់កាលទី១ ពិសេសដោយសង្កត់ធ្ងន់ថា «ម្នាក់ៗគឺជាម្ចាស់ ម្នាក់ៗគឺជាអ្នកទទួលខុសត្រូវ»។

នាឱកាសនោះលោកលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗបន្ថែមទៀតដល់ថ្នាក់ដឹកនាំ មន្រ្ដី បុគ្គលិកសុខាភិបាល ដែលត្រូវរៀបចំសម្រាប់ក្រុមពិភាក្សាដូចជា៖

១៖ សូមផ្តោតទៅលើសូចនាករទាំងឡាយដែលឆ្លើយតបទៅនឹង៖

* លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺឆ្លង(ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍ ជំងឺរបេង…)

* លទ្ធផលសំខាន់ៗទាក់ទងនឹងជំងឺមិនឆ្លង (ជំងឺទឹកនោមផ្អែម ជំងឺឡើងសំពាធឈាម ជំងឺមហារីក ជំងឺរាំរ៉ៃផ្សេងៗ…)

* អំពីតួលេខ ឬព័ត៌មានសំខាន់ៗរបស់មន្ទីរពេទ្យ

* សុខភាពមាតា និងទារក សុខភាពបន្តពូជ អាហារូបត្ថម្ភ

២៖ សកម្មភាពប្រតិបត្តិទាំងឡាយរបស់មន្ត្រីសុខាភិបាល ដែលត្រូវទទួលខុសត្រូវ៖

* ការជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដែលរងការប៉ះពាល់ពីសង្គា្រមនៅតាមព្រំដែន

*មន្ទីរសុខាភិបាល មន្ទីរពេទ្យ សូមយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនៃការព្យាបាល ទាំងផ្នែកសាធារណៈ និងផ្នែកឯកជន

* ពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរក្រសួង អង្គការដៃគូនានា ប.ស.ស មូលនិធិសមធម៌

* ជំរុញឱ្យមានការអភិវឌ្ឍន៍ធនធានមនុស្ស

* ពង្រឹង និងយកចិត្តទុកដាក់អំពីទំនាក់ទំនង (ជាពិសេសជាមួយប្រជាពលរដ្ឋ)

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា ការលើកឡើងអំពីទស្សនាទាននេះ គឺដើម្បីផ្តល់ជាគំនិតយោបល់សម្រាប់ការពិភាក្សាឱ្យបានស៊ីជំរៅ លម្អិត និងផ្លែផ្កា ដើម្បីសម្រេចទិសដៅសម្រាប់ឆ្នាំបន្តបន្ទាប់៕