*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ*អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្ដចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៤,០០៤បណ្ណ ជូនពលដ្ឋក្នុងភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក*រដ្ឋមន្ត្រីសុខាភិបាល អំពាវនាវដល់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដើម្បីអនាគតកម្ពុជា និងពិភពលោកគ្មានជំងឺនេះបន្តទៅទៀត*ក្រសួងសេដ្ឋកិច្ច ណែនាំពីវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដើម្បីសម្រួលជីវភាពរបស់ប្រជាពលរដ្ឋ *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ គោលនយោបាយជាតិស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គាំទ្រទៅលើគោលនយោបាយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍប្រទេស*សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានិងឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច

កម្ពុជា និង ILO ឯកភាពគ្នាលើសកម្មភាពអាទិភាពដែលត្រូវបន្តធ្វើ ដើម្បីផ្តល់ការងារសមរម្យ

ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក “សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការរៀបចំ និងផ្តល់សុពលភាពលើផែនការការងាររយៈពេលពីរឆ្នាំ ២០២៦-២០២៧” នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

 

សិក្ខាសាលានេះ គឺជាផ្នែកមួយនៃការបន្តអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP) ឆ្នាំ២០២៤-២០២៨ ដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) សមាគមនិយោជក និងសហជីព សរុបប្រមាណ ១០០រូប។

 

គោលបំណងចម្បងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ និងផ្ដល់សុពលភាពលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ ដែលផ្ដោតលើអាទិភាពសំខាន់ៗចំនួន៣ រួមមាន (១) ការលើកកម្ពស់ការពង្រឹងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ការពង្រឹងនិងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មទីផ្សារការងារ, (២) ការលើកកម្ពស់សេដ្ឋកិច្ចបៃតង ប្រកបដោយចីរភាព បរិយាបន្ន ឌីជីថលនីយកម្ម និងឱ្យមានការចុះបញ្ជីជាផ្លូវការក្នុងប្រព័ន្ធច្រើនជាងមុន, និង (៣) លើកកម្ពស់កិច្ចសន្ទនាសង្គម សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិនៅកន្លែងធ្វើការស្របតាមបទដ្ឋានការងារជាតិ និងអន្តរជាតិ។ លើសពីនេះ កម្មវិធីនេះក៏មានគោលដៅពង្រឹងសមត្ថភាពសមាជិកត្រីភាគី ក្នុងការគ្រប់គ្រង និងតាមដានការអនុវត្តកម្មវិធី DWCP ដើម្បីធានាបាននូវនិរន្តរភាព និងភាពជាម្ចាស់ក្នុងកម្រិតជាតិ។

 

នាឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងសកម្មរបស់អង្គការ ILO និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជ្រោមជ្រែងឱ្យកម្មវិធីការងារសមរម្យនៅកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់។ ឯកឧត្តមបានរំឭកថា កម្ពុជាគឺជាប្រទេសនាំមុខក្នុងតំបន់អាស៊ាន ដែលបានអនុវត្តកម្មវិធី DWCP នេះយូរជាងគេបំផុត ចាប់តាំងពីឆ្នាំ២០០៥ មក ហើយការឈានដល់ដំណាក់កាលទី៦ នាពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

 

លោករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរអំពីបញ្ហាប្រឈមនៃកំណើនកម្លាំងពលកម្មថ្មីជារៀងរាល់ឆ្នាំ ដោយបានសង្កត់ធ្ងន់ថា ការទាក់ទាញវិនិយោគថ្មីៗគឺជាកត្តាចាំបាច់បំផុតដើម្បីបង្កើតឱកាសការងារ។ ឯកឧត្តមបានជំរុញឱ្យអង្គការ ILO បន្តជួយអភិវឌ្ឍសមត្ថភាពដល់ភាគីពាក់ព័ន្ធ និងបានគូសបញ្ជាក់ថា ប្រសិនបើភាគីនិយោជកយល់ដឹងច្បាស់ពីច្បាប់ស្តីពីការងារ និងមានទំនាក់ទំនងល្អជាមួយកម្មករនិយោជិត នោះវានឹងជួយកាត់បន្ថយវិវាទការងារ និងបង្កើនសុវត្ថិភាពក្នុងកន្លែងធ្វើការយ៉ាងមានប្រសិទ្ធភាព។

 

ជាមួយគ្នានេះ លោកស្រី Xiaoyan Qian នាយិកាការិយាល័យអង្គការ ILO ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានបង្ហាញនូវជំនឿចិត្តថា ផែនការការងារថ្មីនេះនឹងកំណត់អាទិភាពកាន់តែច្បាស់លាស់ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាជនកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់៕