*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត*បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ! ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ចូលរួមកែលម្អគុណភាពសេវាកម្មទេសចរណ៍ ការរក្សាអនាម័យ បរិស្ថាន និងសោភណភាពតំបន់ទេសចរណ៍*អគ្គស្នងការនគរបាលជាតិ ជួបសំណេះសំណាលជាមួយកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៤ នៅវរសេនាតូចនគរបាលការពារព្រំដែនគោក៩០៥ ខេត្តឧត្តរមានជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ*ម្ចាស់រថយន្ដ MERCEDES BENZ បុកមនុស្សស្លាប់៦នាក់ រួមទាំងកូនក្នុងផ្ទៃ នៅខេត្តបាត់ដំបងឈ្មោះ ស៉ីវ ជ័យសិដ្ឋ ជាកូនស្នងការរងម្នាក់នៅខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បើកសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និងសន្និសីទ វេជ្ជសាស្ត្រអន្តរជាតិកម្ពុជា-ចិនលើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងយុគសម័យវះកាត់បែបទំនើប»*ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន *ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំដល់សិស្សានុសិស្ស និងពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ជាចម្បង*មន្ត្រីពន្ធដារ និងគយ ចុះអប់រំ និងបង្ក្រាបទីតាំងចែកចាយបារីចំនួន២កន្លែង រឹបអូសបានបារីដែលមិនមានបិទតែមប្រិ៍អាករចំនួន ៦៥១សុង*ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃពីមនី្ទរពេទ្យព្រះអង្គឌួង*CDC អនុម័តគម្រោងវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្តអគ្គិសនីដឹកជញ្ជូនខ្នាតធំដំបូងគេបង្អស់ តម្លៃជិត ៥០លានដុល្លារ នៅខេត្តពោធិ៍សាត់*ឧបនាយករដ្ឋមន្រ្តី ស សុខា ឲ្យផ្អាកចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈបញ្ជការឯករដ្ឋបាលខេត្ត ត្រូវបន្ដបង្ក្រាបទបល្មើស Online Scams ដើម្បីធានាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ជូនពលរដ្ឋ និងវិនិយោគិន *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុចដល់ក្រសួងឧស្សាហកម្ម ជំរុញការអភិវឌ្ឍ និងគ្រប់គ្រងវិស័យទឹកស្អាតឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រីកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ *សម្ដេចបវរធិបតី៖ «ពីមុនខេត្តស្វាយរៀង និងខេត្តព្រៃវែង ធ្វើកសិកម្មមិនសូវបានផល ឥឡូវងាកមកដាំដុះរោងចក្រសហគ្រាស គឺបានចូលរួមចំណែកជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋប្រសើរជាងមុន»*ជំនួបរវាងគណៈកម្មការទី៥ នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឯកភាពពង្រឹងក្របខណ្ឌច្បាប់ ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានប្រជុំទល់មុខជាមួយគណៈកម្មការទី៥ នៃរដ្ឋសភា ដើម្បីពិភាក្សាអំពី «វឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា*រយៈពល ៦ថ្ងៃ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា មានភាពយន្តចំនួន ១៥០រឿង មកពី ៤០ប្រទេស ក្នុងនោះភាពយន្តកម្ពុជា ៦០រឿង ដាក់បញ្ចាំងឲ្យទស្សនាដោយសេរី*ខែមីនា ឆ្នាំ២០២៦ ACU សម្រេចលើពាក្យប្ដឹងចំនួន៣៣ និងបញ្ជូនសំណុំរឿងចំនួន៣ករណី មានមនុស្ស១០នាក់ ទៅតុលាការ*ដំណឹងល្អសម្រាប់អតីតពលករ! បន្ថែមពីការផ្តល់ការងាររាប់សែនកន្លែង ក្រសួងការងារ ចាប់ផ្តើមចុះឈ្មោះធ្វើតេស្តទទួលស្គាល់ជំនាញពីមុនពីថ្ងៃនេះតទៅ! សូមមកចុះឈ្មោះព្រោះឥតគិតថ្លៃ

ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជាង១៣,០០០នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញប្រព្រឹត្តអំពើល្មើសច្បាប់

ភ្នំពេញ)៖ ឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបណ្ដេញជនបរទេសចំនួន១៣,៥៥៧នាក់ ស្មើ៦៦សញ្ជាតិ ចេញពីប្រទេស ក្រោយរកឃើញជនបរទេសទាំងអស់នោះបានប្រព្រឹត្តអំពើល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា។

 

របាយការណ៍ដែលបានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានបានរកឃើញ និងបង្ក្រាបជនបរទេសប្រព្រឹត្តបទល្មើស សរុបចំនួន៥,០១១លើក មនុស្ស ចំនួន៩,៨៥៧នាក់ លើ៤,១៧១លើក មនុស្សចំនួន៨,៩៨៤នាក់។

 

ក្នុងចំណោមជនបរទេសទាំងអស់នោះ បានប្រព្រឹត្តបទល្មើសរួមមាន៖

 

* លួចឆ្លងដែនដោយខុសច្បាប់ ចំនួន៥៥៦លើក មនុស្ស ១,៣១៥នាក់ មាន៣៣សញ្ជាតិ

* ស្នាក់នៅ និងធ្វើការខុសច្បាប់ ចំនួន៤៦៥លើក មនុស្ស៣,១៧៦នាក់ មាន៤៣សញ្ញាតិ

* ស្នាក់នៅលើសទិដ្ឋាការកំណត់ ចំនួន៣,៥៦៧លើក មនុស្ស ៣,៥៦៧នាក់ មាន៦២សញ្ជាតិ

* រៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ចំនួន៤លើក មនុស្ស៤នាក់ សញ្ជាតិចិន

* បទល្មើសព្រហ្មទណ្ឌ សរុប៤១៩លើក ជនល្មើស ១,៧៩៥នាក់។

 

ជនបរទេសទាំងអស់ដែលបានប្រព្រឹត្តបទល្មើសនានា ត្រូវបានឃាត់ខ្លួន និងរៀបចំតាមនីតិវិធី បណ្ដេញចេញពីកម្ពុជា សរុបចំនួន១,០០២លើក មនុស្សចំនួន១៣,៥៥៧នាក់ មាន៦៦សញ្ជាតិ (ច្រើនជាងគេ ជនជាតិចិន៤,៨០៦នាក់ វៀតណាម៣,៤៥៦នាក់ ឥណ្ឌូនេស៊ី១,៤៧៦នាក់ ប៉ាគីស្ថាន៩៦៣នាក់ ថៃ៥៣៤នាក់ ចិនតៃវ៉ាន់៣៨៣នាក់ ឥណ្ឌា៣៤៥នាក់ មីយ៉ាន់ម៉ា២៤៧នាក់ បង់ក្លាដែស២៤១នាក់ ហ្វីលីពីន២២៩នាក់ កូរ៉េខាងត្បូង២២២នាក់ ម៉ាឡេស៊ី១៩១នាក់ ជប៉ុន៤០នាក់ លីប៊ី៧៣នាក់ នេប៉ាល់៦៩នាក់ នីហ្សេរីយ៉ា៥៨នាក់ ម៉ាដាហ្គាស្កា២៤នាក់ យូហ្គង់ដា២១នាក់ កាមេរូន១៨នាក់ ស្រីលង្កា១៤នាក់ ហ្គាណា១៣នាក់ អង់គ្លេស១៣នាក់ អាមេរិក១១នាក់ អាហ្វ្រិកខាងត្បូង១០នាក់ រុស្សី៩នាក់ ឡាវ៨នាក់ លីបេរីយ៉ា៨នាក់ និង៤២សញ្ញាតិទៀត មានពី១ ដល់៦នាក់)។ ក្នុងចំណោមនោះអគ្គនាយកដ្ឋាន ក៏ទទួលបានកិច្ចសហការពីតំណាងស្ថានទូតនានាក្នុងដំណើរ ការបណ្តេញចេញពលរដ្ឋរបស់ខ្លួនទៅកាន់ប្រទេសវិញ។

 

បើតាមអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ការបណ្តេញចេញជនបរទេសក្នុងឆ្នាំ២០២៥ មានចំនួន១៣,៥៥៧នាក់ ប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការកើនឡើង ៧,៧០៥នាក់ ស្មើនឹង ៥៦,៨៣%។

 

អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានអះអាងថា គិតចាប់ពីឆ្នាំ២០១៤ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបណ្ដេញចេញជនបរទេសខុសច្បាប់ សរុបចំនួន៤៧,១៣៤នាក់ មានចំនួន១១២សញ្ជាតិ៕