*របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និងគំរាមកំហែងដល់តម្លៃបេតិកភណ្ឌពិភពលោក*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ

រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅបាវិត ដាក់ឱ្យដំណើរការផ្លូវការ ក្រោយសាងសង់រយៈពេលមួយឆ្នាំជាមួយទុនវិនិយោគជិត៣០០លានដុល្លារ, ផ្តល់ការងារជាង ៦០០កន្លែង

ស្វាយរៀង)៖ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតនៅកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦នេះ បន្ទាប់ពីដំណើរការសាងសង់រយៈពេលមួយឆ្នាំ។ រោងចក្រផលិតសំកង់រថយន្តដែលសម្ពោធនាព្រឹកថ្ងៃនេះ វិនិយោគដោយក្រុមហ៊ុន វ៉ាន់លី ថាយអឺរ របស់ចិន ជាមួយទុនដំណាក់កាលដំបូងជិត ៣០០លានដុល្លារ និងផ្តល់ការងារដល់ពលរដ្ឋកម្ពុជាជាង ៦០០កន្លែង។

 

រោងចក្រផលិតសំបកកង់រថយន្តទី៧នៅកម្ពុជានេះ មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង លាតសន្ធឹងលើផ្ទៃដីប្រមាណ ៣២ហិកតា។ ពិធីសម្ពោធនូវសមិទ្ធផលបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរលើការវិនិយោគនៅកម្ពុជានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស សុដានី អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំក្រុមហ៊ុន ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តស្វាយរៀង ភ្ញៀវកិត្តិយស និងបុគ្គលិក កម្មករ និយោជិតរបស់ក្រុមហ៊ុនជាច្រើនរូបទៀត។

 

ការកៀរវិនយោគបរទេសចូលមកដាក់ទុនវិនិយោគនៅកម្ពុជា គឺជាគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងនីតិកាលកន្លងទៅដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងក្នុងនីតិកាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការវិនិយោគរបស់ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាផ្លែផ្កាកើតចេញពីគោលនយោបាយទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល ជាពិសេសដំណើរគោះទ្វារវិនិយោគរបស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីខែតុលា ឆ្នាំ២០២៣។ ក្នុងបេសកកម្មនោះ លោក ស៊ុន ចាន់ថុល បានជួបជាមួយលោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group និងបានទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ វ៉ាន់លី ថាយអឺរ នៅទីក្រុងក្វាងចូវ ប្រទេសចិន។ រយៈពេលមួយឆ្នាំក្រោយដំណើរបេសកកម្មនោះ ក្រុមហ៊ុនចាប់ផ្តើមវិនយោគ និងសាងសង់រោងចក្រ ហើយមួយឆ្នាំបន្ទាប់រោងចក្រចាប់ផ្តើមដំណើរការ។ នេះជាដំណើរការវិនិយោគដ៏លឿនរហ័ស និងបង្ហាញឱ្យឃើញពីជំនឿចិត្តដ៏មុតមាំរបស់ក្រុមហ៊ុនសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។

 

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការសាទរចំពោះការសម្ពោធជាផ្លូវការនូវរោងចក្រ និងបានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន គឺជាការជឿទុកចិត្តចំពោះបរិយាកាសវិនិយោគ ស្ថានភាពទីផ្សារ និងស្ថេរភាពនយោបាយនៅកម្ពុជា។

 

ក្រុមហ៊ុនវ៉ាន់លី ថាយអឺរ ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ផលិតសំបកកង់ម៉ាកល្បីៗដូចជា WANLI, MILEVER, SUNNY, APTANY, DIAMOND… សម្រាប់នាំចេញទៅកាន់ទីផ្សារជ្រើនលើពិភពលោក។ ការវិនិយោគនៅកម្ពុជា គឺជារោងចក្រក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុន។ ច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាខ្ពស់។

 

លោក JING GUANGJUN បានឱ្យដឹងថា រោងចក្រនៅកម្ពុជា ដែលសម្ពោធដាក់ឱ្យដំណើរការនៅព្រឹកថ្ងៃនេះ មានសមត្ថភាពផលិតសំបកកង់បានប្រមាណ ៦លានសំបកក្នុងមួយឆ្នាំសម្រាប់ដំណាក់កាលដំបូង ហើយបានរហូតដល់១២លានសំបក នៅពេលរោងចក្រដំណើរការបានពេញលេញនៅចុងឆ្នាំ២០២៦នេះ។

 

លោក JING GUANGJUN បានប្រកាសថា នឹងប្រឹងប្រែងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មនៅកម្ពុជា ហើយមូលដ្ឋាននៅកម្ពុជា ដើម្បីផលិត និងចែកចាយនៅតំបន់អាស៊ាន ក៏ដូចជាលើពិភពលោក។

 

ការវិនិយោគរបស់បរទេសជាពរជ័យដ៏វិសេសវិសាលសម្រាប់សេដ្ឋកិច្ចកម្ពុជា ផ្តល់ឱកាសការងារ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងផ្តល់ជំនាញផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តស្វាយរៀង យកចិត្តទុកដាក់ថែទាំឱ្យបានល្អចំពោះការវិនិយោគរបស់ក្រុមហ៊ុន។

 

លោក ស៊ុន ចាន់ថុល ក៏បានប្រកាសប្តេជ្ញាជួយជ្រោមជ្រែងក្រុមហ៊ុនឱ្យទទួលបានការរីកចម្រើនលើការវិនិយោគរបស់ពួកគេនៅកម្ពុជា។

 

សូមបញ្ជាក់ថា កម្ពុជា ទើបនឹងមានការវិនិយោគផលិតសំបកកង់រថយន្តសម្រាប់នាំចេញក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នកម្ពុជា មានរោងចក្រចំនួន៧ កំពុងផលិតសំបកកង់រថយន្តនាំទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៥ កម្ពុជា ផលិត និងនាំចេញបានសំបកកង់រថយន្តចំនួន ៣១លានសំបក ស្មើនឹងទឹកប្រាក់ប្រមាណ ១,៣៨៥លានដុល្លារអាមេរិក៕