*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

ក្រសួងមហាផ្ទៃ៖ ជនស៉ីវិលកម្ពុជា ១៨នាក់ស្លាប់, ៧៩នាក់រងរបួស និង៤៨ម៉ឺននាក់ត្រូវបានជម្លៀស ដោយសារទាហានថៃឈ្លានពានទន្ទ្រានទឹកដីកម្ពុជា

ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា មកទល់ពេលនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន១៨នាក់ របួសចំនួន៧៩នាក់ ជនភៀសសឹកជាង១៤ម៉ឺនគ្រួសារ ស្មើនឹង ជិត៤៨ម៉ឺននាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។ មានខេត្តមិនជាប់ព្រំដែនថៃចំនួន៥ហើយ បានទទួលជនភៀសសឹក។

 

បើគិតពីម៉ោង៧ព្រឹក រហូតដល់ម៉ោង១រសៀល ថ្ងៃទី១៨ ខែធ្នូ ផលប៉ះពាល់មានដូចខាងក្រោម៖

 

* ១៖ ករណីពលរដ្ឋស្លាប់ និងរបួស៖ ពុំមានពលរដ្ឋស្លាប់ និងរបួសថ្មីទេ

 

* ២៖ ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០,៨២៦គ្រួសារ ស្មើនឹង ៣៤,៥២១នាក់, ឧត្តរមានជ័យ ១១,៤២៦គ្រួសារ ស្មើនឹង ៣៨,១៩១នាក់, បន្ទាយមានជ័យ ៥៤,៥០២គ្រួសារ ស្មើនឹង ១៨២,៨២០នាក់, បាត់ដំបង ១២,៩៣៣គ្រួសារ ស្មើនឹង៤៦,៤៤១នាក់, ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង៣,២២១នាក់, កោះកុង ២,៣២៨គ្រួសារ ស្មើនឹង៨,៤១៣នាក់, សៀមរាប ៤១,៤៨១គ្រួសារ ស្មើនឹង១៣១,៥៥១នាក់, កំពត ៣,១២០គ្រួសារ ស្មើនឹង៩,៧៣៧នាក់, កំពង់ស្ពឺ ៨២៦គ្រួសារ ស្មើនឹង២,៩៦៧នាក់, កណ្តាល ១,៧៩១គ្រួសារ ស្មើនឹង៦,០៥៧នាក់ និងកំពង់ចាម ៤,៥៦២គ្រួសារ ស្មើនឹង១៤,១៣៧នាក់។ សរុបពីដើមគ្រាមក ជនភៀសសឹកបានកើនដល់ ១៤៤,៦៩៥គ្រួសារ ស្មើនឹង៤៧៨,០៥៦នាក់ ក្នុងនោះស្ត្រីជាង២៤ម៉ឺននាក់ និងកុមារជាង១៣ម៉ឺននាក់។

 

* ៣៖ ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតអគារ១ ដំបូលឃ្លាំង១ និងរថយន្ត មួយចំនួន ដោយសារកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ចំនួន៣គ្រាប់ ចូលភូមិសាស្ត្រភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជាបឋម គិតពីថ្ងៃទី៧ ខែធ្នូមក ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ ៦៧ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន ១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ ៣ទីតាំង អគារ៤ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ចូន៥គ្រឿង ដំបូលឃ្លាំង១ ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១ កន្លែង៕