*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈការអត់ធ្មត់កម្ពុជាមានកម្រិត ហើយបានប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួន និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា តាមរយៈសារព័ត៌មានបរទេសរួមមាន CNN, ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) ព្រមទាំងបណ្តាញព័ត៌មានជាច្រើនទៀត កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោក ថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់ និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា»។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) ក៏បានចូលរួមនាំការពិតពីកម្ពុជាប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃចូលជ្រៅមកក្នុងទឹកដីកម្ពុជាក្បែរជំរុំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជាបានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ ថៃមិនអាចបន្តភូតកុហកពិភពលោកបានទេ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ។ និយាយការពិតទៅកាន់ពិភពលោក។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ! ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន្លែងថា អំឡុងពេលនៃការទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា ទីភ្នាក់សារព័ត៌មាន AFP បានផ្សាយព័ត៌មាននេះដើម្បីឱ្យពិភពលោកបានដឹង ដោយដកស្រង់សម្តីរបស់មន្ត្រីកម្ពុជាមកផ្សព្វផ្សាយ «លើកទី១ ដែលយោធាថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមិនមែនជាទីតាំងជម្លោះព្រំដែន និងទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់។ ឥឡូវនេះ ជនភៀសសឹកនៅក្បែរតំបន់ទម្លាក់គ្រាប់បែកបានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនបន្តទៀតដើម្បីរកទីសុវត្ថិភាព គេចចេញពីសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយ F16 របស់យោធាថៃ៕