*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ពលរដ្ឋខ្មែរបានដឹងពីសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ហើយនាំគ្នាវាយបកបានយ៉ាងល្អ

ភ្នំពេញ)៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា នៅពេលនេះថៃកំពុងធ្វើសង្គ្រាមពីរជាមួយកម្ពុជា ក្នុងនោះគឺសង្គ្រាមប្រដាប់អាវុធ និងសង្គ្រាមចិត្តសាស្ដ្រ ហើយពលរដ្ឋខ្មែរបានដឹងពីសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ដោយនាំគ្នាវាយបកបានយ៉ាងល្អ។

 

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ព និងជនស៊ីវិលកម្ពុជា» ។

 

លោក ប៉ែន បូណា បានអះអាងបែបនេះ សង្រ្គាមដែលថៃបានធ្វើមកលើកម្ពុជាយើងមាន២ រួមមាន៖

 

ទី១៖ សង្គ្រាមប្រដាប់អាវុធដែលបានជ្រាបទាំងអស់គ្នាហើយថា ពួកគេបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទមានទាំងកាំភ្លើងធំ យន្តហោះទម្លាក់គ្រាប់បែក និងដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម បាញ់ផ្សែងពុលសព្វបែបយ៉ាងដែលបាញ់មកលើប្រទេសជាតិ កងទ័ព និងពលរដ្ឋកម្ពុជា។

 

សង្គ្រាមចិត្តសាស្ត្រ គឺមានគ្រោះថ្នាក់ដែរ បើមិនរវល់និងមិនបានប្រយ័ត្នប្រយែងទេ គឺថៃមានគោលដៅបំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព ប្រជាពលរដ្ឋ ហើយមានចរិកញុះញង់ឱ្យបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ ក្នុងសង្គ្រាមចិត្តសាស្ត្រនេះ គឺសត្រូវរបស់កម្ពុជា ប្រើប្រាស់បណ្ដាញសង្គមដោយបង្កើតអាខោនក្លែងក្លាយ និងប្រើប្រាស់ជាអក្សរខ្មែរ ឈ្មោះខ្មែរ ជាមួយសម្លៀកបំពាក់យោធាកម្ពុជា និងបន្លំជាកងទ័ព ដើម្បីបង្ហោះថាកម្ពុជាចាញ់។

 

ម្យ៉ាងទៀត គេប្រើប្រាស់បណ្ដាញព័ត៌មានផ្លូវការរបស់ថៃទាំងអស់ ដើម្បីផ្សាយព័ត៌មានក្លែងក្លាយពីចំនួនកងទ័ពកម្ពុជា ដែលបានស្លាប់ឲ្យពលរដ្ឋរបស់យើងបាក់ទឹកចិត្ត។ នេះជាការភូតកុហក និងជាយុទ្ធសាស្ត្ររបស់ថៃ។

 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលរបស់ថៃបានកុហកបោកប្រាស់ និងផ្សាយកុហកពលរដ្ឋខ្លួនឯងផងដែរ។ ប៉ុន្តែក្នុងន័យនេះ លោក ប៉ែន បូណា សូមកោតសរសើរពលរដ្ឋខ្មែរដែលយល់ថា នេះជាសង្រ្គាមយុទ្ធសាស្រ្តរបស់ថៃ និងឆ្លើយតបទៅក្នុងសង្គ្រាមចិត្តសាស្រ្តនេះ តាមបណ្ដាញសង្គមវិញ និងចេះការពារសេចក្ដីថ្លៃថ្នូររបស់ប្រទេសបានយ៉ាងល្អប្រពៃ ដែលនេះគឺជាមោទនភាពមួយរបស់កម្ពុជា។

 

ក្នុងន័យនេះ លោក ប៉ែន បូណា បានអំពាវនាវឲ្យពលរដ្ឋខ្មែរចេះជួយគ្នា ស្រាក់ដៃគ្នា និងមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងលើកងទ័ពរបស់ជាតិយើង៕