*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដចាត់សហការី ចុះសំណេះសំណាល និងផ្ដល់អំណោយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុត ជាង៨០០គ្រួសារ នៅខេត្ដកំពង់ធំ

កំពង់ធំ)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអង្គារទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តចាត់ឱ្យលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការីស្នាក់ការកណ្ដាល សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយមនុស្សធម៌សម្រាប់ចែកជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជា ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនពិការ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ៨១១គ្រួសារទៀត ដែលមកពី៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ។

 

ពិធីចុះផ្ដល់អំណោយជូនប្រជាជនងាយរងគ្រោះបំផុតទាំង ៨១១គ្រួសារនេះ បានធ្វើឡើងនៅទីតាំងចំនួន៣ក្នុងនោះ លោកស្រី ពុំ ចន្ទីនី អញ្ជើញចុះចែកចំនួន២ទីតាំង ដោយទីតាំងទី១ ស្ថិតនៅបរិវេណទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ចែកជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៤៨៤គ្រួសារ មកពីក្រុងស្ទឹងសែន ២០គ្រួសារ, ស្រុកសណ្តាន់ ១០០គ្រួសារ, ស្រុកប្រាសាទបល្ល័ង្ក ១០២គ្រួសារ, ស្រុកកំពង់ស្វាយ ១០៩ និងស្រុកប្រាសាទសំបូរ ៨៣គ្រួសារ និងទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាស្រុកស្ទោងសម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៨០គ្រួសារ។

 

ដោយឡែកទីតាំងទី៣ ស្ថិតក្នុងបរិវេណវត្តព្រៃតាត្រាវ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២៤៧គ្រួសារ មកពីស្រុកសន្ទុក ៩០គ្រួសារ, ស្រុកបារាយណ៍ ៨៥គ្រួសារ និងស្រុកតាំងគោក ៧២គ្រួសារ។

 

ក្នុងពិធីសំណេះសំណាលនាឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក និងអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាជនងាយរងគ្រោះទាំងអស់ ដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនេះ។

 

លោកស្រីបានឱ្យដឹងទៀតថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ជាទីបំផុត ចំពោះប្រជាជនងាយរងគ្រោះនិងរងគ្រោះបំផុត ពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាតគ្រប់រូបភាព ជាងនេះទៅទៀតអ្នកម្ដាយកាកបាទក្រហមកម្ពុជា ក៏តែងតែស្វះស្វែងរកដំណឹងពីគ្រប់ប្រភព ដើម្បីបានដឹងភ្លាមៗនឹងចុះទៅជួយសម្រាលការលំបាកភ្លាមៗបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

 

ជាមួយគ្នានោះលោកស្រីក៏បានលើកឡើងពីប្រធានគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ព្រមទាំងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាជនដែលងាយរងគ្រោះបំផុតនៅក្នុងខេត្តកំពង់ធំ។ ហើយសម្រាប់អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់សប្បុរសជននានាពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋអ្នកដែលមានការខ្វះខាតពិតមែន។

 

នាឱកាសនោះលោកស្រីក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ត្រូវស្រឡាញ់ខ្លួនឱ្យស្ងួនចំណី ប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជំងឺទាំងអស់នេះបណ្តាលមកពីការបរិភោគអាហារប្រចាំថ្ងៃ ដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ការទទួលទានអាហារដែលគ្មានសុវត្ថិភាព ឬប្រើជាតិគីមី ការទទួលទានភេសជ្ជៈកំប៉ុង ជាពិសេសគ្រឿងស្រវឹង និងបារី កុំដុតសំរាមប្លាស្ទិក ដែលបណ្តាលឱ្យខូចសុខភាព និងបំពុលបរិស្ថានថែមទៀត។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ ត្រូវអនុវត្តតាមសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺផ្សេងៗ។

 

សូមជម្រាបក្នុងឱកាស អ្នកម្ដាយមនុស្សធម៌ ចាត់សហការីចុះសួរសុខទុក្ខ និងផ្ដល់អំណោយសម្រាលការលំបាកជូនប្រជាពលរដ្ឋនៅក្នុងភូមិស្រុកខាងលើនេះ នូវអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ និងឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា)៕