*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

រដ្ឋមន្រ្តី កែវ រតនៈ បកស្រាយជុំវិញបញ្ហាខ្សែភ្លើងរញ៉ែរញ៉ៃ ដែលបង្កឲ្យបាត់សោភ័ណភាព ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបកស្រាយអំពីបញ្ហាខ្សែភ្លើង ដែលមានភាពរញ៉ែរញ៉ៃ បង្កឲ្យបាត់សោភ័ណភាព ក្នុងទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន ដោយលោកថា ភាគច្រើន គឺកើតចេញពីខ្សែសេវាទូរស័ព្ទ និងខ្សែអ៉ីនធើណែត។

 

ការបកស្រាយរបស់រដ្ឋមន្រ្តី កែវ រតនៈ ធ្វើឡើងក្នុងកម្មវិធីកិច្ចសន្ទនា ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និង វិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

 

លោក កែវ រតនៈ បានបកស្រាយថា «ខ្សែទូរស័ព្ទ, ខ្សែអ៊ិនធើណែត និងខ្សែកាបទូរទស្សន៍ គឺនៅតែជាបញ្ហាស្មុគស្មាញ ហើយសួរថា យន្តការដោះស្រាយយ៉ាងម្ដ៉េច គឺអគ្គិសនីកម្ពុជា តែងតែធ្វើកិច្ចការជាមួយសាលារាជធានីភ្នំពេញ»។

 

លោក កែវ រតនៈ បានឲ្យដឹងថា តាមបទពិសោធន៍របស់លោក ដែលធ្វើជាអគ្គនាយកអគ្គិសនីចំនួន១៥ឆ្នាំកន្លះ មុននឹងមកធ្វើជារដ្ឋមន្ដ្រី គឺខ្សែទាំងនោះ ភាគច្រើនលើសលុបជាប្រព័ន្ធខ្សែ មិនមែនជាខ្សែភ្លើងនោះទេ គឺចេញពីប្រព័ន្ធខ្សែទូរស័ព្ទ, ខ្សែអ៉ីនធើណែត និងខ្សែកាបទូរទស្សន៍។

 

បន្ថែមពីនោះទៀត លោក កែវ រតនៈ បានលើកឡើងថា រឿងធំមួយទៀត គឺខ្សែអ៉ីនធើណែត ដែលឈប់ប្រើហើយ នៅតែទុកមិនព្រមដកចោល ដែលបង្កឲ្យមានភាពរញ៉ែរញ៉ៃ។

 

បើតាមលោក កែវ រតនៈ, នៅក្នុងប្រទេសកម្ពុជា មានអ្នកចែកចាយភ្លើងចំនួន២ប្រភេទ ទី១៖ អគ្គិសនីកម្ពុជា ក្រុមហ៊ុនរបស់រដ្ឋ១០០ភាគរយ និងទី២៖ សេវាកម្មឯកជន ដែលជាអ្នកវិនិយោគក្នុងស្រុក ក្នុងការចែកចាយអគ្គិសនី។

 

លោក កែវ រតនៈ បានឲ្យដឹងទៀតថា ហេតុអ្វីក៏មានស្ថានភាព ដែលមានរដ្ឋចែកចាយខ្លះ និងឯកជនចែកចាយខ្លះ ហេតុអ្វីក៏រដ្ឋមិនធ្វើទាំងអស់? ដោយសារប្រវិត្ដសាស្ដ្រកម្ពុជា ពេលចេញពីខ្មែរក្រហម បើសិនជាចាំរដ្ឋចាយលុយធ្វើភ្លើងទាំងអស់ ប្រហែលជាភូមិ-ឃុំភាគច្រើន ទើបមានភ្លើងថ្ងៃនេះទេ ពីព្រោះរដ្ឋអត់មានលុយទាំងអស់នោះទេ ដូច្នេះបានជារដ្ឋ ឲ្យវិស័យឯកជនចូលមកវិនិយោគ ដោយមានការកំណត់ត្រឹមត្រូវ៕