*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចតេជោ ហ៊ុន សែន៖ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ គឺជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាន អាស៊ីបូព៌ា និងអាស៊ី

ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា នៅរាល់កិច្ចប្រជុំក្នុងតំបន់ គេតែងតែនិយាយអំពីការតភ្ជាប់ ការបិទព្រំដែនជាឯកតោភាគីរបស់ថៃ គឺជាការកាត់ផ្ដាច់ការតភ្ជាប់អាស៊ាន អាស៊ីបូព៌ា និងអាស៊ី ពោលគឺមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ត្រឹមកម្ពុជា-ថៃ នោះទេ។ ការថ្លែងរបស់សម្ដេចតេជោ ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «រឿងកាត់ផ្ដាច់រៀងរាល់ការប្រជុំ មិនថាប្រជុំអន្តរជាតិខ្នាតណាទេ អនុតំបន់មេគង្គ ឬ JMS, គណកម្ម,ការមេគង្គ, CLMV, អាស៊ាន, អាស៊ីបូព៌ា ឬទូទាំងពិភពលោក តែងនិយាយពីការតភ្ជាប់ ប៉ុន្តែឥលូវការតភ្ជាប់វាបាត់បង់ហើយ។ ការដែលថៃបិទព្រំដែនជាមួយកម្ពុជា វាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជានិងថៃ ប៉ុណ្ណោះទេ តែវាជាការកាតផ្ដាច់ការតភ្ជាប់ក្នុ្ងងក្របខណ្ឌអាស៊ាន អាស៊ីបូព៌ា និងអាស៊ី។ […] នេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេ! ខ្ញុំសង្ឃឹមថា ការវិលត្រឡប់ដើម្បីរកសន្តិភាព វាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះ-ឈ្នះ ដែលប៉ុន្មានខែទៅនេះ យើងស្ថិតនៅក្នុងស្ថានភាពចាញ់-ចាញ់។ កម្ពុជាក៏ចាញ់ ថៃក៏ចាញ់ ព្រោះប្រជាជនត្រូវជួបការលំបាក រត់លូន បន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្ម»។

 

យ៉ាងណាក៏ដោយជុំវិញការបិទព្រំដែនកម្ពុជា-ថៃ នេះសម្ដេចក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីថៃបានបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលស្នើថៃ បើកព្រំដែនឡើងវិញឡើយ បើទៅជាបិទព្រំដែន១០០ឆ្នាំទៀត ក៏ខ្មែរមិនស្លាប់ដែរ ផ្ទុយទៅវិញ កម្ពុជានឹងមានឱកាសពង្រឹងសមត្ថភាពនៃការផ្គត់ផ្គង់ទំនិញរបស់ខ្លួន និងអាចរកប្រភពផ្សេងមកជំនួសទំនិញរបស់ថៃបាន។

 

គួរបញ្ជាក់ផងដែរថា ថៃបានបិទព្រំដែនជាឯកតោភាគីកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ខណៈរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះបើថៃបើកវិញ កម្ពុជានឹងបើកវិញដែរ ក្នុងរយៈពេលយ៉ាងយូរ៥ម៉ោងបន្ទាប់៕