*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

នាយឧត្តមសេនីយ៍ ទៀ សីហា បើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥

 

ភ្នំពេញ)៖ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ លើជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់កម្រិតមធ្យម ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន ឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងលោក ចូសេហ្វ សូអើ (Joseph Scheuer) អ្នកសម្របសម្រួល អង្គការសហប្រជាតិ ប្រចាំកម្ពុជា។

 

យោងតាមរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឲ្យដឹងថា គម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ គឺជាគំនិតផ្តួចផ្តើមពីឯកឧត្តម ស៊ិនស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដោយមានកិច្ចសហការគាំទ្រពី អង្គការសហប្រជាជាតិ ពីរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងពីសាធារណរដ្ឋកូរ៉េ។

 

វគ្គហ្វឹកហ្វឺនគម្រោងភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ឆ្នាំ២០២៥ នៅប្រទេសកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តាប្រទេសសមាជិកត្រីភាគី តំបន់អាស៊ីប៉ាស៊ីហ្វិក។ វគ្គហ្វឹកហ្វឺននេះ ជាលើកទី២ហើយ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលមានរយៈពេល៦សប្តាហ៍ (គិតពីថ្ងៃទី១០ ខែវិច្ឆិកា រហូតដល់ថ្អៃទី១៩ ខែធ្នូ ឆ្នាំ២០២៥) ដោយឈរលើសរសរស្តុមចំនួន៣ រួមមាន៖ ជំនាញវិស្វកម្មគ្រឿងចក្រធុនធ្ងន់, ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងផ្ទុះ និងសង្គ្រោះបន្ទាន់លើទីលាន។ ការហ្វឹកហ្វឺនដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន៧ មានជាអាទិ៍ កម្ពុជា ៣០នាក់, បង់ក្លាដេស ៥នាក់, ប៊ូតាន ៣នាក់, ឥណ្ឌូនេស៊ី ២នាក់, ណេប៉ាល់ ២នាក់, ហ្វីលីពីន ១នាក់ និងហ្វីជី ២នាក់។

 

នៅក្នុងឱកាសនោះ បន្ទាប់ពីលោក ចូសេហ្វ សូអើ បានបញ្ជាក់ពីចំណាប់អារម្មណ៍លើការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាពហុភាគី និងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ រួចមក, នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ បានរៀបចំឡើងក្រោមការយកចិត្តទុកដាក់ និងមាទំនុកទុកចិត្តរបស់អង្គការសហប្រជាជាតិមកលើកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកម្មវីធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ ដោយការចូលរួមពីសិក្ខាកាមជាតិ និងអន្តរជាតិ និងបង្រៀនដោយគ្រូយោធាចារ្យពហុជាតិ អូស្ត្រាលី កូរ៉េ។

 

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជារដ្ឋសមាជិកតែងចាត់ទុកវិស័យរក្សាសន្តិភាពជាស្នូល នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការចូលរួមរក្សាសន្តិភាពនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដើម្បីរួមចំណែកជាមួយសហគមអន្តរជាតិក្នុងការខិតខំប្រឹងប្រែងរក្សាសន្តិភាពជាមួយប្រទេសដទៃ តាមសំណូពរជាក់ស្តែងរបស់អង្គការសហប្រជាជាតិ និងលទ្ធភាពរបស់ប្រទេសជាតិ លើកកំពស់កម្ពុជា កាន់តែសកម្មថែមទៀត ដោយស្មើសិទ្ធិស្មើភាពជាមួយប្រទេសនានា នៅគ្រប់កិច្ចការក្នុងតំបន់ និងលើឆាកអន្តរជាតិ ដែលជាការចាំបាច់បំផុត និងកិច្ចអភិវឌ្ឍគ្រប់បែបយ៉ាង។

 

ការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍន៍មធ្យោបាយសម្រាប់បំពាក់ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ពង្រឹងសមត្ថភាព និងលើកកម្ពស់លើកគ្រប់វិស័យឲ្យកាន់តែមាន ប្រសិទ្ធភាពបន្ថែមទៀត និងបន្តហ្វឹកហ្វឺនដល់កងកម្លាំងក្នុងប្រព័ន្ធរៀបរយរក្សាសន្តិភាព៕