*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ចោរជនជាតិចិន ចូលគាស់គ្លីនិកមួយកន្លែងបំបែកទូរដែកយកលុយ និងគ្រឿងអលង្កាប្រមាណជាង ១១ម៉ឺនដុល្លារ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ)៖ ជនជាតិចិនម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពគាស់គ្លីនិកមួយកន្លែង បំបែកទូរដែកយកប្រាក់ និងគ្រឿងអលង្កាសរុបជាទឹកប្រាក់ចំនួន ១១២ ៤៥០ដុល្លារ ហើយគេចខ្លួនបាន ២ថ្ងៃ។

 

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ចាង ទៀន វៃ(Zhang Dian Wei ) ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEP2843056 មុខរបរលក់បាយ ស្នាក់នៅផ្ទះ៣៣ បុរី ជីប ម៉ុង លែនពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ជនរងគ្រោះឈ្មោះ ឥន សម្ភាវិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាវេជ្ជបណ្ឌិត មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៥ បុរីជីប ម៉ុង លែន ពោធិ៍ចិនតុង ផ្លូវ១១៣K ភូមិត្រពាំង ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមគ្រួសារជនរងគ្រោះបានធ្វើដំណើរកំសាន្តទៅខេត្តមណ្ឌលគីរី និងសម្រាក់នៅមណ្ឌលគីរី ១យប់ លុះនៅវេលាម៉ោងប្រហែល៤៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបក្រុមគ្រួសារជនរងគ្រោះត្រឡប់មកដល់ផ្ទះវិញស្រាប់តែ ឃើញផ្ទះរបស់ខ្លួន បើកទ្វាចំហ ត្រូវចោររើរុះ និងឃើញទូដែកដែលដាក់គ្រឿងអលង្ការផ្សេងៗត្រូវបានគាស់បំបែកយកលុយ និងសម្ភារៈ ក្នុងទូកដែកទាំងអស់ ។

 

លោក ម៉ន វុធី បានបន្តទៀតថា នៅក្នុងសកម្មភាព ជនសង្ស័យបានគាស់យកលុយ និងគ្រឿងអលង្ការួមមាន ប្រាក់ដុល្លាប្រហែល ៤៥ ០០០ដុល្លារ , ចិញ្ចៀនពេជ្រ០៣វង់ គិតជាប្រាក់ចំនួន ១១ ៥០០ដុល្លារ, ខ្សែដៃពេជ្រ ០២ខ្សែ ១១ ០០០ដុល្លារ , ខ្សែដៃមាស ០២ខ្សែ (ទម្ងន់០១តម្លឹង) គិតជាប្រាក់ចំនួន ៥៥០០ដុល្លារ , ខ្សែកមាស ៤ខ្សែ (ទម្ងន់០១ តម្លឹងគន្លះ) គិតជាប្រាក់ចំនួន ៨២៥០ដុល្លារ , ខ្សែកផ្លាកទីន០២ ខ្សែ (ទម្ងន់០៤តម្លឹង) គិតជាប្រាក់ចំនួន ១៦០០០ដុល្លារ , ចិញ្ចៀនមាស០១វង់ (ទម្ងន់០៥ជី) គិតជាប្រាក់ចំនួន ២៣០០ដុល្លារ , ចិញ្ចៀនផ្លាកទីន ០៣វង់ (ទម្ងន់០៨ជី) គិតជាប្រាក់ចំនួន ២៥០០ដុល្លារ ,ចិញ្ចៀន ត្បូងទន្ទឹម ០១វង់ គិតជាប្រាក់ចំនួន ៦០០ដុល្លារ, កងដៃមាស១កង (ទម្ងន់០៨៨) គិតជាប្រាក់ចំនួន ២៣០០ដុល្លារ, ក្រវិពេជ្រ ១គូគិតជាប្រាក់ចំនួន ៥៥០០ដុល្លារនិងកងដៃផ្លាកទីន ០២កងគិតជាប្រាក់ចំនួន ២០០០ដុល្លារ សរុបជាទឹកប្រាក់ចំនួន១១២ ៤៥០ដុល្លារ ។

 

បន្ទាប់ពីកើតហេតុរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែវិច្ឆិការឆ្នាំ២០២៥ វេលាម៉ោងប្រហែល ០៩៖៣០នាទី កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ម៉ន វុធី អធិការបានសហការជាមួយនគរបាលការិយាល័យព្រហ្ម ទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ រួមលោកនាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនខាងលើ ដែលស្នាក់នៅជាប់គ្នា។ នៅចំពោះមុខជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយ បំបែកកញ្ចក់ទ្វារ ខាងក្រោយផ្ទះរបស់ជនរងគ្រោះ ហើយចូលលួចសម្ភារៈ និងគ្រឿងអលង្ការពិតប្រាកដមែន។

 

ក្នុងនោះសមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងដែល យកសម្ភារៈដែលលួចបានទៅលាក់ទុក នៅក្នុងផ្ទះ និងរួមវត្ថុតាងមួយចំនួនផ្សេងទៀតដែលជនសង្ស័យ ខាងលើប្រើប្រាស់ធ្វើសកម្មភាព និងបានយកទៅប្លុងចោលនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតក្នុងភូមិ ត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅ តុលាការអនុវត្តន៍តាមនីតិវិធី៕