*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន *ឯកអគ្គរាជទូតថៃ ពឹងគេឱ្យបញ្ចុះបញ្ចូលទូតខ្មែរ មិនឱ្យលើកជម្លោះព្រំដែនក្នុងវេទិកាហ្វ្រង់កូហ្វូនី*សម្តេច ម៉ែន សំអន ជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតក្រីក្រមកសិក្សានៅភ្នំពេញ

នាថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ជិន ប៊ុនធឿន និងក្រុមការងារ បានចុះពិនិត្យដោយផ្ទាល់លើវឌ្ឍនភាពនៃការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ស្ថិតក្នុងភូមិក្របៅ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ការចុះផ្ទាល់ដល់មូលដ្ឋាននេះ មិនត្រឹមតែដើម្បីពិនិត្យគុណភាពសំណង់នោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសុខទុក្ខ ការលំបាក និងតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្មួយៗសិស្សានុសិស្សដែលរស់នៅតាមភូមិស្រុកដាច់ស្រយាល ដែលតែងតែរំពឹងទុកលើការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។

Oplus_16908288

«ទោះជួបប្រទះឧបសគ្គ និងការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវឆ្ងាយយ៉ាងណាក៏ដោយ ក៏ចិត្តរបស់យើងនៅតែប្តេជ្ញាព្យាយាមឆ្ពោះទៅមុខរហូតដល់គោលដៅ ព្រោះនេះគឺជាមនោសញ្ចេតនា និងព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅដោយក្តីមេត្តាករុណា មិនអាចរំលងបានឡើយពីសំណាក់សម្តេចទាំងទ្វេ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅតាមភូមិដាច់ស្រយាល»។

 

 

បើទោះបីជាស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាលយ៉ាងណាក៏ដោយ ក៏សុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋក្នុងការស្វែងរកការអប់រំសម្រាប់កូនចៅ មិនដែលត្រូវបានរំលងពីការគិតគូររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ឡើយ។ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ នាពេលនេះ គឺជាអំណោយដ៏ខ្ពង់ខ្ពស់ និងថ្លៃថ្លាបំផុតចេញពីទឹកចិត្តស្រលាញ់ដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តាមរយៈការសម្របសម្រួលដ៏យកចិត្តទុកដាក់ពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។

បច្ចុប្បន្ន ក្រុមការងារនិងជាងស្ថាបនា កំពុងរំដៃសាងសង់យ៉ាងមមាញឹក ដើម្បីឱ្យអគារទាំងនេះលេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខ។ សមិទ្ធផលទាំងនោះរួមមាន អគារសិក្សាចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់ បន្ទប់ទឹកអនាម័យចំនួន ១ខ្នង ស្មើនឹង ៤បន្ទប់ និងដងទង់ជាតិដ៏ប្រណិតមួយ។ ការលេចធ្លោឡើងនៃហេដ្ឋារចនាសម្ព័ន្ធអប់រំទាំងនេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការលំបាករបស់ក្មួយៗសិស្សានុសិស្សដែលធ្លាប់តែខ្វះខាតបន្ទប់រៀន គ្មានទីធ្លាគំរូ និងធ្លាប់ជួបឧបសគ្គផ្សេងៗក្នុងការសិក្សានៅតំបន់ជនបទដាច់ស្រយាល។

 

សេចក្តីស្រឡាញ់ និងការគិតគូររបស់សម្តេចទាំងទ្វេ គឺជាស្ពានចម្លងដ៏សំខាន់ដែលមិនអាចបំភ្លេចបាន ព្រោះវាបានចូលរួមកសាងក្តីសង្ឃឹមថ្មីដល់ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ផ្តល់ឱកាសឱ្យកូនចៅកសិករបានរៀនសូត្រក្នុងបរិយាកាសសមរម្យ និងជួយលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូក្នុងការបំពេញភារកិច្ចអប់រំបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋដោយក្តីសោមនស្ស។

 

សរុបសេចក្តីមក ការចុះពិនិត្យការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ក្របៅ ដោយផ្ទាល់ពីសំណាក់លោក ជិន ប៊ុនធឿន និងក្រុមការងារ គឺជាសក្ខីភាពបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ តែងតែស្ថិតនៅជិតស្និទ្ធ និងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ ការលំបាក និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសនៅតាមភូមិដាច់ស្រយាល។ អគារសិក្សានិងសមិទ្ធផលទាំងប៉ុន្មាននេះ នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការទ្រទ្រង់វិស័យអប់រំថ្នាក់មូលដ្ឋាន ធានាបាននូវការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព និងជាទំពាំងស្នងឫស្សីដ៏រឹងមាំ ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនថែមទៀតនាពេលអនាគត។