*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្ដេច ម៉ែន សំអន អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ»

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់រូបសំណាក «មេទ័ពសំរឹទ្ធ» ដែលបានរៀបចំឡើងនៅមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

 

សូមបញ្ជាក់ថា អំពីប្រវត្តិសាវតារទាក់ទងនឹងមេទ័ពសំរឹទ្ធ និងខេត្តស្វាយរៀង កាលពីព្រេងនាយ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ «សំរឹទ្ធ» ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅ លើទីទួលនេះ។ កាលដែលស្រុកកើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្ត្រគ្រប់ខេត្ត ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្តខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្តបាត់ដំបង និងសៀមរាប។

 

បុរសសំរឹទ្ធ ក៏ស្ម័គ្រចិត្តចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសស្ត្រាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ។ ឯលោកមេទ័ព កាលបើបានពលរេហ៍ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរឹទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុហយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកម្ចាត់ពួកសត្រូវ។

 

លុះទៅដល់សមរភូមិ បុរសសំរឹទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់។ ដោយឫទ្ធីតេជៈរបស់បុរសសំរឹទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសន្តិត្រាណ។ បុរសសំរឹទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជម្នះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូលត្រឡប់ទៅស្រុកកំណើតវិញ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ។

 

បុរសសំរឹទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរតទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល។ លុះស្រាយទៅទើបដឹងថា សំពាយនេះមិនមែនជារបស់គាត់ទេ នៅក្នុងបង្វេចនេះឃើញមានតែសំពត់១ និងផ្លែស្វាយទុំពីរ បី ប៉ុណ្ណោះ។ គាត់ដឹងថា បង្វេចនេះច្រឡំ ក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំងហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ។

 

បុរសសំរឹទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ត។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក។ ស្វាយនេះអ្នកស្រុកនាំគ្នាហៅថា «ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុន្តែតៗមកពាក្យ «អង្គរ» ហៅកាត់ខ្លីមកនៅត្រឹម «អង្គ» បានជាជាប់ពាក្យថា «ស្វាយអង្គ» ដល់សព្វថ្ងៃ។ ក្រោយមកបុរសសំរឹទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ។

 

អ្នកស្រុកក៏នាំគ្នាសាងជាវត្តអារាមមួយឡើង ដាក់នាមថា «វត្តស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរគង់នៅជាច្រើន។ កន្លងមកទៀត ដោយមានការទទើសទទែងក្នុងទីវត្តផង មានសត្វស្លាបផ្សេងៗទុំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការ បានឱ្យភិក្ខុសាមណេរកាប់រលំដើមស្វាយនោះ តែដោយឫទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូក៏ឱ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើងឃើញដុះសាច់ ដុះសំបកដើមដដែលទៀត។

 

ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង។ ដើមស្វាយទ្រាំមិនបាននឹងពូថៅច្រើនពេកក៏រលំ ប៉ុន្តែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា។ នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ។

 

ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្តថ្មីទៀតនៅចម្ងាយប្រមាណជា ១គ.ម អំពីវត្តស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃគេឱ្យឈ្មោះថា វត្តស្វាយផ្អែមវិញ។ ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យអំពីដើមស្វាយ។

 

តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើងជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យអំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុកតែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះនាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះតែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ ស្វាយតឿ ស្វាយចេក ស្វាយយា ស្វាយតាយាន ស្វាយរំពារ ព្រៃស្វាយ ស្វាយតាភ្ល ស្វាយមីង ស្វាយធំ ស្វាយក្ងោក ស្វាយផ្អែម ស្វាយព្រហូត ស្វាយដូនអី ស្វាយជម្រៅ ស្វាយគយ ស្វាយក្អែ ស្វាយកណ្ដាល ស្វាយគុយ ស្វាយអាណាត ស្វាយប៉ោ ស្វាយរូង ស្វាយរលំ ស្វាយជុំ ស្វាយទន្ទឹម ស្វាយបទុម ត្រពាំងស្វាយ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ។

 

ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុម្ពសម្បូរទៅដោយខ្លុង ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ។