*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ក្រសួងព័ត៌មាន ជំរុញឱ្យសមាគមសារព័ត៌មានទាំងអស់ បន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងធ្វើបច្ចុប្បន្នភាពរបាយការណ៍ការងារ !

រាជធានីភ្នំពេញ÷ នារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦  លោក បណ្ឌិត សួន សុខឌឿន ប្រធានសមាគមអ្នកសារព័ត៌មាន អិន អឹម អ  កម្ពុជា និងអន្តរជាតិ រួម ជាមួយ, លោក ចាន់ ឬទ្ធី ទីប្រឹក្សាជាន់ខ្ពស់ , លោក សន រ៉ុន អនុប្រធានទី១ , លោក ទួត កូរ៉េ អនុប្រធាន បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ និងតម្រង់ទិសលើកិច្ចការងារសម្របសម្រួលអង្គការសមាគមអ្នកសារព័ត៌មាននៅកម្ពុជា។

 

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការសម្របសម្រួលពី ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការ  និងជាអ្នកសម្របសម្រួលគ្រប់បណ្តាសមាគមនៅក្នុងក្រសួងព័ត៌មាន។ក្នុងឱកាសជួបជុំសំណេះសំណាលនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ណែនាំ និងជំរុញដល់គ្រប់សមាគមសារព័ត៌មានទាំងអស់នូវចំណុចសំខាន់ៗ រួមមាន ៖

 

👉 ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ៖ គ្រប់សមាគមត្រូវជួយតម្រង់ទិសដល់អង្គភាពសារព័ត៌មានចំណុះឱ្យខ្លួន ក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

 

👉 បណ្តុះបណ្តាលសមត្ថភាព៖ ត្រូវរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានក្នុងសមាគម ដើម្បីធានាថាការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមិនមានការខុសឆ្គង ដែលនាំឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់អ្នកសារព័ត៌មាន។

 

ធ្វើបច្ចុប្បន្នភាពរបាយការណ៍ ៖ គ្រប់សមាគមត្រូវធ្វើបច្ចុប្បន្នភាព និងបូកសរុបលទ្ធផលការងាររបស់ខ្លួន រួមមានសកម្មភាពការងារមនុស្សធម៌ និងការងារសម្របសម្រួលដោះស្រាយវិវាទនានា ដើម្បីដាក់ជូនមកក្រសួងព័ត៌មាន ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព និងសមត្ថភាពរបស់សមាគមនីមួយៗ។

បន្ថែមលើនេះ ក្នុងកិច្ចប្រជុំនោះក៏មានការចែកជូននូវ «សៀវភៅរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» ទៅដល់គ្រប់តំណាងសមាគមទាំងអស់ ដើម្បីយកទៅចែកចាយបន្តជូនដល់បណ្តាអង្គភាពសារព័ត៌មានជាសមាជិកផងដែរ។

 

នៅក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនោះផងដែរ នាទីបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម នេត្រ ភក្ត្រា រួមជាមួយ ឯកឧត្តម សុខ ចាន់ភក្តី, លោកបណ្ឌិត សួន សុខ ឌឿន,លោកអនុបណ្ឌិត ចាន់ ឬទ្ធី , លោក សន រ៉ុន ,លោក ទួត កូរ៉េ និងថ្នាក់ដឹកនាំបណ្តាសមាគមសារព័ត៌មានទាំងអស់ ក៏បានអញ្ជើញថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ ប្រកបដោយភាពរស់រវើក និងសាមគ្គីភាពយ៉ាងក្រៃលែង ៕