*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំពង្រឹងរចនាសម្ព័ន្ធ និងដាក់ចេញផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២៧ នៅខេត្តក្រចេះ

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកណៈបញ្ជាការយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុង ស្រុក ផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ ២០២៧ សម្រាប់ខេត្តក្រចេះ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាច្រើនរូបទៀត។

 

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការកែសម្រួល បែងចែកភារកិច្ច និងការចាត់តាំងបន្ថែមក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ក្នុងខេត្តក្រចេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងធានាបាននូវដំណើរការយុទ្ធនាការបោះឆ្នោតប្រកបដោយជោគជ័យ ព្រមទាំងពិភាក្សាអំពីយុទ្ធសាស្ត្រ និងយន្តការនានា ដើម្បីទាក់ទាញការគាំទ្រពីសាធារណជន និងការបែងចែកភារកិច្ចច្បាស់លាស់ទៅដល់ក្រុមការងារនីមួយៗ ដែលជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅដែលបានកំណត់។

 

នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំផែនការយុទ្ធនាការឱ្យបានច្បាស់លាស់ និងមានលក្ខណៈទូលំទូលាយ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទៅដល់ ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។ លោកក៏បានណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង និងស្រុកទូទាំងខេត្តក្រចេះ ត្រូវសហការគ្នាក្តាប់ឱ្យជាប់នូវបញ្ហា ក្តីកង្វល់ និងសំណូមររបស់ប្រជាលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណារកដំណោយះស្រាយជូនពលរដ្ឋឱ្យទាន់ពេលវេលា។

 

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្ស បន្តចុះពង្រឹងការចុះជួបប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីបន្តបម្រើប្រជាពលរដ្ឋ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយភាពចាំបាច់ដែលជាតម្រូវការ នៅតាមមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿកាន់តែខ្លាំងថែមទៀតចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងមក និងបន្តទៅជំនាន់ក្រោយទៀត។

 

លោក នេត្រ ភក្ត្រា ក៏បានរម្លឹកក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវជំរុញ និងណែបន្ថែមដល់ប្រជាពលរដ្ឋដែលគ្រប់អាយុឱ្យអញ្ជើញទៅចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។

 

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានណែនាំឱ្យគណៈបញ្ជាការ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការសម្របសម្រួល ការបែងចែកភារកិច្ច និងការរៀបចំផែនការឱ្យបានច្បាស់លាស់ ស្របតាមតួនាទី និងភារកិច្ចដែលបានកំណត់ ដើម្បីធានាប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈឱ្យបានល្អសម្រាប់យុទ្ធនាការឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។

 

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងស្មារតីទទួលខុសត្រូវ ព្រមទាំងជំរុញឱ្យក្រុមការងារចុះមូលដ្ឋានត្រូវយកចិត្តទុកដាក់ស្តាប់ និងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដើម្បីរៀបចំការងារឱ្យបានសមស្រប និងមានប្រសិទ្ធភាព។

 

គួរឱ្យដឹងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ មិថុនា ឆ្នាំ២០២៧។ ការបោះឆ្នោតក្រុម ប្រឹក្សាឃុំ-សង្កាត់ ដំណើរការនៅ រៀងរាល់ ៥ឆ្នាំម្តង បើគិត ចាប់តាំងពី ឆ្នាំ២០០២មក៕