*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីពីគោលបំណងនៃការបង្កើត កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីការអភិវឌ្ឍន៍ មិនមែនបាត់បង់អធិបតេយ្យជាតិនោះទេ 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានរំលឹកជាថ្មីនូវវត្ថុបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ CLV-DTA គឺដើម្បីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ មិនមែនដើម្បីធ្វើឱ្យបាត់បង់អធិបតេយ្យជាតិនោះទេ បើទោះបីជាកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាមកាលពីឆ្នាំ២០២៤ក៏ដោយ។

 

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅខេត្តស្ទឹងត្រែង សម្តេចធិបតីបានពន្យល់ថា CLV-DTA ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដោយសារតែបន្ទាប់ពីចប់សង្រ្គាមឆ្នាំ១៩៩៨ ខេត្តស្ទឹងត្រែង រតនៈគិរី មណ្ឌលគិរី គ្មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូច្នេះហើយដើម្បីពន្លឿនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ភូមិភាគឦសាន្ត ដូចជាខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគម្រោងនេះឡើង ដោយ គម្រោងនេះបានរួមបញ្ចូលខេត្តចំនួន១៣ ក្នុងនោះកម្ពុជាមាន៤ខេត្ត វៀតណាម៥ខេត្ត និងឡាវ៤ ខេត្ត ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍តំបន់នេះ ហើយផែនការមេនេះ ត្រូវបានអ្នកជំនាញការមកពីជប៉ុនផងដែរ។

 

សម្តេចបវរធិបតីបានបន្ថែមថា អ្នកជំនាញការជប៉ុនបានសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះនៅឆ្នាំ២០២៤ ដោយសារតែគម្រោងនេះមានប្រយោជន៍ក្នុងការបង្កើនសហថាមពលរវាងប្រទេសទាំងបី។

 

យ៉ាងនេះក្តីសម្តេចបវរធិបតី មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលមើលឃើញពីប្រយោជន៍នៃ CLV-DTA ក៏ដោយ ក៏រដ្ឋាបាលកម្ពុជាបានសម្រេចចិត្តដកខ្លួន ដើម្បីជៀសវាងការមិនអស់ចិត្តពីប្រជាពលរដ្ឋ។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីនៅតែបន្ត ហើយការអភិវឌ្ឍន៍តំបន់នេះនៅតែជាគោលការណ៍អាទិភាពរបស់រដ្ឋាភិបាល ដោយមិនប៉ះពាល់ដល់អធិបតេយ្យជាតិឡើយ។

 

សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា«អ្វីដែលសំខាន់គឺការអភិវឌ្ឍន៍របស់យើង បើទោះបីជាមាន ឬមិនមានCLV-DTA ឬក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយ ប៉ុន្តែយើងមាន មិនមែនបាត់អធិបតេយ្យទេ។ ប៉ុន្តែខ្ញុំនិយាយថា ទោះបីជាមានឬមិនមាន(CLV-DTA) ក៏ដោយ ការអភិវឌ្ឍន៍តំបន់នេះ ក៏ស្ថិតនៅក្នុងគោលការអទិភាពរបស់រដ្ឋាភិបាលដែរ»។

 

សូមជម្រាបថា ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បន្ទាប់ពីអនុវត្តបានរយៈពេល ២៥ឆ្នាំ។

 

តាមសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការCLV-DTAនេះ បានពន្យល់ថា មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយថែមទាំងបានប្រើរឿងនេះ ញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ៕