*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល*សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមោងឫស្សី*កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត តែមិនពាក់ព័ន្ធបទល្មើស Online Scams*លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា*ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ*លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន*រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ*ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ *ស្ថានទូតអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ នៅតែបន្តផ្តល់ឱ្យកម្ពុជា-ថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលទៅរកជម្លោះឡើងវិញ, អាមេរិកនៅតែបន្តប្តេជ្ញាចិត្តពង្រឹងសន្តិភាពដ៏យូរអង្វែង*លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ វាយបញ្ចូលគ្រប់មុខសេវាស្នើសុំ ចូលក្នុងប្រព័ន្ធទិន្នន័យជាឌីជីថល ដើម្បីងាយស្រួលឱ្យអ្នកស្នើសុំ តាមដានចរន្តឯកសារគ្រប់ដំណាក់កាល តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន*ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងជំនាញតាមចាប់ខ្លួនស្រ្តី បើកឡានបង្កបណ្តាលឲ្យមន្រ្តីសាធារណការស្លាប់ ដែលកំពុងផ្ទុះខ្លាំងនៅតាមបណ្តាញសង្គម*កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន MinebeaMitsumi Inc. អះអាងថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា 

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ មុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានថ្លែងថា គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត. និងសមាគម អ.ម.ត. ត្រូវបានបង្កើតឡើងក្រោមចក្ខុវិស័យប្រកបដោយមេត្តាធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីបើកឱកាសឱ្យសិស្ស-និស្សិត ដែលមានសមត្ថភាព តែគ្មានលទ្ធភាពរៀនបន្ដដោយសារបញ្ហាគ្រួសារមានជីវភាពខ្វះខាត បានបន្ដការសិក្សាបន្ដទៅមុខទៀត ហើយទៅកាន់ក្រៅប្រទេសទៀតផង។

 

«ដូច្នេះជំនឿចិត្តស្នូលរបស់សមាគម អ.ម.ត. របស់យើង គឺជីវភាពខ្វះខាត គ្មានថវិកា ឬក៏ផលវិបាកផ្នែកហិរញ្ញវត្ថុ គឺមិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ គឺយុវជនទាំងអស់គឺមានសិទ្ធិស្មើគ្នាក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល ដើម្បីទៅជាធនធានមនុស្សមួយដ៏ល្អនៅក្នុងថ្ងៃអនាគតរបស់យើង»។ ហើយបេសកកម្មរបស់សមាគម គឺមិនត្រឹមតែគ្រាន់តែជាការផ្តល់នូវអាហារូបករណ៍ប៉ុណ្ណោះទេ គឺបានបង្កើតនូវយន្តការ តាមដាន និងគ្រប់គ្រង ហើយជ្រោមជ្រែង ដើម្បីធានាថាពួកគាត់ដែលទទួលអាហារូបករណ៍នេះ គឺអាចបញ្ចប់នូវការសិក្សាដោយជោគជ័យ ហើយក៏ជាកម្លាំងចលករមួយសម្រាប់សង្គមជាតិពិតប្រាកដ។

 

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចូលរួមពិធីចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាងសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រសួងអប់រំ យុវជន និងកីឡា ដែលមានការអញ្ជើញដោយផ្ទាល់ពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នាទីស្ដីការសមាគម អ.ម.ត។

 

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ទៀតថា ចុះអនុស្សរណៈនៃយោគយល់គ្នា (MoU) រវាង សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង ក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ គឺជាការពង្រីក និងលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈការបណ្តុះបណ្តាល ការចែករំលែកបទពិសោធន៍របស់សិស្ស និស្សិតរៀនពូកែទាំងក្នុងនិងក្រៅប្រទេស ដើម្បីឱ្យយុវជនជំនាន់ក្រោយត្រៀមលក្ខណៈគ្រប់គ្រាន់ ឈានទៅសិក្សានៅក្រៅប្រទេស និងអភិវឌ្ឍសមត្ថភាពជំនាញនានាស្របទៅនឹងការវិវត្តនៅពេលបច្ចុប្បន្ន និងអនាគត។

 

ការចុះអនុស្សរណៈនៃយោគយល់គ្នាដែលមានសារៈសំខាន់នាពេលនេះ លោកជំទាវបណ្ឌិតបានថ្លែងថា គឺជាការបើកផ្លូវ ដើម្បីឱ្យមានការសហការរវាងស្ថាប័នទាំងពីរ គឺសមាគម អ.ម.ត. ជាមួយក្រសួងអប់រំ យុវជន និងកីឡា ពិសេសគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពី ការប្រសព្វគ្នានៃមនសិការជាតិ និងប្តេជ្ញាចិត្តរួមគ្នា ដើម្បីយុវជនកម្ពុជារបស់យើងទៅថ្ងៃអនាគត គឺសំដៅលើកកម្ពស់ និងបង្កើតសមត្ថភាពដល់យុវជនជំនាន់ក្រោយ។

 

អនុសារណៈនៃការយោគយល់គ្នានៃឱកាសនេះទៀតសោត នឹងក្លាយទៅជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ក្នុងការប្រែប្រួលចក្ខុវិស័យលើផ្នែកអប់រំនៅកម្ពុជា ឱ្យទៅជាសកម្មភាពជាក់ស្តែង និងកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត។

លោកជំទាវបណ្ឌិតជឿជាក់យ៉ាងមុតមាំថា «ការវិនិយោគលើការតម្រង់ទិសដ៏ត្រឹមត្រូវ និងការបំពាក់បំប៉នជំនាញសតវត្សរ៍ទី២១ ដល់យុវជននៅក្នុងថ្ងៃនេះ គឺជារឿងធានានូវសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយតម្លាភាព និងនិរន្តរភាពរបស់កម្ពុជានៅថ្ងៃអនាគត។ហើយលទ្ធផលដែលកើតចេញពី MoU នៅក្នុងថ្ងៃនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការជួយជ្រោមជ្រែងយុវជនកម្ពុជា ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិយើង»។

 

សូមជម្រាបថានៅក្នុងឱកាសចុះអនុស្សរណៈនៃយោគយល់គ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកឡើងពីការដឹកនាំ គ្រប់គ្រង និងអនុវត្ដការងាររបស់សមាគម អ.ម.ត ពិសេសពីប្រព័ន្ធការងារក្នុងការជ្រើសរើស និងជួយដល់សិស្សដែលមានសមត្ថភាព តែគ្មានលទ្ធភាពបន្ដការសិក្សា ទទួលបានការសិក្សាដល់ចប់ចុង ចប់ដើម និងទទួលបានបទពិសោធន៍ការងារសង្គមជាច្រើន ដែលអាចឱ្យយុវជននោះមានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ ទាំងចំណេះដឹង បទពិសោធន៍ និងក្លាយជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិផងដែរ។ លើសពីនោះឆ្លើយតបស្របទៅនឹងវិស័យអាទិភាពគន្លឹះទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺការបណ្តុះបណ្តាលមូលធនមនុស្ស ឱ្យមានទាំងចំណេះដឹង មានសមត្ថភាព ជំនាញឯកទេស ច្បាស់លាស់ និងគុណធម៌ប្រចាំជីវិត គឺជានិរន្តរភាពពិតប្រាកដរបស់ជាតិ ហើយជាកាតព្វកិច្ចរួមរបស់យើងទាំងអស់គ្នា និងទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធ៕