*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរម្លឹកថា ជាងពីរថ្ងៃបន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន និងក្រោយកើតមានឧប្បត្តិហេតុ «ចាប់ដៃដ៏គ្រោះថ្នាក់» ដែលបានបង្កការព្រួយបារម្ភអំពីការអនុវត្តបទឈប់បាញ់ អនុព័ន្ធយោធាបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានស្ថានភាពជាក់ស្តែងនៅតំបន់អានសេះ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ក្រោមវត្តមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បានបង្ហាញយ៉ាងច្បាស់នូវស្ថានភាពពិតនៅលើដី និងក្លាយជាសក្ខីភាពអន្តរជាតិចំពោះផលវិបាកដែលបន្សល់ទុកដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលនោះ យោធាថៃបានព្យាយាមវាយលុក និងកាន់កាប់តំបន់អានសេះ ប៉ុន្តែមិនអាចសម្រេចគោលបំណងបានឡើយ។ ផ្ទុយទៅវិញ ការវាយប្រហារបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញអាស្រម និងរូបសំណាកលោកតាអ៊ំ ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋកម្ពុជា និងជាភស្តុតាងនៃការប្រើកម្លាំងប្រដាប់អាវុធលើទឹកដីកម្ពុជា។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា វត្តមានរបស់អនុព័ន្ធយោធាបរទេសនៅទីតាំងនេះ មិនមែនជាការទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែជាការសង្កេតការណ៍ដោយផ្ទាល់លើស្ថានភាពក្រោយបទឈប់បាញ់។ អ្វីដែលពួកគេបានឃើញ គឺជាសក្ខីភាពរស់អំពីផលប៉ះពាល់នៃសកម្មភាពយោធារបស់ថៃ និងជាការបញ្ជាក់ថា តំបន់អានសេះស្ថិតក្រោមអធិបតេយ្យភាព និងការគ្រប់គ្រងជាក់ស្តែងរបស់ព្រះរាជាណាចក្រកម្ពុជា។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការបញ្ជាក់នេះ ស្របគ្នានឹងការពន្យល់របស់មន្ត្រីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលបានបញ្ជាក់ថា តំបន់អានសេះ ស្ថិតក្នុងទឹកដីកម្ពុជា ដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងផែនទីដែលមានតម្លៃផ្នែកច្បាប់ រួមមាន ផែនទីមាត្រដ្ឋាន ១:២០០,០០០ និងកំណត់ហេតុបោះបង្គោលព្រំដែន (Procès-Verbaux: PV) របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន–សៀម ឆ្នាំ១៩០៨ និងឆ្នាំ១៩១៩។

 

ទន្ទឹមនឹងនេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា លើសពីនេះទៅទៀត សូម្បីតែផែនទី L7017 មាត្រដ្ឋាន ១:៥០,០០០ ដែលភាគីថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញភាពស្របគ្នាជាមួយការកំណត់ទីតាំងនេះក្នុងទឹកដីកម្ពុជាផងដែរ។ ហេតុដូច្នេះ ការចុះពិនិត្យរបស់អនុព័ន្ធយោធាបរទេស មិនត្រឹមតែជាការតាមដានការអនុវត្តបទឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវសក្ខីភាពអន្តរជាតិអំពីការពិតនៅលើដី និងអំពីអធិបតេយ្យភាពរបស់កម្ពុជាលើតំបន់អានសេះ ដែលមានមូលដ្ឋានទាំងលើការគ្រប់គ្រងជាក់ស្តែង និងលើឯកសារច្បាប់ប្រវត្តិសាស្ត្រដែលបានទទួលស្គាល់៕