*សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត គណៈកម្មាធិការបក្សខេត្តស្វាយរៀង*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ជីវភាពខ្វះខាត មិនត្រូវជាកត្តាកំណត់វាសនារបស់យុវជនណាមួយឡើយ យុវជនទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការទទួលយកនូវការអប់រំ បណ្តុះបណ្តាល*សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកមោងឫស្សី*កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត តែមិនពាក់ព័ន្ធបទល្មើស Online Scams*លោក នេត្រ ភក្ត្រា៖ អំពើល្អរបស់មន្ត្រីគណបក្សបានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា*ស្នងការនគរបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តប្រជាពលរដ្ឋរាយការណ៍បទល្មើសឆបោកអនឡាញ*លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងប្រកាសសមាសភាពបំពេញបន្ថែមគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន*រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញសំណេះសំណាលជាមួយព្រះមន្រ្តីសង្ឃខេត្ត ព្រះមន្ត្រីសង្ឃក្រុង ស្រុក និងព្រះចៅអធិការវត្តនៅទូទាំងខេត្តត្បូងឃ្មុំ*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក *រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អនុព័ន្ធយោធាបរទេសចុះត្រួតពិនិត្យតំបន់អានសេះ បញ្ជាក់ពីអធិបតេយ្យភាពកម្ពុជា និងផលប៉ះពាល់សកម្មភាពឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូ ចូលគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ*ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំដំឡើងឋានន្តរស័ក្តិជូនកងទ័ពចេញប្រយុទ្ធទាំង២លើក និងកំពុងបំពេញការងារនៅជួរមុខ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ *ស្ថានទូតអាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ នៅតែបន្តផ្តល់ឱ្យកម្ពុជា-ថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលទៅរកជម្លោះឡើងវិញ, អាមេរិកនៅតែបន្តប្តេជ្ញាចិត្តពង្រឹងសន្តិភាពដ៏យូរអង្វែង*លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ វាយបញ្ចូលគ្រប់មុខសេវាស្នើសុំ ចូលក្នុងប្រព័ន្ធទិន្នន័យជាឌីជីថល ដើម្បីងាយស្រួលឱ្យអ្នកស្នើសុំ តាមដានចរន្តឯកសារគ្រប់ដំណាក់កាល តាមរយៈទូរស័ព្ទដៃផ្ទាល់ខ្លួន*ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកម្លាំងជំនាញតាមចាប់ខ្លួនស្រ្តី បើកឡានបង្កបណ្តាលឲ្យមន្រ្តីសាធារណការស្លាប់ ដែលកំពុងផ្ទុះខ្លាំងនៅតាមបណ្តាញសង្គម*កម្ពុជានិងវៀតណាមបញ្ជាក់ពីការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍរួមគ្នា*ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ក្រុមហ៊ុន MinebeaMitsumi Inc. អះអាងថា នឹងបន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សកម្មភាពមនុស្សធម៌មិនត្រូវវាស់វែងត្រឹមទំហំថវិកាទេ តែត្រូវវាស់វែងដោយទំហំទឹកចិត្ត, ទីវ តារារិទ្ធ បានប្រែក្លាយកង់ ១គ្រឿង ជាយាននៃក្តីសង្ឃឹម ទៅជាសារមនុស្សធម៌សម្រាប់កុមារកម្ពុជា

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា សកម្មភាពមនុស្សធម៌មិនត្រូវបានវាស់វែងត្រឹមទំហំថវិកាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាស់វែងដោយទំហំទឹកចិត្ត និងការបរិច្ចាគតិចតួចរបស់មនុស្សជាច្រើន អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។

 

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោកបានដឹកនាំសម្របសម្រួលសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា របស់លោក ទីវ តារារិទ្ធ ដែលរៃអង្គាសថវិកាបានជាង ២៦ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ បេសកកម្មជិះកង់ឆ្លង៣ទ្វីបនេះ បានបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។

 

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួង ស្ថាប័ន អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សប្បុរសជន ស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រដល់បេសកកម្មនេះ តាំងពីដើមរហូតដល់ការបញ្ចប់ដោយជោគជ័យ។

 

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានសម្តែងការគោរព និងដឹងគុណចំពោះថ្នាក់ដឹកនាំ គ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិក និងក្រុមការងារទាំងអស់នៃមូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីថែរក្សា និងសង្គ្រោះជីវិតកុមារកម្ពុជា។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរជាថ្មីចំពោះលោក ទីវ តារារិទ្ធ ដែលបានប្រែក្លាយកង់មួយគ្រឿង ទៅជាយាននៃក្តីសង្ឃឹម ប្រែក្លាយដំណើរមួយ ទៅជាសារមនុស្សធម៌ និងប្រែក្លាយឆន្ទៈរបស់បុគ្គលម្នាក់ ទៅជាមោទនភាពរបស់ប្រជាជាតិមួយ។ ភាពជោគជ័យនៃបេសកកម្មនេះ បានបង្ហាញថា មនុស្សម្នាក់អាចចាប់ផ្តើមអំពើល្អមួយ ប៉ុន្តែអំពើល្អនោះអាចរីករាលដាលទៅជាចលនារបស់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដែលជាកម្លាំងនៃការចែករំលែក កម្លាំងនៃសាមគ្គីភាព និងកម្លាំងនៃសង្គមដែលមិនទុកឱ្យអ្នកណាម្នាក់តស៊ូតែម្នាក់ឯង។

 

ក្រសួងព័ត៌មាននឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើម សកម្មភាពសង្គម និងបេសកកម្មមនុស្សធម៌នានា ដែលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយមេត្តាធម៌ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

 

លោករដ្ឋមន្ត្រីក៏បានអញ្ជើញបងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រែក្លាយភាពជោគជ័យនៃបេសកកម្មនេះ ទៅជាកម្លាំងថ្មីនៃអំពើល្អ ដោយសូមកុំឱ្យការបញ្ចប់នៃដំណើរជិះកង់ ក្លាយជាការបញ្ចប់នៃបេសកកម្មមនុស្សធម៌ ផ្ទុយទៅវិញ សូមឱ្យវាក្លាយជាចំណុចចាប់ផ្តើមនៃការចូលរួមថ្មីៗ ការបរិច្ចាគថ្មីៗ និងក្តីសង្ឃឹមថ្មីៗសម្រាប់កុមារកម្ពុជា៕