*លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន*ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង*សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ*ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានជួយព្យាបាលជំងឺជូនពលរដ្ឋជាង៥០ម៉ឺននាក់*ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម*ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច*សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៧នៅខេត្តត្បូងឃ្មុំ និងក្រចេះ*លោក ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស!*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ*សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចូលតារាងវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាង១ឆ្នាំ*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ 

ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម

(ភ្នំពេញ)៖ លោក នេត្រ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកថា នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលស្នូរគ្រាប់កាំភ្លើងនៅតែបន្តលាន់ឮតាមបណ្តោយព្រំដែន និងប្រជាពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅក្នុងភាពភ័យខ្លាច គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាកចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងបេសកកម្មដ៏ធ្ងន់ធ្ងរ និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត គឺការចរចាស្វែងរកបទឈប់បាញ់ និងបញ្ចប់ការបង្ហូរឈាមរវាងកម្ពុជា និងថៃ។

 

តាមរយៈបណ្តាញសង្គមនៅថ្ងៃតី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនោះ បានឱ្យដឹងថា ស្ថានការណ៍មានភាពតានតឹង និងស្មុគស្មាញយ៉ាងខ្លាំង។ ការប្រយុទ្ធបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ ការខូចខាតកាន់តែរីកធំ ហើយការស្វែងរកច្រកចេញតាមផ្លូវការទូតហាក់ដូចជាមិនមានភាពប្រាកដប្រជា។ មុនពេលគណៈប្រតិភូចេញដំណើរ មនុស្សជាច្រើនមិនហ៊ានរំពឹងថា កិច្ចចរចានោះនឹងអាចនាំមកនូវបទឈប់បាញ់ភ្លាមៗបានឡើយ។

 

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ប៉ុន្តែដោយសារភាពឈ្លាសវៃ ទេពកោសល្យ ភាពអត់ធ្មត់ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំកិច្ចចរចា និងការការពារយ៉ាងមុតមាំនូវផលប្រយោជន៍ជាតិ អធិបតេយ្យភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ កិច្ចចរចាដ៏លំបាកនេះបានបង្កើតលទ្ធផលជាប្រវត្តិសាស្ត្រ។

 

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ក្រោមការសម្របសម្រួលប្រកបដោយការទទួលខុសត្រូវរបស់លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងការគាំទ្ររបស់សហរដ្ឋអាម៉េរិក និងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ដោយកំណត់ឱ្យចូលជាធរមាននៅម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើងត្រឹមតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារប្រដាប់អាវុធរបស់ថៃមកលើទឹកដីកម្ពុជា។ វាមិនមែនគ្រាន់តែជាការបញ្ឈប់ស្នូរគ្រាប់កាំភ្លើងនោះទេ ប៉ុន្តែជាការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការកាត់បន្ថយទុក្ខវេទនារបស់ជនស៊ីវិល និងការបើកផ្លូវឱ្យការដោះស្រាយបញ្ហាបន្តតាមរយៈមធ្យោបាយសន្តិវិធី ការទូត និងច្បាប់អន្តរជាតិ។

 

ទន្ទឹមនេះលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បេសកកម្មថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម និងតែងតែជ្រើសរើសការចរចាជំនួសការប្រឈមមុខដោយអាវុធ។ ទន្ទឹមនឹងនេះ វាក៏បានបញ្ជាក់ពីភាពជាអ្នកដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ ភាពក្លាហាន និងចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានបម្លែងស្ថានការណ៍ដ៏គ្រោះថ្នាក់ និងស្ទើរតែគ្មានក្តីសង្ឃឹម ឱ្យក្លាយជាឱកាសសម្រាប់សន្តិភាព។

 

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដូច្នេះ មិនមែនគ្រាន់តែជាថ្ងៃនៃការធ្វើដំណើរទៅកាន់តុចរចានោះឡើយ ប៉ុន្តែជាថ្ងៃដែលឆន្ទៈនៃសន្តិភាពបានយកឈ្នះលើភាសាអាវុធ ជាថ្ងៃដែលការទូតបានរួមចំណែកសង្គ្រោះជីវិត និងជាថ្ងៃដែលប្រវត្តិសាស្ត្របានកត់ត្រាពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការការពារជាតិ ប្រជាជន និងសន្តិភាពដោយភាពថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់បំផុត៕