*លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន*ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង*សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកក្កដានេះ*ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានជួយព្យាបាលជំងឺជូនពលរដ្ឋជាង៥០ម៉ឺននាក់*ថ្ងៃទី២៧ កក្កដា កិច្ចចរចាប្រវត្តិសាស្ត្រ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ, បង្ហាញយ៉ាងច្បាស់ថាកម្ពុជាស្រឡាញ់សន្តិភាព មិនចង់ឃើញការបង្ហូរឈាម*ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច*សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៧នៅខេត្តត្បូងឃ្មុំ និងក្រចេះ*លោក ឃួង ស្រេង ប្រកាសបញ្ចូលជាសមាជិក ជិត ៣ ០០០នាក់ ជាសមាជិកនៃគណបក្សប្រជាជាជនកម្ពុជា ខណ្ឌព្រែកព្នៅ*ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស!*រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ចុះមូលដ្ឋានឆមាសទី១ និងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការបម្រើប្រជាពលរដ្ឋ នៅខេត្តក្រចេះ*សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមចូលតារាងវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាង១ឆ្នាំ*៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ដោះស្រាយរឿងក្តីបានជាង៨ម៉ឺនសំណុំរឿង*លោក ឃួង ស្រេង ណែនាំអាជ្ញាធរខណ្ឌ-សង្កាត់ ត្រូវបម្រើប្រជាពលរដ្ឋឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានការគាំទ្របន្ត*កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះស្រាយករណីបន្ទាន់ ៩០១ តាមរយៈលេខ ១២៩១ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦*សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ២០លានរៀល ប្រគេនព្រះសង្ឃវត្តព្រះពុទ្ធមានជ័យ ហៅវត្តប៉ាលហាល នៅខេត្តព្រះវិហារ*សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃគង់នៅ ៣៩វត្ត ក្នុងខេត្តបាត់ដំបង*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ 

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច

(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។

លោកបន្តថា ជាពិសេស ក្នុងពេលដែលកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងពេលដ៏ខ្លីខាងមុខ ហើយបន្តឡើងទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ តាមចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនសមណនិស្សិត-និស្សិត ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះតេជព្រះគុណ តាត មហាទី ព្រះចៅអធិការវត្តគោកធ្លក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ខេត្តសៀមរាប។

លោកបានបន្តថា ក្នុងន័យនេះ ការអភិវឌ្ឍធនធានមនុស្សពិសេសយុវជន គឺសំដៅទៅលើការកសាងសមត្ថភាពខាងចំណេះដឹង ចំណេះធ្វើ ព្រមទាំងសមត្ថភាពក្នុងការស្រាវជ្រាវ និងមនសិការស្នេហាជាតិ និងវិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសង្គមគត់មត់ក្នុងការទទួលការអប់រំ។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកំណែទម្រង់ ក្នុងនោះតាមរយៈក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តក៏បានខិតខំពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងធ្វើឱ្យរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងវិស័យសុខាភិបាល ដែលថ្មីៗនេះ ត្រូវបានគណៈកម្មាការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ វាយតម្លៃថា ជាអង្គភាពទទួលបានជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលប្រចាំឆ្នាំ២០២៥។

លោក លី សំរិទ្ធ បានសម្តែងនូវមោទនភាពយ៉ាងខ្លាំង ចំពោះសមិទ្ធផលដ៏សំខាន់នេះ ក្នុងការរួមចំណែកលើកិច្ចការស្តារ និងអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលទាំងអស់នេះ បានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ ប្រសិទ្ធភាព គុណភាព និងស្ដង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពការរីកចម្រើនរបស់សង្គម។

លោកបណ្ឌិត ណេន ចិន្តា នាយកវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា ដោយមានកាលើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន អតិតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តវិស័យឯកជន បានចូលខ្លួនយ៉ាងសកម្ម ក្នុងការបំរើសេវាកម្ម បណ្តុះបណ្តាលវិស័យធនធានមនុស្ស ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។

លោកបណ្ឌិត បានបន្ថែមថា បច្ចុប្បន្ននេះ វិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច ពង្រីកខ្លួន ដើម្បីឱ្យឆ្លើយតបជាមួយ ស្តង់ដារជាតិ និងអន្តរជាតិ នូវកម្មវិធីទំនើបនិងទាន់សម័យ។ ជារៀងរាល់ឆ្នាំសិក្សានីមួយៗ វិទ្យាស្ថានបានផ្តល់ជូនអាហារូបករណ៍ ១០០% , ៧០% ,៥០%, ៤០% ជាច្រើនកន្លែង ជូនដល់សិស្ស និស្សិត មន្រី្តរាជការ តាមរយៈលោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលស្រុក និងអង្គភាពផ្សេងៗទៀត។

លោកបណ្ឌិត បានបញ្ជាក់ថា ទាំងនេះហើយ ដែលជាចំណែកមួយយ៉ាងសកម្មក្នុងការលើកកម្ពស់ធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕