*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក ព្រមទាំងសហការី សាស្ត្រាចារ្យ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូប។

 

ក្នុងរបាយការណ៍នៃការរៀបចំវគ្គបណ្តុះបណ្តាលរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមជាន់ខ្ពស់បានចំនួន៧ ជំនាន់មកហើយ ដែលសិក្ខាកាមចូលរួមគឺជាមន្ត្រីជាន់ខ្ពស់ មកពីក្រសួង ស្ថាប័នថ្នាក់ជាតិ មានមុខតំណែង ចាប់ពីប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ មានមុខតំណែងចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី-ខេត្ត រហូតដល់ អភិបាលរាជធានី-ខេត្ត។

 

លោក យក់ ប៊ុនណា បានបន្ថែមថា វគ្គបណ្តុះបណ្ដាលជំនាន់ទី៨ មានសិក្ខាកាមជាំន់ខ្ពស់ចំនួន ១៧៩នាក់ ស្រី២៤នាក់ ជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិចំនួន៣២ និងការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២០រាជធានី-ខេត្ត មានមុខតំណែង ដូចជំនាន់មុនៗដែរ។ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលជាប់ជាស្ថាពរមានចំនួន ១៧៤នាក់ ស្រី ២៤នាក់ ស្មើនឹង ៩៧,២%។

 

នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះកិច្ចខំប្រឹងប្រែងសិក្សារៀនសូត្រ ក៏ដូចជាការបំពេញគ្រប់លក្ខខណ្ឌនានារបស់សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៨ ទាំង ១៧៤នាក់ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គដោយជោគជ័យ ហើយនេះគឺជាការបោះជំហានមួយទៀតក្នុងការចូលរួមអនុវត្តមូលធនមនុស្ស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ឆ្លើយតបនឹងអាទិភាពគន្លឹះទី១ និងស្របតាមទិសដៅនៃការពង្រឹង និងកែទម្រង់ស្ថាប័ន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារផងដែរ។

 

គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលទាំង៨ ជំនាន់មានសិក្ខាកាមជាន់ខ្ពស់ ដែលបានចូលរៀនសរុបចំនួន ១,៣៧៨នាក់ ស្រី ២២១នាក់ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលបានជាប់ជាស្ថាពរមានចំនួន ១,៣៥២នាក់ ស្រី ១៩៤នាក់ ស្មើនឹង ៩៨,១១%។ សូមជម្រាបដែរ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានអនុញ្ញាតជូនតំណាងសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៨ ឡើងធ្វើចំណាប់អារម្មណ៍ចំពោះវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨» ផងដែរ៕