*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ទោះបច្ចេកវិទ្យារីកចម្រើន តម្លៃស្នូលរបស់គ្រូពេទ្យ និងទន្តបណ្ឌិត ស្ថិតនៅលើការកសាងទំនុកចិត្ត និងសុវត្ថិភាពអ្នកជំងឺ ព្រោះអ្នកជំងឺមករកគ្រូពេទ្យ មិនមែនមករកម៉ាស៊ីននោះទេ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានថ្លែងថា បើទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ តម្លៃស្នូលរបស់គ្រូពេទ្យ និងទន្តបណ្ឌិត គឺស្ថិតនៅលើការកសាងទំនុកចិត្ត ការស្ដាប់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកជំងឺ ព្រោះអ្នកជំងឺមករកគ្រូពេទ្យ មិនមែនមករកម៉ាស៊ីននោះឡើយ។

ការថ្លែងរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ» នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ គឺជារឿងមួយដែលសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្នុងខណៈដែលវិស័យទន្តសាស្ត្រនៅលើពិភពលោក កំពុងតែមានការវិវត្តរីកចម្រើនលូតលាស់ ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល (Digital) និង AI (Artificial Intelligence)។ បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើដល់វិស័យសុខាភិបាល ដែលជារួមគឺកំពុងធ្វើការផ្ដល់សេវាសុខាភិបាលកាន់តែមានភាពទំនើប បង្ហាញនិងមានប្រសិទ្ធភាពកាន់តែខ្ពស់ ហើយដើរតួនាទីជាជំនួយការដ៏ឈ្លាសវៃ ដល់គ្រូពេទ្យក្នុងការពិនិត្យ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ជាដើម។

លោកជំទាវបណ្ឌិតបន្តថា «បើទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ តម្លៃស្នូលរបស់គ្រូពេទ្យ និងទន្តបណ្ឌិត គឺស្ថិតនៅលើការកសាងទំនុកចិត្ត ការស្ដាប់ និងការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់អ្នកជំងឺ ព្រោះអ្នកជំងឺមករកគ្រូពេទ្យ មិនមែនមករកម៉ាស៊ីននោះឡើយ។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI គឺជាឱកាសល្អ ប៉ុន្តែត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន និងមានការផ្ទៀងផ្ទាត់។ បច្ចេកវិទ្យាគ្រាន់តែជាឧបករណ៍ជំនួយដល់ការសម្រេចចិត្ត ប៉ុន្តែមិនអាចជំនួសការទទួលខុសត្រូវរបស់គ្រូពេទ្យបានឡើយ (បើមានកំហុសឆ្គង គ្រូពេទ្យជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែន AI ទេ)»។

ជាក់ស្តែងវិស័យទន្តសាស្ត្រនៅកម្ពុជាមានការរីកចម្រើនខ្លាំង ទាំងសម្ភារៈ និងបច្ចេកវិទ្យាទំនើបៗ (ដូចជាការធ្វើ Implant ជាដើម)។ ប៉ុន្តែការរីកចម្រើននេះ ទាមទារឱ្យគ្រូពេទ្យត្រូវមានការទទួលខុសត្រូវកាន់តែខ្ពស់ និងត្រូវពន្យល់អ្នកជំងឺឱ្យបានច្បាស់លាស់ពីជម្រើសនៃការព្យាបាល។ មួយវិញទៀតដើម្បីកុំឱ្យចាញ់ប្រៀប AI ឬចាញ់ប្រៀបអ្នកជំងឺ គ្រូពេទ្យ និងទន្តពេទ្យគ្រប់រូបដាច់ខាតត្រូវតែខិតខំអភិវឌ្ឍសមត្ថភាព ស្វែងរកចំណេះដឹងថ្មីៗ (Update) និងមានជំនាញច្បាស់លាស់ពិតប្រាកដ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ក្នុងការប្រកបវិជ្ជាជីវៈ។ ព្រោះថាអ្នកជំងឺក្នុងសម័យបច្ចុប្បន្នមានការយល់ដឹងខ្ពស់ និងទម្លាប់ស្វែងរកព័ត៌មាន ឬសួរដេញដោលពីអាការៈជំងឺជាមួយ AI មុនពេលមកទទួលការព្យាបាល ឬប្រើប្រាស់ថ្នាំ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមទៀតថាគុណភាពនៃការព្យាបាលពិតប្រាកដ មិនមែនវាស់វែងតែលើសម្ភារៈទំនើបនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាព ការពន្យល់ណែនាំអំពីដំណើរការនៃការព្យាបាលឱ្យបានច្បាស់លាស់ដល់អ្នកជំងឺ ការគោរព និងការទទួលខុសត្រូវខ្ពស់ (ខុសពីគ្រូពេទ្យជំនាន់មុនមួយចំនួន ដែលធ្វើការព្យាបាលដោយគ្មានការពន្យល់ បង្កើតជាការភ័យខ្លាចដល់អ្នកជំងឺ)។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ជាក់បន្ថែម។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត បានជំរុញនិងលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានចែករំលែកនូវគោលគំនិតមួយចំនួន ដូចតទៅ៖

១៖ សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ
២៖ សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ
៣. សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមវិជ្ជាជីវៈ
៤៖ សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់
៥៖ សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ។

នាឱកាសនោះលោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ TYDA តែងតែមានវត្តមានជួរមុខជានិច្ច មិនថាក្នុងសម័យកាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (ក្នុងនាមជាកងទ័ពអាវស) ឬក្នុងកំឡុងពេលមានគ្រោះធម្មជាតិ និងជម្លោះព្រំដែននោះទេ។ ជាងនេះទៀត TYDA តែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលសមាជិកបន្ថែម ទាំងកម្រិតជាតិ និងអន្តរជាតិ ដើម្បីបង្កើនសមត្ថភាព។ ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ TYDA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ និងគុណភាពសេវាសុខាភិបាលនៅកម្ពុជា តាមរយៈការរៀបចំសន្និសីទដើម្បីចែករំលែកបទពិសោធន៍ពីជំនាន់មុនទៅជំនាន់ក្រោយ។

សូមជម្រាបថាការរៀបចំសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ នេះឡើងគឺបង្ហាញឱ្យឃើញថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១២ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនត្រឹមតែជាកម្លាំងស្ម័គ្រចិត្តក្នុងការចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ TYDA គឺជារចនាសម្ព័ន្ធមួយដ៏មានថាមពល ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកមុខមាត់ ចំណេះដឹង សមត្ថភាព វិជ្ជាជីវៈ និងគុណភាពសេវាសុខាភិបាលកម្ពុជា៕