*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា នៅបន្ដគាំទ្រ PSE និងកោតសរសើរ PSE មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អង្គការ PSE បានផ្ដល់ផលប្រយោជន៍ខ្លាំងណាស់ដល់សង្គមកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នៅបន្ដគាំទ្រ PSE ព្រមទាំងបានកោតសរសើរ អង្គការ PSE មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននឹងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គការនេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

 

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី៣០ឆ្នាំ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (Pour un Sourire d’Enfant – PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា២០២១-២០២៤ ចំនួន ៥០០នាក់ (ស្រី ៣១៩នាក់) ក្នុងកម្រិតបរិញ្ញាបត្របច្ចេកទេស សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ (C3)។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រយៈពេលបច្ចុប្បន្ននេះ អង្គការ PSE បានបណ្តុះបណ្តាលដល់សិស្ស និស្សតកម្ពុជា ប្រមាណ ១ ៥០០០នាក់ ខណៈជាង ៨០០០នាក់ បានបញ្ចប់ការសិក្សានៅទីនេះ និងទទួលបានឱកាសការងារជាង ៩០ភាគរយ។ ដែលបានផ្លាស់ប្តូរជីវិតរបស់យុវជនតាមរយៈមានការងារធ្វើសម្រាប់ចិញ្ចឹមជីវិត និងក្រុមគ្រួសារ។ យុវជន ដែលបានបណ្តុះបណ្តាលនៅអង្គការ PSE មានភាពជាម្ចាស់ការ ធានាការកំណត់ជោគវាសនារបស់ខ្លួន ជាពិសេសបានប្រែក្លាយ ពីការគ្មានឱកាស ទៅចាប់យកឱកាស។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជន ៨០០០នាក់នេះនឹងក្លាយជាឪពុក ម្តាយគេដែលនឹងបង្កើតធនធានមនុស្សរាប់សែននាក់ ដោយចាប់ផ្តើមពីថ្ងៃនេះ ចាប់ផ្តើមពីជំនាន់ទី១ ដែលមានឱកាស។ ខណៈយុវជនទាំងនេះបាននឹងកំពុងចូលរួមចំណែកដល់សេដ្ឋកិច្ចក្រុមគ្រួសារ និងសង្គមជាតិដើម។

 

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កតធ្ងន់ថា នៅពេលដែលយុវជនខ្មែរ មានសមត្ថភាព មានចំណេះដឹង មានឱកាសមិនមែនជាបន្ទុករបស់រដ្ឋនោះទេ ប៉ុន្តែ ក្លាយជាទ្រព្យរបស់ប្រទេសជាតិ។ ខណៈប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានដ៏ល្អសម្រាប់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលផងដែរ។

 

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «មនុស្ស២នាក់ ចក្ខុវិស័យ មានបេះដូង និងការប្តេជ្ញាចិត្តខ្ពស់ ៣០ឆ្នាំមុន បានចាប់ផ្តើម បានផ្តល់ផលច្រើនណាស់នៅក្នុងសង្គមជាតិ ទៅដល់មនុស្សម្នាក់ៗ ហើយនេះជាអ្វីដែលខ្ញុំមានការសប្បាយរីករាយ ហើយរដ្ឋាភិបាលនឹងបន្តការគាំទ្រនូវអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាព និងជួយដល់សង្គមជាតិដែលអាចធ្វើទៅបាន»។

 

ក្នុងឱកាសដ៏មានអត្ថន័យនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះអង្គការ PSE ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាអស់រយៈពេល ៣ទសវត្សរ៍កន្លងមក។ អង្គការ PSE មានចក្ខុវិស័យវែងឆ្ងាយ បេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរដ៏រឹងមាំសម្រាប់ដឹកនាំអង្គការនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងយុវជនកម្ពុជា។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតបានបន្តថា ការប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិតនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ PSE ក្នុងការលើកកម្ពស់គុណភាពអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌។ សិស្ស-និស្សិតដែលបានបញ្ចប់ការសិក្សានាពេលនេះ គឺជាទំពាំងស្នងឫស្សីដ៏មានតម្លៃ ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាទៅមុខ។

 

បន្ថែមពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់សិស្ស-និស្សិតទាំងអស់ ឱ្យបន្តខិតខំរៀនសូត្រ បង្កើនចំណេះដឹង និងអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាពលរដ្ឋល្អ មានការទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

 

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ PSE ដៃគូអភិវឌ្ឍន៍ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជួយជ្រោមជ្រែងដល់បេសកកម្មមនុស្សធម៌របស់អង្គការនេះ និងសង្ឃឹមយ៉ាងមុតមាំថា អង្គការ PSE នឹងបន្តពង្រីកសកម្មភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ដើម្បីជួយដល់កុមារ និងយុវជនកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ក្នុងការសម្រេចក្ដីស្រមៃ និងកសាងអនាគតដ៏ត្រចះត្រចង់។

 

អង្គការ PSE ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ការអប់រំ អាហារូបត្ថម្ភ និងការថែទាំសុខភាពដល់កុមារក្រីក្រ និងងាយរងគ្រោះនៅកម្ពុជា។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក អង្គការនេះបានពង្រីកសកម្មភាពរបស់ខ្លួនយ៉ាងទូលំទូលាយ ដោយមិនត្រឹមតែផ្ដល់ការអប់រំទូទៅប៉ុណ្ណោះទេ ថែមទាំងបានបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនរាប់ពាន់នាក់ ឱ្យមានលទ្ធភាពចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ និងមានជីវភាពធូរធារ។ ភាពជោគជ័យទាំងនេះ គឺកើតចេញពីការប្ដេជ្ញាចិត្តខ្ពស់របស់ស្ថាបនិក ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុដ៏ថ្លៃថ្លានេះ៕