*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាការផ្តល់តម្លៃខ្ពស់របស់មេដឹកនាំចិន មិនមែនទស្សនកិច្ចបែបសាមញ្ញដូចការយល់របស់លោក អានុទីន នោះឡើយ 

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃក្នុងប្រទេសចិន ជាដំណើរការទូតមួយដែលទទួលបានការចាប់អារម្មណ៍មិនត្រឹមមជ្ឈដ្ឋានកម្ពុជា ចិន ឬតំបន់នោះទេ នៅឯប្រទេសថៃ ក៏បានដាក់ភ្នែកគយគន់ ដាក់ចិត្តចាប់អារម្មណ៍យ៉ាងសម្បើមណាស់ដែរ។

 

ហេតុអ្វីបានជាមជ្ឈដ្ឋានពលរដ្ឋ និងអ្នកនយោបាយថៃចាប់អារម្មណ៍ចំពោះដំណើរ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសចិន?

 

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលមជ្ឈដ្ឋានសង្គមរបស់ថៃ ចាត់ទុកជាអ្នកនយោបាយដ៏មានឥទ្ធិពល និងមានគ្រោះថ្នាក់ចំពោះនយោបាយថៃ។ មិនថានយោបាយការទូតបរទេសនោះទេ រាល់ប្រសាសន៍ រាល់សាររបស់សម្តេចតេជោ ហ៊ុន សែន ក៏តែងត្រូវបានលើកមកជជែកវែកញែកក្នុងមជ្ឈដ្ឋានរបស់ថៃដែរ។

 

ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិននាពេលនេះ ក៏ត្រូវបានសង្គមថៃលើកយកមកជជែកដែរ ដោយពួកគេយល់ថា ដំណើរទស្សនកិច្ចនឹងជះឥទ្ធិពលដល់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន ព្រោះប្រទេសចិន ជាតួអង្គដ៏មានឥទ្ធិពលមួយក្នុងតំបន់ ព្រមទាំងកម្ពុជា និងថៃ។

 

មិនត្រឹមមជ្ឈដ្ឋានពលរដ្ឋសាមញ្ញទូទៅ និងអ្នកលេងបណ្តាញសង្គមនោះទេ អ្នកសារព័ត៌មានថៃ បានចោទជាសំណួរទៅកាន់លោក អានុទីន នាយករដ្ឋមន្ត្រីថៃជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ តើនឹងជះឥទ្ធិពលបែបណាទៅលើជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន?

 

ចម្លើយគេចពីបញ្ហាដែលជាទម្លាប់របស់លោក អានុទីន នោះ គេបានហៅដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរទស្សនកិច្ចបែបសាមញ្ញធម្មតា ហើយនៅខែកក្កដាខាងមុខនេះ រូបលោកក៏នឹងទៅកាន់ប្រទេសចិនដែរ។

 

តើដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ពិតជាសាមញ្ញដូចលោក អានុទីន លើកឡើងមែនឬ?

 

សម្តីលោក អានុទីន អាចលួងចិត្តខ្លួនឯង តែមិនអាចបោកអ្នកនយោបាយ អ្នកវិភាគ ឬអ្នកតាមដានព្រឹត្តិការណ៍នយោបាយរបស់ថៃបាននោះឡើយ។

 

ជារឿងកម្រណាស់ ដែលមេដឹកនាំនៃប្រទេសមួយ ត្រូវបានអញ្ជើញទស្សនកិច្ចជាញឹកញាប់នៅក្នុងប្រទេសមួយក្រោយពេលអស់តំណែងជាអ្នកកាន់ការងារទូទៅរបស់រាជរដ្ឋាភិបាល។ ផ្ទុយទៅវិញ សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចត្រូវបានអញ្ជើញបំពេញទស្សនកិច្ចចំនួនពីរលើកហើយនៅក្នុងប្រទេសចិន លើកទី១ ធ្វើឡើងនៅឆ្នាំ២០២៤ និងលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។

 

សម្រាប់លើកទី២នេះ គេអាចមើលឃើញពីការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ពីសំណាក់មេដឹកនាំរបស់ចិន។ ក្នុងនោះ ការអញ្ជើញ គឺត្រូវបានធ្វើឡើងផ្ទាល់ដោយលោក ស៊ី ជីនពីង ក្នុងឋានៈជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។

 

បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានរៀបចំជំនួបដោយមេដឹកនាំកំពូលកម្រិតទាំង៣របស់ប្រទេស រួមមាន៖ លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។

 

តាមរយៈជំនួបនេះ បង្ហាញពីពិធីការកម្រិតកំពូល មិនខុសពីការទទួលមេដឹកនាំប្រទេសនានា ដែលអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននោះឡើយ។

 

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនងកម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិបត្តិការជាច្រើនជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ចរបស់មិត្តចាស់ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្សនកិច្ចប្រៀបដូចកម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន ឱ្យរឹងរិតតែរឹងមាំថែមទៀត។ ដូច្នេះមិនចម្លែកនោះឡើយ ដែលមេដឹកនាំចិន បានរៀបចំពិធីការកម្រិតខ្ពស់ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន។

 

សម្រាប់ដំណើររបស់លោក អានុទីន ទៅកាន់ប្រទេសចិននាខែកក្កដាខាងមុខវិញ គ្រាន់តែជាដំណើរមួយចូលរួមក្នុងវេទិកាស្តីពីកម្មវិធីបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ ដែលមានមេដឹកនាំជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ដូច្នេះគេមិនអាចយកដំណើរនេះ មកប្រៀបធៀបនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយបាននោះឡើយ៕