*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិក នៃអនុសញ្ញា និងពិធីសារនានា ស្ដីពីគ្រឿងញៀនរបស់អង្គការសហប្រជាជាតិ និងក្រោមការដឹកនាំប្រកបដោយកម្លាំងថាមពលស្វាហាប់ និងពោរពេញ ដោយបញ្ញាញាណ ទស្សនវិស័យវែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី, សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភានេះ បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឲ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន។

ក្នុងនោះ មានការប្រារព្ធទិវាទាំងនៅថ្នាក់ជាតិ និងតាមបណ្ត ខេត្តទាំង២៤ ព្រមទាំងខិតខំបញ្ជ្រាបការងារនេះ ទៅតាមវិស័យសំខាន់ៗ ដូចជា នៅឆ្នាំ២០២៤ បញ្ជ្រាបតាមវិស័យសិល្បៈ ដែលមានការប្រគំតន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ធំ និងនៅឆ្នាំ២០២៥ បញ្ជ្រាបតាមវិស័យកីឡា ដែលមានប្រកួតបាល់ទះមិត្តភាពអន្តរជាតិ និងនៅឆ្នាំ២០២៦នេះ បញ្ជ្រាបតាមការចូលរួមប្តេជ្ញារបស់សិស្សានុសិស្ស និងយុវជន។

ដើម្បីបន្តនូវប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព លើដំណើរបេសកកម្មដ៏មាន អត្ថន័យនេះ និងដើម្បីឆ្លើយតបទៅនឹងប្រធានបទនៃទិវា គឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងនាម សម្តេចធិបតីនាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដាក់ចេញនូវអនុសាសន៍មួយចំនួន រួមមាន៖

*១៖ សូមធ្វើការអំពាវនាវ ដល់សង្គមជាតិទាំងមូល សូមបន្តនូវវប្បធម៌ដ៏ប្រពៃដែលយើង បានបង្កើតឡើង គឺការបំផុសចលនាជាតិ និងស្មារតីរួម ក្នុងការចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយទាំងអស់គ្នា។ មានវិធីច្រើនណាស់ ដែលសង្គមជាតិទាំងមូល អាចរួមចំណែកក្នុងការងារនេះ ពីព្រោះថា ពាក្យថា ប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺមានអត្ថន័យធំធេងណាស់ មិនមែនសំដៅតែលើ ការបង្ក្រាបនោះទេ គឺមានការងារផ្សព្វផ្សាយអប់រំលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋ ការងារ ព្យាបាលនិងស្ដារនីតិសម្បទា ការងារទំនាក់ទំនងអន្តរជាតិ ការងារទំនាក់ទំនងសាធារណៈ

*២៖ យុវជន យុវនារី សិស្សានុសិស្ស និងនិស្សិត ត្រូវបន្តពង្រឹងការសិក្សា អភិវឌ្ឍជំនាញ សីលធម៌ វិន័យ និងសមត្ថភាពឌីជីថលរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយ គុណវុឌ្ឈ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងត្រូវធ្វើជាគំរូល្អ ក្នុងការបដិសេធគ្រឿងញៀន បារីអេឡិចត្រូនិក និងអបាយមុខគ្រប់ប្រភេទ ព្រមទាំងចូលរួមផ្សព្វផ្សាយសារអប់រំដល់មិត្តភក្តិ ក្រុមគ្រួសារ និងសហគមន៍។ សិស្សានុសិស្ស យុវជន យុវនារី ក្មួយៗ ជនរួមជាតិទាំងអស់ សូមចាប់ផ្ដើមបំផុសគំនិតច្នៃប្រឌិតថ្មីៗ ដែលអាចចូលរួមបម្រើដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

*៣៖ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវបន្ត អនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិកឱ្យបានម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងស្របតាមច្បាប់ជាធរមាន។ អភិបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងមូលដ្ឋានខ្លួន ដោយត្រូវអនុវត្ត ការចុះធ្វើរដ្ឋបាលជាប់ប្រចាំ លើទីតាំងដែលសង្ស័យ និងចាត់វិធានការរដ្ឋបាលនិងច្បាប់តឹងរ៉ឹង, ត្រូវដោះស្រាយទាន់ពេល រាល់បណ្ដឹងពីករណីគ្រឿងញៀនដោយផ្ទាល់ ឬ តាម App NoDrug ក្តី, ព្រមទាំងយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បរិវេណជុំវិញសាលារៀន និងគ្រឹះស្ថានសិក្សាឲ្យមានរបៀបរៀបរយ ជៀសវាងឱ្យមានការប្រព្រឹត្តអំពើអបាយមុខ និងការសេពគ្រឿងញៀន

*៤៖ លើកទឹកចិត្តដល់វិស័យឯកជន ក្រុមហ៊ុន គ្រឹះស្ថាន អង្គការជាតិ និងអន្តរជាតិនានា សូមចូលរួមវិនិយោគជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។ កន្លងទៅវិស័យឯកជនបានចូលរួមក្នុងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាចូលរួមឧបត្ថម្ភកម្មវិធីនានា ដែលរៀបចំឡើងដោយអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តទទួលកិច្ចសហការ ឧបត្ថម្ភគាំទ្រ និងចុះអនុស្សរណៈនៃការយោគយល់គ្នាបន្ថែមទៀត ជាមួយវិស័យជាច្រើនទៀតនាពេលអនាគតខាងមុខនេះ

*៥៖ សូមឲ្យគោលការណ៍សម្អាតផ្ទះយើង និងសម្អាតចកចេញពីបឹង បន្តជាគោលការណ៍ និងស្មារតីរបស់ជាតិទាំងមូល ដោយមិនត្រឹមតែនៅក្នុងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែគឺជាគោលការណ៍រួមរបស់សង្គមជាតិយើងទាំងមូល។

*៦៖ មាតាបិតា និងអាណាព្យាបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ថែទាំ និងតាមដានកូនចៅរបស់ខ្លួន ដោយចំណាយពេលវេលាគ្រប់គ្រាន់សម្រាប់ការសន្ទនា ការស្តាប់ និងការប្រឹក្សាយោបល់ជាប្រចាំ។ គ្រួសារគឺជារបងការពារដំបូង និងសំខាន់បំផុតសម្រាប់កុមារ និងយុវជន ដូច្នេះមាតាបិតាត្រូវស្វែងយល់អំពីការវិវត្តរបស់កូនចៅ ទាំងផ្នែកការសិក្សា ទំនាក់ទំនងសង្គម និងសកម្មភាពលើបណ្ដាញអនឡាញ ដើម្បីអាចរកឃើញសញ្ញាប្រឈម និងអន្តរាគមន៍ បានទាន់ពេលវេលា។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន មានសុទិដ្ឋិនិយមយ៉ាងមុតមាំថា សង្គមយើង នឹងសម្រេចបាននូវគោលដៅវិសិដ្ឋ ដែលយើងប្រាថ្នាចង់បាន ដោយស្របតាមប្រសាសន៍ដ៏ថ្លៃថ្លរបស់សម្ដេចធិបតី ដែលបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា នឹង ត្រូវផ្លាស់ប្តូរពីពាក្យថា «វែកចក» ទៅជា «ការសម្អាតចកចេញពីផ្ទៃបឹង និង រក្សាផ្ទៃបឹងឲ្យស្អាត ថ្លាជាប្រចាំ» ប្រែក្លាយសង្គមជាតិមួយ ទៅជាសង្គមដែលរឹងមាំ មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស ជាប្រទេសជាតិមួយដែលមានកម្លាំងចលករប្រយុទ្ធ ប្រឆាំងគ្រឿងញៀនដ៏រឹងមាំ មោះមុតខ្លាំងក្លាពីគ្រប់វិស័យ ប្រកបដោយឆន្ទៈស្មារតីខ្ពស់ និងការ ឆ្លើយតបប្រកបដោយឧត្តមនវានុវត្តន៍ ស្របតាមខ្លឹមសារស្នូលនៃប្រធានបទទិវារបស់យើងគឺ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី។