*ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នៅតែបន្តរក្សាទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ព្រមទាំងប្តេជ្ញាជំរុញបន្ថែមកិច្ចសហ*រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ ២០២៦  លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំង គណៈអភិបាលខណ្ឌ លោកអធិការខណ្ឌ ការិយាល័យពាក់ព័ន្ធ ចៅសង្កាត់ទាំង៧ សមាជិកក្រុមប្រឹក្សា ស្មៀន មេប៉ុស្តិ៍ទាំង៧ បានចូលរួមតាមប្រព័ន្ធអនឡាញក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕*លោក ហ៊ុន ម៉ានី ចាត់ទុកបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ជាវេទិកាភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ថ្នាក់ដឹកនាំជំនាន់មុន ដល់កម្លាំងបន្តវេន*សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតអញ្ជើញដើរកម្សាន្តនៅផ្សាររាត្រីមាត់ទន្លេ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី*ក្រសួងមហាផ្ទៃ រៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បង្ហាញសមិទ្ធផលនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភថវិកា ៤០លានរៀល ជូនគ្រួសារសពវីរកងទ័ពដែលបានពលី នៅស្រុកតាវែង ខេត្តរតនគិរី*សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី) *ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ «បណ្តាញអគ្គលេខាធិការ» គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា*សម្តេច ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ*ឧបនាយករដ្ឋមន្ត្រី ស សុខា ណែនាំឱ្យកងកម្លាំងនគរបាល ត្រូវធ្វើជាគំរូក្នុងការគោរព អនុវត្តច្បាប់ ដោយការអនុវត្តវិន័យ ត្រូវចាប់ផ្តើមពីមន្ត្រីនគរបាលជាមុនសិន មុននឹងចុះអនុវត្តចំពោះប្រជាពលរដ្ឋ*ក្នុងអាណត្តិសម្ដេចធិបតី៖ សហគ្រាស ក្រុមហ៊ុន រោងចក្រជិត ១០០ ទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាគន្លឹះក្នុងការកសាងភាពសុខដុម និងផលិតភាពខ្ពស់ *លោក ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្*ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ មជ្ឈមណ្ឌល អ.វ.ត.ក ជាធនធានសំខាន់សម្រាប់ស្វែងយល់ពីប្រវត្តិសាស្ត្រ និងសំណុំរឿងខ្មែរក្រហម*ឧបនាយករដ្ឋមន្ដ្រី ស សុខា បន្ថយសក្តិនគរបាលខេត្តពោធិ៍សាត់ម្នាក់ ពាក់ព័ន្ធករណីកាក់ឡានដឹកចិនចង់ត្រួតពិនិត្យលិខិតឆ្លងដែន និងចង់សម្រួលរឿង Scams*ហេតុអ្វីទីក្រុងទាំង៨ រួមទាំងរាជធានីភ្នំពេញ ទទួលបានពានរង្វាន់ ពីអង្គការសុខភាពពិភពលោកប្រចាំឆ្នាំ២០២៦ លើការកើនកម្ពស់សុខុមាលភាពទីក្រុង?*ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ*ក្នុងខែសីហា ឆ្នាំ២០២៦ កុមារជាង១០ម៉ឺននាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលឥតគិតថ្លៃ*ក្រសួងការពារជាតិ ច្រានចោលការអះអាងមិនពិត និងគ្មានមូលដ្ឋានរបស់នាយកមជ្ឈមណ្ឌលព័ត៌មានរួមរបស់ថៃ ដែលចោទប្រកាន់ថា កម្ពុជាជាអ្នកបើកការបាញ់ប្រហារមុន 

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីនគបាលជាតិ ចូលរួមបរិច្ចាគឈាម ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យមហាផ្ទៃ ថ្នាក់ដឹកនាំ រួមនឹងមន្រ្តីនគរបាលជាតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានចូលរួមបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។

 

ឆ្លើយតបនឹងតម្រូវការឈាមដែលកើនឡើងជាបន្តបន្ទាប់ លោកអភិសន្ដិបណ្ឌិត ស សុខា បានអំពាវនាវដល់មន្រ្តីនគរបាលជាតិ និងប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមទាំងអស់គ្នា ដើម្បីសង្រ្គោះជីវិតអ្នកជំងឺ ជាពិសេសអ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ និងស្រ្តីសម្រាលកូនដែលត្រូវការឈាម។ លោកឧបនាយករដ្ឋមន្រ្តីចាត់ទុកថា អ្នកចូលរួមបរិច្ចាគឈាម គឺជាវីរៈបុរស ដែលបានរួមចំណែកសង្រ្គោះជីវិតមនុស្ស។

 

លោកអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បញ្ជាក់ថា ការជួយបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ស ស យ ក វិស័យមហាផ្ទៃ បានបែងចែកវេន ដើម្បីជួយសម្រួលដល់ការបរិច្ចាគមានទាំងវេនព្រឹក វេនថ្ងៃ និងវេនល្ងាច ធ្វើយ៉ាងណាបង្កើនភាពងាយស្រួល និងមានពេលវេលាគ្រប់គ្រាន់ឱ្យអ្នកចង់បរិច្ចាគឈាមស្ម័គ្រចិត្ត អាចមកបរិច្ចាគឈាមបានគ្រប់ៗគ្នា។

 

លោកអភិសន្ដិបណ្ឌិត ស សុខា ថ្លែងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «តំណក់ឈាមសាមគ្គីភាព ជាតិរឹងមាំ» នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីនេះ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ នៅសាលអាគារ S ទីស្ដីការក្រសួងមហាផ្ទៃ។

 

ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ចំពោះសប្បុរសជនទាំងអស់ បានធ្វើអំណោយទានជីវិត និងបានធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។

 

លោកវេជ្ជបណ្ឌិតបន្ដថា ការបរិច្ចាគឈាម គឺជាសង្គហធម៌ដ៏ល្អប្រពៃសម្រាប់សង្គមជាតិ។ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត មិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមសង្គ្រោះបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមយ៉ាងសកម្មក្នុងការគាំទ្រប្រព័ន្ធសុខាភិបាលជាតិ និងការបំពេញតួនាទីជាពលរដ្ឋល្អក្នុងសង្គមផងដែរ។ បរិច្ចាគឈាម នឹងផ្តល់ឱកាសថ្មីដល់អ្នកជំងឺអាចរស់រានមានជីវិតបន្ត អាចឱ្យពួកគេត្រលប់ទៅរកក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេវិញសារជាថ្មី។

 

លោកបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់៣នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត២១២,៤២៨ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។

 

លោកបានកត់សម្គាល់ថា ស្ថានភាពនៃការបរិច្ចាគឈាមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកពីគ្រប់ ក្រសួង ស្ថាប័នរដ្ឋ និងឯកជន កងកម្លាំងប្រដាប់អាវុធ យោធា និស្សិត យុវជន យុវនារី កាកបាទក្រហម កាយារិទ្ធ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងផុសផុល។

 

មជ្ឈមណ្ឌលជាតិផ្តល់ឈាម សូមអំពាវនាវដល់បងប្អូនទាំងអស់ សូមមេត្តាចូលរួម បរិច្ចាគឈាមបន្ថែមទៀត ឱ្យបានជាប្រចាំ ដើម្បីជួយជីវិតមនុស្ស ជួយសង្គមជាតិ និងលើកស្ទួយការងារមនុស្ស ធម៌របស់ប្រទេសជាតិយើង។

 

លោក ខៀវ ភារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ បានឱ្យដឹងថា ស.ស.យ.ក.វិស័យមហាផ្ទៃ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីបរិច្ចាគឈាមបានរៀបចំចំនួន ៣លើករួចមកហើយ នៅទីស្តីការក្រសួងមហាផ្ទៃ និង១លើក នៅមណ្ឌលអប់រំកែប្រែទី១ ។ ដោយ១.លើកទី១ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចំនួន ៥៣០សាក់,លើកទី២ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ទទួលបានអំណោយឈាម ចំនួន ៨៦០សាក់ ,លើកទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ទទួលបានអំណោយឈាម ចំនួន ១.០៨៩សាក់និង លើកទី៤ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅមណ្ឌលអប់រំកែប្រែទី១ ទទួលបានអំណោយឈាម ចំនួន ១០៤សាក់។

ជារួមអំណោយឈាម របស់ក្រុមគ្រួសារមហាផ្ទៃ ផ្តល់ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ ឈាម មានចំនួនសរុប ២,៥៨៣សាក់៕