*ថ្នាក់ដឹកនាំក្រសួងព័ត៌មាន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា នៅមណ្ឌបព្រះបរមរូប ក្នុងឱកាសខួបលើកទី៧៣ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ភ្នំពេញ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦–*លោក ឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌព្រែកព្នៅ ពង្រឹងគោលនយោបាយ «ភូមិ-សង្កាត់មានសុវត្ថិភាព» និងបង្កើនសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តពីពលរដ្ឋ*សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ពិសេសជនមានពិការភាព*សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំការប្រកួតកីឡាជាតិ រៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡា ក្នុងសង្គមកម្ពុជា *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន 

ជនទុច្ចរិតដែលយករូបថត និងឈ្មោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅសម្លុត និងគំរាមប្រជាពលរដ្ឋចំនួន៥០លើក ជាមួយទឹកប្រាក់បោកបានជាង១១ម៉ឺនដុល្លារ ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

 

(ភ្នំពេញ)៖ កម្លាំងជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។

 

ប្រតិបត្តិការនេះ បានធ្វើឡើងតាមបញ្ជាដឹកនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

 

ជនទុច្ចរិតម្នាក់នេះ បានយករូបថត និងឈ្មោះរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅគំរាមទារប្រាក់ពីប្រជាពលរដ្ឋចំនួន៥០លើក ជាមួយទឹកប្រាក់ដែលបោកបានរហូតជាង១១ម៉ឺនដុល្លារ។

 

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។

 

តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លា និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាង ខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ Systerm បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាមដែលបានក្លែបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គម្រោមចាប់ខ្លួនជនរងគ្រោះ។

 

បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

 

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ចៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា៕