*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

ព្រឹទ្ធសភាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការឈ្លានពានយោធាខុសច្បាប់ និងគួរស្អប់ខ្ពើមរបស់ប្រទេសថៃ

ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការស្អប់ខ្ពើម និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់កម្លាំងដោយខុសច្បាប់ ដែលបានកើតមានឡើងនៅថ្ងៃនេះដោយអំពើឈ្លានពាន របស់កងកម្លាំងប្រដាប់អាវុធថៃ រំលោភលើដែនដីអធិបតេយ្យរបស់កម្ពុជា។ ទង្វើឈ្លានពាននេះ ជាការរំលោភបំពានធ្ងន់ធ្ងរ និងកាន់តែកើនឡើង ប្រព្រឹត្តទៅក្រោមលេសប្រឌិត គ្មាន មូលដ្ឋានពិតប្រាកដ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

 

តាមរយៈសេចក្តីថ្លែងការណ៍ ព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សកម្មភាពឈ្លានពានរបស់ថៃបានកើតមានឡើងនៅចំណុចជាច្រើនតាមបណ្តោយព្រំដែនរវាងរដ្ឋទាំងពីរ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅក្នុងតំបន់ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនអាចប្រកែកបាន ស្របតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤ និង ១៩០៧ ផែនទី ឧបសម្ព័ន្ធទី១ និងការបកស្រាយជាផ្លូវការដោយតុលាការយុត្តិធម៌អន្តរជាតិ ដែលទាំងអស់នេះបាន បញ្ជាក់រួមគ្នាអំពីអធិបតេយ្យរបស់កម្ពុជាលើតំបន់អស់ទាំងនេះ។

 

ព្រឹទ្ធសភា បានបន្ថែមថា «សកម្មភាពរបស់ថៃនេះ គឺជាការរំលោភបំពានយ៉ាងគឃ្លីន និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេស មាត្រា២(៤) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលហាមឃាត់យ៉ាងច្បាស់លាស់មិនឱ្យមានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យនយោបាយរបស់រដ្ឋណាមួយឡើយ។ ការជ្រៀតចូលដោយចេតនា និងដោយប្រដាប់អាវុធចូលក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើ កាតព្វកិច្ចរបស់ថៃក្រោមអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ ស្តីពីការវាស់វែង និងកំណត់ព្រំដែន គោក, សេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥, ធម្មនុញ្ញអាស៊ាន, និង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផងដែរ»។

 

ព្រឹទ្ធសភា បានបន្តថា សកម្មភាពយោធាឈ្លានពានជាឯកតោភាគីបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខ ក្នុងតំបន់ និងជាការបដិសេធការប្តេជ្ញាចិត្តជាឧឡារិករបស់ថៃដែលបានធ្វើឡើងដោយសេរី ក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ។ ទង្វើអស់ទាំងនេះធ្វើឱ្យខូចខាតដល់គោលការណ៍សំខាន់ៗនៃការរួមរស់ដោយ សន្តិសហវិជ្ជមាន ការគោរពគ្នាទៅវិញទៅមក និងការគោរពខ្សែព្រំដែនទទួលស្គាល់ជាអន្តរជាតិ ដែល ជាគោលការណ៍មូលដ្ឋានគ្រឹះនៃសាមគ្គីភាពអាស៊ាន និងសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិ។

 

ព្រឹទ្ធសភាកម្ពុជា បញ្ជាក់ជាថ្មីថា នៅគ្រប់ពេលវេលា កងយោធពលខេមរភូមិន្ទតែងតែគោរពបទឈប់បាញ់ ស្ថិតនៅតែក្នុងទឹកដីកម្ពុជា អនុវត្តការអត់ធ្មត់ខ្ពស់បំផុត និងចៀសវាងសកម្មភាពតបតវាយបក។ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចអន្តរជាតិទាំងឡាយរបស់ខ្លួន និងអំពាវនាវឱ្យប្រទេសថៃបញ្ឈប់សកម្មភាពឈ្លានពានទាំងអស់ជាបន្ទាន់ និងវិលត្រឡប់ទៅរកការ អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែន ទ្វេភាគី និងតំបន់ ។

 

ព្រឹទ្ធសភាកម្ពុជា សូមអំពាវនាវដល់រដ្ឋសមាជិកអាស៊ាន អង្គការសហប្រជា ជាតិ និងសហគមន៍អន្តរជាតិ យកចិត្តទុកដាក់ចំពោះការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរនេះ និងជំរុញប្រទេសថៃឱ្យគោរពគោលការណ៍នៃអធិបតេយ្យ បូរណភាពទឹកដី និងការដោះស្រាយជម្លោះ ដោយសន្តិវិធី។

 

ព្រឹទ្ធសភាបានអះអាងឱឡារិកជាថ្មី អំពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមយ៉ាងហ្នឹងម៉ាត់តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាមិនអាច ហើយ នឹងមិនអត់ឱនចំពោះការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួនជាបន្តបន្ទាប់នោះឡើយ។ អាស្រ័យ ហេតុនេះ ព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទាំងអស់របស់ខ្លួនយ៉ាងច្បាស់លាស់ក្រោមច្បាប់អន្តរជាតិ រួមទាំងសិទ្ធិការពារខ្លួនដែលមិនអាចកាត់ផ្តាច់បាន ប្រសិនបើប្រទេសថៃនៅតែបន្តសកម្មភាពខុសច្បាប់ និងបង្កហេតុរបស់ខ្លួន។

 

សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា ព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការការទូត ច្បាប់ និងវិធានការសមស្របផ្សេងទៀតចាំបាច់ទាំងអស់ ដើម្បីការពារបូរណភាពទឹកដី ការពារប្រជាជន និងលើកតម្កើង កិត្តិយស និងអធិបតេយ្យជាតិ៕