*នៅមិនអស់ទីតាំងនោះទេ គឺនៅមានទៀត ..! តាមសេចក្តីរាយការណ៍របស់ពលរដ្ឋដែលរស់នៅក្នុងតំបន់នៃភូមិសាស្ត្រភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ថាសម្បត្តិធនធានធម្មជាតិព្រៃកោងកាងដែលជាដែនជម្រកត្រីពងកូន ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ធ្វើការព័ទ្ធក្រវ៉ាត់ព្រំចែកគ្នាស្ទើររលាយអស់ហើយ។*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មណ្ឌលអង្គការអប់រំផ្លូវចិត្តតាមវិប្បសនាញាណនៅខេត្តកំពង់ឆ្នាំង*នាយក FBI របស់អាមេរិកមកដល់កម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាផ្នែកសន្តិសុខ*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យដំណើរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម*នាយករដ្ឋមន្រ្តី ចាត់ឲ្យរដ្ឋមន្រ្តី ហែម វណ្ណឌី ចុះដោះស្រាយបញ្ហទឹកស្អាតជូនប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ*សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ភាពជោគជ័យត្រូវប្រើពេលយូរអង្វែង និងអំណត់អត់ធ្មត់ ជោគជ័យធំ កើតពីជោគជ័យតូចៗ *សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិក កំពុងតែមានការកើនឡើង ហើយសង្ឃឹមថា អ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន *ឧបនាយករដ្ឋមន្រ្តី ស សុខា បំផុសយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារកុំឱ្យពាក់ព័ន្ធគ្រឿងញៀន*ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ «ការបណ្តុះស្មារតីជាតិ អ្វីដែលជាដួងព្រលឹង មោទនភាព ឯកភាព មិនត្រូវចាំដល់ពេលប្រទេសជាតិមានការឈ្លានពាននោះទេ»*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានមេដាយមាស ដោយយកឈ្នះ ក្រុមបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦*សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ដែលបានគ្រងដំណែងជើងឯក SEAV-Cup លើកទី៦ ក្រោយយកឈ្នះក្រុមកីឡាករបាល់ទះបុរសជម្រើសជាតិឥណ្ឌូណេស៊ី នៅប្រទេសហ្វីលីពីន*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបជាមួយអ្នកធ្វើធុរកិច្ចរបស់កូរ៉េខាងត្បូង*ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ផ្តល់ថវិកា ២២លានរៀល សម្រាប់បំពាក់ម៉ាស៊ីនចំរោះទឹកស្អាតជូនមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥*ជំនួបជាមួយសម្តេចបវរធិបតី, គណៈប្រតិភូវិនិយោគិនកូរ៉េ ចង់ពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា*ក្រុមហ៊ុន SF Holding ចាប់អារម្មណ៍ស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា *ប្រធានាធិបតីចិន៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា *លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន*ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកទាហានខ្មែរ ១៨នាក់ ដែលទាហានថៃលេងល្បិចចាប់យក បានពលីកម្មដើម្បីជាតិរួចហើយ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា បញ្ហាកងទ័ពកម្ពុជា១៨រូប ដែលត្រូវបានថៃលេងល្បិចចាប់ខ្លួន ក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង គឺសម្ដេចបានចាត់ទុកពួកគាត់ពលីកម្ម ដើម្បីជាតិស្រាប់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា តាំងពីម៉ោងដំបូងដែលគេចាប់ខ្លួនកងទ័ពកម្ពុជា១៨រូប គឺច្បាស់ណាស់ដើម្បីដោះដូរជាមួយអ្វីមួយ។

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្រ បើកអនុសំវច្ចរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥។

 

កន្លងទៅ កងយោធពលភូមិន្ទថៃ អះអាងថា នឹងដោះលែងយោធាកម្ពុជាទាំង១៨រូប នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ទាហានកម្ពុជា ១៨នេះ គឺស្ថិតក្នុងចំនួន២០រូប ដែលត្រូវបានទាហានថៃចូលមកចាប់ខ្លួន នៅច្រកអានសេះ ស្រុកជាប់ក្សាន្ត ខេត្តព្រះវិហារ ក្រោយបទឈប់បាញប្រកាសចូលជាធរមានជាច្រើនម៉ោង។

 

ក្រោយចាប់ខ្លួនទាហានទាំង ២០រូប នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានដោះលែងយោធា ២រូប ដោយមានអាការៈខុសប្រក្រតី មានម្នាក់ធ្លាក់ខ្លួនពិការ និងវង្វេងស្មារតី។ ប៉ុន្តែ ការដោះលែងទាហានកម្ពុជា ១៨រូបទៀត មិនទាន់មាននោះឡើយ។

 

សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថា ការចាប់កងទ័ពកម្ពុជា លើដីកម្ពុជា យកទៅធ្វើចំណាប់ខ្មាំង តើច្បាប់អន្ដរជាតិនៅឯណា? សម្តេចតេជោ ក៏បានសួររកមុខអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលមិនបាននិយាយរឿងនេះ សូម្បីមួយម៉ាត់ ខណៈពេលកន្លងមក បុគ្គលគ្មានវិជ្ជាជីវៈរូបនេះ តែងតែរិះគន់រឿងសិទ្ធិមនុស្សនៅកម្ពុជា។

 

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារសុំទោសទៅកាន់ក្រុមគ្រួសារ និងសាច់ញាតិ វីរកងទ័ពកម្ពុជាទាំង១៨រូប ដែលសម្ដេចបានចាត់ទុកថា ពួកគាត់បានពលីដើម្បីជាតិរួចបាត់ទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កងទ័ពកម្ពុជាទាំង១៨រូប មិនមែនជាឈ្លើយសឹកទេ។

 

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកូណាខ្ញុំគិតត្រូវណាស់ ការចាប់កងទ័ពយើងក្រោយបទឈប់បាញ់ប៉ុន្មានម៉ោង។ ខ្ញុំកូណា គិតថា ចាត់ទុកបងប្អូនពលីកម្ម ដើម្បីជាតិរួចស្រេចទៅហើយ។ គេច្បាស់ណាស់ នឹងយករឿងនេះ រឿងនោះ ទៅដោះដូរ រឿងនេះរឿងនោះ ហើយបងប្អូនទាំងនោះ ក៏ពិតជាយល់ ក្រុមគ្រួសារក៏ពិតជាយល់»។

 

សម្តេចតេជោ បានបន្តថា «នៅលើពិភពលោក តើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅ? Vitit Muntarbhorn តំណាងពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ដែលជាជនជាតិថៃ ទៅណាទៅ មិននិយាយមួយម៉ាត់សោះ? កាលមុនធ្លាប់តែនិយាយ ឥលូវអត់និយាយសោះ។ សង្គ្រាម គេតែងតែមានដោះដូរឈ្លើយសឹក តែនេះចាប់កងទ័ពយើង លើដីយើង ក្រោយបទឈប់បាញ់ យកទៅធ្វើជាចំណាប់ខ្មាំង។ សូមបងប្អូនជនរួមជាតិយោគយល់»។

 

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៥ ជាថ្ងៃទី១១១ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

 

ការដោះលែងយោធាខ្មែរទាំង១៨រូប គឺស្ថិតក្នុងចំណោមលក្ខខណ្ឌមួយ ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថៃ ដែលមានសាក្ស៉ីដោយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕