*ជប៉ុន ស្វាគមន៍ការដោះលែងលោក កឹម សុខា, ជប៉ុននឹងបន្តផ្តល់ការគាំទ្រយ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា*នាយឧត្តមសេនីយ៍ ស ថេត ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈបម្រើឱ្យកិច្ចការជំនាញ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី*នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញបើកការដ្ឋានសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺថ្មី ដែលគ្រោងនឹងចំណាយថវិកាសរុប៤លានដុល្លារ*លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សេចក្តីសុខ និងស្នាមញញឹមរបស់កុមារកម្ពុជា មិនស្ថិតនៅលើទំហំទឹកប្រាក់ធំដុំនោះទេ ប៉ុន្តែវាស្តែងចេញពីការចូលរួមរបស់សប្បុរសជនគ្រប់រូប*សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ជូនប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១០៨ នៃបុណ្យឯករាជ្យជាតិអាស៊ែបៃហ្សង់*អ្នកសារព័ត៌មានទាំងអស់ដែលមានបំណងស្នើសុំបណ្ណអ្នកសារព័ត៌មាន អាចស្នើសុំ តាមរយៈកម្មវិធីទូរស័ព្ទដៃឆ្លាតវៃក្រសួងព័ត៌មាន (APP MoINFO)*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋមិនយកពន្ធនាំចេញកង់ឡាន ដែលផលិតនៅកម្ពុជានោះទេ*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ហាមជ្ឈឹមបូព៌ា ប្រទេសជាច្រើនបានដំឡើងថ្លៃភ្លើង ប៉ុន្ដែកម្ពុជាមិនដំឡើងឡើយ *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់ នឹងកាន់តែសម្រួលដល់ការដឹកជញ្ជូន ដោយមិនឆ្លងកាត់ប្រទេសដទៃឡើយ *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដោះគោ មី ស្ករស នឹងកាត់បន្ថយការនាំចូល និងឈានទៅកាត់ផ្ដាច់ការនាំចូលតែម្ដង ដោយជំរុញឱ្យមានការផលិតក្នុងស្រុកជំនួស រួមជាមួយការលើកទឹកចិត្តជាច្រើន *សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឲ្យតែគណបក្សប្រជាជនកម្ពុជា នៅបន្ដកាន់អំណាច គឺមិនយកពន្ធលើដីកសិកម្មនោះឡើយ *ក្រុមហ៊ុនមកពីកូរ៉េខាងត្បូង ចង់វិនិយោគលើវិស័យកសិកម្មកម្ពុជា ពិសេសស្វាយចន្ទី *ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យ និងផ្ទៀងផ្ទាត់អំពីស្ថានភាពព្រំដែននៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ខេត្តបន្ទាយមានជ័យ *កំណើនមន្ដ្រីរាជការស៊ីវិលជាស្រ្តីកើនដល់៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំ និងវិស័យមួយចំនួននៅមានកម្រិត*រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អំពាវនាវអ្នកសារព័ត៌មានប្រើប្រាស់ស្លាបប៉ាកកា ផ្សព្វផ្សាយ និងវិធីសាស្ត្រទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានទូលំទូលាយដល់ពលរដ្ឋកុំឱ្យក្លាយជាជនរងគ្រោះ*ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី*ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) *បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍ នៅកំពង់ឆ្នាំង និងស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយត្រឡប់ទៅផ្ទះវិញ ៥២នាក់ ខណៈដែលឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបន្តចុះពិនិត្យផ្ទាល់ដល់មន្ទីរពេទ្យ*សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់ទំនាក់ទំនងនៅតែរឹងមាំ *អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» 

សម្ដេចតេជោ ហ៊ុន សែន៖ «វិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ»

ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងថាវិនិយោគិនបរទេសដែលផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា ហើយកម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ ឬរកទីផ្សារផ្សេងជំនួសផលិតផលថៃ

 

ការថ្លែងបែបនេះរបស់សម្ដេចតេជោ បានធ្វើឡើងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

 

ចំពោះមុខអង្គពិធី, សម្ដេចតេជោ ហ៊ុន សែន បានប្រកាសសារជាថ្មីពីជំហររបស់កម្ពុជា គឺមិនទៅសុំឱ្យថៃបើកច្រកព្រំដែននោះទេ ព្រោះកូនសោរនៅឯភាគីថៃ ដ្បិតថាថៃបានបិទច្រកព្រំដែនជាឯកតោភាគី ដូច្នេះថៃគឺជាអ្នកបើកដោយខ្លួនឯង។

 

ជាមួយនឹងស្ថានភាពបែបនេះ សម្ដេចតេជោ បានថ្លែងគូសបញ្ជាក់ថា៖ «កម្ពុជាត្រូវពង្រឹងសមត្ថភាព នៃការផលិតទំនិញសម្រាប់ផ្គត់ផ្គង់ ហើយត្រូវរកទីផ្សារផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ…ប៉ុន្តែខ្ញុំសូមនិយាយរឿងមួយ គឺកុំទៅជ្រុលហួស ជ្រុលហួសដល់វិនិយោគិនថៃមកផលិតទំនិញនៅកម្ពុជាក៏មិនព្រមដែរនោះ»។

 

ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា «គេមកផលិតទំនិញនៅកម្ពុជា ត្រូវចាត់ទុកថាជាទំនិញរបស់កម្ពុជា ដូចជាផលិតផល CP ជាដើម»។

 

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ភាគីថៃ បានធ្វើការទាញទ្វារបិទព្រំដែនទាំងស្រុងជាឯកតោភាគី ដោយមិនបានជូនដំណឺងមកកាន់ភាគីកម្ពុជានោះឡើយ។ សកម្មភាពនេះ បានធ្វើឡើងក្រោយកម្ពុជា សម្រេចផ្អាកការនាំចូលអគ្គីសនី, ប្រេងឥន្ទនៈ, បន្លែ, ផ្លែឈើ ពីថៃ ដើម្បីជៀសពីការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលថៃ។

 

ចំពោះបញ្ហាបិទច្រកព្រំដែននេះ, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីជំហរកម្ពុជាជារឿយៗថា «ការអនុវត្តវិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺថៃជាអ្នកចាប់ផ្តើម។ ថៃជាអ្នកបិទដោយឯកតោភាគី ដូច្នេះត្រូវបើកដោយខ្លួនឯង ហើយបើថៃបើកវិញ កម្ពុជាបើកវិញដែរ ក្នុងរយៈពេល ៥ម៉ោង»។

 

យ៉ាងណាមិញ សម្រាប់វិនិយោគិនថៃ នៅក្នុងប្រទេសកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋចាត់ទុកផលិតផលទាំងនោះជាផលិតផលរបស់កម្ពុជា ហើយកុំទៅជ្រុលហួសហេតុរហូតសម្លាប់សេដ្ឋកិច្ចរបស់ខ្លួនឯង។

 

ជាមួយគ្នានេះ សម្ដេច បានថ្លែងលើករណីរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុន បានផ្អាកនាំចូលប្រេងឥន្ធនៈពីប្រទេសថៃទៀតហើយ គឹនាំប្រេងពីប្រទេសិង្ហបុរី និងពីប្រទេសម៉ាឡេស៊ី។

 

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន សំណូមពរដល់ម្ចាស់អាជីវកម្មទាំងឡាយណា ដែលមានផលិតផលស្ដុកចាស់នៅក្នុងដៃ សូមលក់ចេញឱ្យអស់ តែកុំនាំចូលស្ដុកថ្មីៗមកបន្ថែមទៀត៕