*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

រឿងបើកច្រកព្រំដែន, សម្តេចតេជោ ហ៊ុន សែន៖ តាំងពីថៃ បិទព្រំដែនជាឯកតោភាគី កម្ពុជាមិនដែលសុំបើក បើថៃបិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា តាំងពីប្រទេសថៃ បានបិទព្រំដែនដោយឯកតោភាគី រដ្ឋាភិបាលកម្ពុជា មិនដែលសុំបើកច្រកព្រំដែនម្តងណាឡើយ ហើយប្រសិនបើប្រទេសថៃ បិទព្រំដែន ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។ សូមបញ្ជាក់ថាកម្ពុជា មិនទៅធ្វើថោកសុំអង្វរឱ្យថៃ បើកច្រកព្រំដែនជាដាច់ខាត ដូច្នេះ សូមបញ្ជូនសារនេះដល់មេដឹកនាំថៃ ទាំងស៉ីវិល និងកងទ័ពឱ្យបានដឹងច្បាស់ពីជំហររបស់កម្ពុជា។

 

ការបញ្ជាក់ជាថ្មីធ្ងន់ៗបែបនេះ រស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីថ្លែងការណ៍ថ្មីៗពីមន្ត្រីថៃ រួមទាំងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងតែលើកឡើងនៃការបើកច្រកព្រំដែនឡើងវិញ។ មន្ត្រីថៃមួយចំនួនថែមទាំងបានបំផ្លើសថា កម្ពុជាបានស្នើសុំបើកព្រំដែន។ ជាពិសេស រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានប្រកាសថា ក្នុងមួយជីវិតនេះមិនចរចាដាច់ខាតលើរឿងបើកព្រំដែន។

 

ការបញ្ជាក់បែនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

 

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «តាំងពីថៃ បិទព្រំដែនមក កម្ពុជា មិនដែលសុំថៃ ទៅបើកនោះទេ ហើយបើសិនជាថៃ បិទ១០០ឆ្នាំទៀត ក៏ខ្មែរមិនងាប់ដែរ។ ដល់ចុងក្រោយនេះនាយករដ្ឋមន្ត្រីថៃ និយាយមិនតិចជាង២ដងទេ មិនបើកច្រក អ្នកនាំពាក្យកងទ័ពចេញមកនិយាយច្រើនដង»។

 

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើគ្រប់ទម្រង់ទាំងអស់របស់រាជរដ្ឋាភិបាល ដែលស្នើបើកព្រំដែនជាមួយប្រទេសថៃ, ពីព្រោះគេអ្នកបិទយើងកុំទៅសុំគេបើក កុំទៅធ្វើថោកជាមួយភាគីថៃឱ្យសោះ។ ពីព្រោះរឿងបិទព្រំដែនជាឯកតោភាគី ដែលធ្វើឡើងដោយភាគីថៃ គឺប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានដឹងលឺគ្រប់ៗគ្នា។

 

ត្រង់ចំណុចនេះ ត្រូវសម្តេចតេជោ ហ៊ុន សែន បានគូសបាញ្ជាក់ថា៖ «គេអ្នកបិទ កូនសោនៅលើដៃថៃ ហេតុអីយើង ត្រូវទៅអង្វរសុំគេ សូមជូនសារទៅថ្នាក់ដឹកនាំថៃ មិនថាស៉ីវិល មិនថាកងទ័ពទេ។ កម្ពុជា មិនធ្វើថោកទៅសុំឱ្យថៃ បើកច្រកព្រំដែនទេ»។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីប្រឆាំងដាច់ខាតចំពោះរាល់សំណើរណាមួយរបស់ភាគីកម្ពុជា ដែលស្នើដើម្បីបើកព្រំដែនគោកកម្ពុជា-ថៃឡើងវិញ ដោយសង្កក់ធ្ងន់ថា កូនសោនៅក្នុងដៃថៃ ព្រោះថៃជាអ្នកបិទវាមុនគេ ដូច្នេះត្រូវទទួលខុសត្រូវចំពោះការបើកព្រំដែនឡើងវិញ។

 

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាត្រូវពង្រឹងសមត្ថភាពនៃការផលិតទំនិញ សម្រាប់ផ្តត់ផ្គង់ ហើយត្រូវរកទីផ្សារផ្សេងផ្គត់ផ្គង់ជំនួសឱ្យទំនិញថៃ។

 

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជា កុំធ្វើជ្រុលហួសរហូតដល់អ្នកវិនិយោគថៃ ផលិតទំនិញនៅកម្ពុជា មិនព្រមទិញដែរ។ ជ្រុលក្នុងន័យនេះ បើសិនជាអ្នកវិនិយោគថៃ មកផលិតនៅកម្ពុជាចាត់ទុកជាទំនិញរបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុន CP ដែលបានផលិតទំនិញនៅកម្ពុជា ដូច្នេះ សូមកុំដើរជ្រុួលហួសឱ្យសោះ។

 

គួរឱ្យដឹងថា បើយោងតាមតួរលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ មានជាង ១០ពាន់លានដុល្លារ ប៉ុន្តែ ទំហំពាណិជ្ជកម្មដែលកត់ត្រាដោយជើងលេខគយកម្ពុជាឆ្នាំ២០២៤ មានជាង ៦ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃ ១,១០០លានដុល្លារ រីឯថៃនាំមកកម្ពុជា ៥,៤០០លានដុល្លារ ដូច្នេះ ប្រទេសថៃមានអធិរាជពាណិជ្ជកម្ម ជាង ៤ពាន់លានដុល្លារ។

 

សូមជម្រាបថា ថៃបានប្រកាសបិទព្រំដែនគោក ជាឯកតោភាគី ជាមួយកម្ពុជា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទច្រកព្រំដែនវិញជាការឆ្លើយតប៕