*ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេននៅវត្តសំសមី ខេត្តព្រៃវែង*សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»*សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ*សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឯកភាពគម្រោងធ្វើផ្លូវ តម្លៃ២៧០លានដុល្លារ ជាមួយធនាគារពិភពលោក ដើម្បីផ្តល់ចំណូលដល់សហគមន៍ *សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មកដល់ពេលនេះ រដ្ឋចំណាយជាង ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកូនខ្មែរខិតខំចងក្រងឯកសារប្រវត្តិសាស្ត្រដោយខ្លួនឯង ព្រោះកន្លងទៅយើងសិក្សាតែឯកសារដែលជនបរទេសរៀបរៀង ដែលអាចនឹងមានចន្លោះប្រហោងណាមួយ *សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ *កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពង្រឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ*សម្តេចតេជោ អនុញ្ញាតឱ្យលោក ខូវ ឆាយ និងលោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសម*កុមារខ្វះខាត រួមទាំងគ្រូបង្រៀននៃក្រុមសិល្បៈពន្លឺកុមាររុនតាឯក ខេត្តសៀមរាប បង្ហាញនូវស្នាមញញឹមលាយលំទឹកភ្នែក រំភើបចំពោះការសណ្ដោសប្រណីប្រកបដោយភាពកក់ក្ដៅពីអ្នកម្ដាយកាកបាទក្រហមកម្ពុជា*សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ *សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង *សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន *រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន *សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យកំណត់កម្រិតប្រើប្រាស់ឌីជីថលតាមថ្នាក់សិក្សា ដោយមិនត្រូវប្រើជំនួសគ្រូ និងសៀវភៅសិក្សាឡើយ *ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជិត ៤ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ*ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ*ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាត្រៀមទទួលមេដឹកនាំជាង៩០ប្រទេស មានទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង, សមត្ថកិច្ចជិត២ម៉ឺននាក់ ត្រៀមការពារ*ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន*សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់ក្រុមការងារនាំយកស្ដ្រីពិការជើងម្នាក់ដែលមិនអាចធ្វើការរកប្រាក់ចំណូល ទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យតេជោសន្តិភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរឡើងវិញក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាប្រកាន់យកសន្ដិវិធី ការទូត ច្បាប់អន្ដរជាតិ ទោះត្រូវចំណាយពេលយូរក៏ដោយ

(ពោធិ៍សាត់)៖ ជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយភាគីកម្ពុជានៅតែប្រកាន់ខ្ជាប់នូវការដោះស្រាយប្រកបដោយសន្ដិវិធី ប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ ការទូត បើទោះបីការដោះស្រាយបែបនេះត្រូវប្រើប្រាស់ពេលយូរបន្ដិចក៏ដោយ។

 

ឱកាសអញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាននោះទេ ពោលសង្គ្រាមមានតែបង្កើនបន្ទុកបន្ថែមដល់ប្រជាពលរដ្ឋ ហើយរដ្ឋាភិបាលត្រូវបង្កើនការថវិកាជាតិសម្រាប់ការដោះស្រាយលើបញ្ហាសង្គ្រាម ផ្ទុយទៅវិញ បើមិនមានសង្គ្រាមទេរដ្ឋាភិបាលអាចយកថវិកាទាំងអស់នោះទៅអភិវឌ្ឍន៍ប្រទេស និងដោះស្រាយបញ្ហាជូនពលរដ្ឋ។

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទឹកដីរបស់យើង យើងមិនភ្លេចនោះទេ ប៉ុន្ដែត្រូវប្រើប្រាស់វិធីសាស្ដ្រតាមច្បាប់ការទូត ដើម្បីបញ្ចប់តែម្ដង។ ការខិតខំដោះស្រាយដោយសន្ដិវិធី គឺជាគោលការណ៍ដែលកម្ពុជាប្រកាន់យក ដោះស្រាយតាមផ្លូវច្បាប់ យូរបន្ដិចប៉ុន្ដែយើងនៅបន្ដដោះស្រាយមិនអាចស្អែកចប់នោះទេ តែយើងនៅបន្ដធ្វើ […] រាជរដ្ឋាភិបាលមានការគិតគូរ នឹងដើរពេលណា ដើរកន្លែងណា គោលដៅធំ គឺចង់បានដោះស្រាយបញ្ហាឲ្យឆាប់កុំនៅរ៉ាំរ៉ៃរាប់ឆ្នាំ បើដោះជម្រើសនេះបានចប់ល្អ បើលឿនហើយមិនចប់យូរណាស់ ជម្រើសវាយគ្នាវាយទៅមកមិនចប់នោះទេ»។

 

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ពាក្យច្បាប់ និងការទូត មិនមែនទាល់តែប្ដឹងទៅតុលាការនោះទេ តួអង្គច្រើនណាស់នៅក្នុងអន្ដរជាតិ ពោលមានទាំងរដ្ឋាភិបាលអន្ដរជាតិ យន្ដការអាស៊ាន អង្គការសហប្រជាជាតិ និងតុលាការ ដូច្នេះត្រូវទុកពេលឲ្យរាជរដ្ឋាភិបាលគិតគូរ ក្នុងការដោះស្រាយ ហើយអ្វីដែលសំខាន់ គឺដោះស្រាយបញ្ហាចំពោះមុខដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងរងនូវផលប៉ះពាល់។

 

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់អំពីគុណតម្លៃនៃ «សន្ដិភាព» គឺធ្វើឲ្យស្គាល់កាន់តែច្បាស់នៃតម្លៃពាក្យនេះនៅពេលបាត់បង់សន្ដិភាព។ សម្ដេចបានបន្ដថា ពាក្យអរគុណសន្ដិភាព នៅក្នុងដំណាក់កាលនេះកាន់តែមានតម្លៃ ជាពិសេសក្រោយពីវាយគ្នាក្នុងដំណាក់កាលមួយឆ្នាំមុននេះ។

 

សម្ដេចមហាបវរធិបតី ធ្លាប់បានលើកឡើងថា ការចរចាបញ្ចប់សង្គ្រាមដោយជ្រើសរើសផ្លូវច្បាប់ ប្រៀបដូចជាការបង្ការកុំឲ្យផ្ទុះសង្គ្រាមនៅថ្ងៃក្រោយ ព្រោះមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមនោះទេ។ សម្ដេចមហាបវរធិបតី បានលើកឧទាហរណ៍ជាក់ស្ដែងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលច្បាំងគ្នាមកទល់ពេលនេះរយៈពេល៣ឆ្នាំ បណ្ដាលឲ្យពលរដ្ឋស្លាប់រាប់លាននាក់ មិនទាន់ត្រូវបានបញ្ចប់នោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានផ្លូវដើរក្នុងការដោះស្រាយបញ្ហាព្រំដែនទាមទារដីត្រឡប់មកវិញ ប៉ុន្ដែត្រូវការពេលវេលា ហើយត្រូវការការយោគយល់ពីប្រជាពលរដ្ឋ៕